en     km
en     km

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​៖​ការ​តំឡើង​ផ្កាយ​១​ជូន​លោក​ចាយ​ សា​រិ​ទ្ធ​ដោយសារ​មានគុណ​ស​ម្ប​តិ្ត​ច្រើន​

Share

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ប្រកាន់​ជំហរ​មិន​ទទួលយក​ការ​រិះគន់​ចំពោះ​ ការ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​អង្គរក្ស​សម្តេច​ ហ៊ុន​ សែន​ ម្នាក់​ទៀត​ដែល​វា​យក​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ឲ្យ​រង​របួសធ្ងន់​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី​ ឬ​ផ្កាយ​មួយ​។​

fight-cnrp-3

​ព្រះរាជក្រឹត្យ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ បាន​ត្រាស់​បង្គាប់​តែងតាំង​វរសេនីយ៍ឯក​ពីរ​រូប​ ឡើងជា​ឧត្តមសេនីយ៍ត្រី​ ក្នុង​ចំណោម​នោះ​ម្នាក់​ជា​អង្គរក្ស​សម្តេច​ ហ៊ុន​ សែន​ ឈ្មោះ​ ចាយ​ សា​រិ​ទ្ធ​។​

​ លោក​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ មក​រា​ ឆ្នាំ​ ២០១៧​នេះ​ថា​ ការ​ដំឡើង​ឋានន្តរស័ក្តិ​អង្គរក្ស​ទាំងនោះ​គឺ​ មាន​គណៈកម្មាធិការ​វាយតម្លៃ​អំពី​គុណសម្បត្តិ​របស់​ពួក​គេ​យ៉ាង​ត្រឹមត្រូវ​។​

fight-cnrp-1

​ករណី​អ្នកតំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ គ្រោង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោក​ ទៀ​ បាញ់​ មក​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា​ ពី​ករណី​ដំឡើង​ឋានន្តរស័ក្តិ​ដល់​អង្គរក្ស​សម្តេច​ ហ៊ុន​ សែន​ ដែល​បាន​វាយ​អ្នកតំណាង​រាស្ត្រ​បក្ស​ឆាំង​ឲ្យ​រង​របួស​ស្ទើរ​ស្លាប់​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ លោក​ ឈុំ​ សុ​ជាតិ​ សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​នៅឡើយ​ទេ​។​

Share

Image
Image
Image