en     km
en     km

កងទ័ព​អាហ្វ្រិក​ខាងលិច​អមដំណើរ​ លោក​ Barrow​ ចូល​វិមាន​ប្រធានាធិបតី​

Share

ភ្នំពេញ៖ ​ប្រធានាធិបតី​ជាប់​ឆ្នោត​នៃ​ប្រទេស​ Gambia​ ត្រូវ​បាន​ កងទ័ព​អាហ្វ្រិក​ខាងលិច​ អមដំណើរ​លោក​ ចូល​វិមាន​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​២៧​មក​រា​នេះ​ ខណៈ​ពលរដ្ឋ​ ជា​ច្រើន​ម៉ឺន​ សាទរ​លោក​ ក្នុង​ឋានៈ​ជា​ មេដឹកនាំ​ថ្មី​នៃ​ប្រទេស​ក្រីក្រ​ធ្លាប់​រស់នៅ​ក្រោម​របប​ផ្ដាច់​ការ​ រយៈពេល​ ២២​ឆ្នាំ​។​

gambia-27
​ប្រធានាធិបតី​ជាប់​ឆ្នោត​នៃ​ប្រទេស​ Gambia​ ត្រូវ​បាន​ កងទ័ព​អាហ្វ្រិក​ខាងលិច​ អមដំណើរ​លោក​ ចូល​វិមាន​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​២៧​មក​រា​នេះ

លោក​ Adama​ Barrow​ បាន​ ចូល​កាន់​តំណែង​ ជា​ផ្លូវការ​នៅ​ពេល​នេះ​ បន្ទាប់​ពី​លោក​ បាន​ ស្បថ​ចូល​កាន់​តំណែង​ នៅ​ប្រទេស​ ហ្សេ​នេ​ហ្គា​ល់​កាលពី​ថ្ងៃ​ទី​១៩​មក​រា​ ខណៈ​អតីត​ប្រធានាធិបតី​ ចាញ់ឆ្នោត​ Yahya​ Jammeh​ មិន​ព្រម​ចាក​ចេញពី​វិមាន​ប្រធានាធិបតី​។​

​តាម​ទី​ភ្នា​ក់​សារព័ត៌មាន​AP​  កងទ័ព​អា​ហ្វ្រិ​ច​ខាងលិច​ ដែល​ បណ្ដេញ​លោក​ Jammeh​  ពី​អំណាច​ បាន​អមដំណើរ​ ហើយ​ ក្នុង​នោះ​ ប្រធានាធិបតី​ ហ្សេ​នេ​ហ្គា​ល់​ ក៏​ចូលរួម​ ដំណើរ​លោក​ Barrow​ដែរ​។​

​ប្រជាជន​ Gambia​ បាន​និយាយ​ថា​ មេដឹកនាំ​ដែល​ ជាទី​សង្ឃឹម​ក្នុង​ការ​ ដឹកនាំ​ប្រទេស​ មានការ​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ ពិតជា​នាំ​មក​នូវ​សេចក្ដីសុខ​ យុត្តិធម៌​ សម្រាប់​ពលរដ្ឋ​ទៅ​។​
​តាម​សេចក្ដីរាយការណ៍​ពលរដ្ឋ​ បាន​ មក​ចោមរោម​លោក​ Barrow​ យ៉ាងច្រើន​កុះ​កក​ នៅ​ វិមាន​ប្រធានាធិបតី​ជាមួយនឹង​ការ​រាំច្រៀង​ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​៕​ ប្រភព​ AP

Share

Image
Image
Image