en     km
en     km

ពលរដ្ឋ​មក​ពី​ខេត្ត ព្រះវិហារ ​ឡើង​តវ៉ា​នៅ​ខាង​មុខក្រសួង​មហាផ្ទៃ​

Share

​ភ្នំពេញ​៖​សហគមន៍​ក្នុង​ជម្លោះដីធ្លី​មួយ​នៅ​ខេត្តព្រះវិហារ​នៅ​ព្រឹក​នេះ​ បាន​ឡើង​មក​ទីក្រុង​ភ្នំពេញ​ ដើម្បី​ដាក់​ញត្ដិ​ទៅ​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ដើម្បី​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​អាជ្ញាធរ​ខេត្ត​ រំលោភ​យក​ដី​ពួក​គេ​។

pol-rot
រូបតំណាងអ្នកតវ៉ាមកពីខេត្កព្រះវិហារ
​លោក​ ផា​ន់​ ធឿ​ន​ តំណាង​ឲ្យ​សហគមន៍​មក​ពី​ខេត្តព្រះវិហារ​ បានឱ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​មាន​ជម្លោះដីធ្លី​ជិត​ ១០០​នាក់​ តំណាង​ឲ្យ​គ្រួសារ​២៥៣​​ បាន​នាំ​គ្នា​មក​ឈរ​តវ៉ា​នៅ​មុខក្រសួង​មហាផ្ទៃ​ ដើម្បី​ឱ្យ​ក្រសួង​មួយ​នេះ​ ព​ន្លឿ​ន​ការ​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួក​គាត់​ដែល​កើត​មាន​តាំងពី​ឆ្នាំ​ ២០១១​ លើ​ទំហំ​ដី​ ៣៣៥៣​ហិច​តា​។​ បើ​តាម​លោក​ ផា​ន់​ ធឿ​ន​ អ្នក​ដែល​បំពាន​ដី​សហគមន៍​គឺ​ ថ្នាក់ដឹកនាំ​ម្នាក់​របស់​ខេត្ត​នេះ​។​ តែ​យ៉ាងនេះ​ក្ដី​ វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ អភិបាល​ខេត្តព្រះវិហារ​បាន​នៅឡើយ​ទេ​។​  សហគមន៍​ទាំងនោះ​មក​ពី​ ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​កន្ទួត​ ស្រុក​ជាំ​ក្សាន្ដ​ ខេត្តព្រះវិហារ​៕

Share

Image
Image
Image