en     km
en     km

អា​មេ​រិ​ក​ ព្រមាន​ ចិន ​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

Share

​វ៉ា​ស៊ី​ន​តោន​៖​សេត​វិមាន​ដែល​មាន​ម្ចាស់​ថ្មី​ គឺ​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ធ្វើការ​ព្រមាន​ភ្លាមៗ​ ប្រឆាំង​ប្រទេស​ចិន​ ដែល​មាន​ម​ហិ្ឆ​ច​តា​កាន់កាប់​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ឯកតោភាគី​។​

chines

ការ​ព្រមាន​របស់​អា​មេ​រិ​ក​ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ នៃ​ការ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ ដូ​ណា​ល់​ត្រាំ​។​ តាម​សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន​ គឺ​អា​មេ​រិ​ក​ប្រាប់​ទៅ​ចិន​ថា​ ខ្លួន​ត្រូវ​តែ​ការពារ​អត្ថ ប្រ យោជន៍​របស់​ប្រទេស​ជាតិ​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ ព្រោះ​វា​ជា​តំបន់​នាវាចរ​អន្ដរជាតិ​។​ បេក្ខជន​តែងតាំង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ Rex​ Tillerson​ បាន​បញ្ជាក់​ដូចនេះ​ទៅ​កាន់​សន្និសីទ​សារព័ត៌មាន​ ដោយ​អះអាង​ថា​ ក្រុង​វ៉ា​ស៊ី​ន​តោន​ចាំបាច់​ត្រូវ​តែ​ការពារ​ផលប្រយោជន៍​នៅ​ទីនោះ​ ហើយ​ត្រូវ​តែ​រារាំង​ម​ហ្ឆិ​ច​តា​របស់​ចិន​។​

​សូម​ជម្រាប​ថា​ ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​បាន​កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​នៅ​ទីនោះ​ប្រទេស​ចិន​បាន​ស្ថាបនា​កោះ​សិប្បនិម្មិត​ ហើយ​ចាប់ផ្ដើម​វាទ​ទី​តំបន់​នោះ​ ដែល​នាំ​អោយ​ប្រទេស​ជាប់​ពាក់ព័ន្ធ​សម្ដែង​កំហឹង​យ៉ាង​ខ្លាំង​ ក្នុង​នោះ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ជម្លោះ​ដ៏​លេចធ្លោ​ជាងគេ​៕​ ប្រភព​ CNA

Share

Image
Image
Image