en     km
en     km

សម្តេច​ ហ៊ុន​ សែន​ នឹង​ប្រាប់​ពិភពលោក​ថា​ “​កម្ពុជា​ជា​ផ្កាយ​កំពុង​រះ​របស់​អាស៊ាន​“

Share

ភ្នំពេញ​៖​ សម្តេច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំឆ្នាំ​២០១៧​ នៅ​ទីក្រុង​ដា​វ៉ូស​-​ក្លូ​ស្ទ័​រ​ ប្រទេស​ស្វី​ស​ដែល​ក្នុង​វេទិកា​នេះ​ កម្ពុជា​ នឹង​បង្ហាញ​ ឯកសារ​ សារ​ណាមួយ​ ក្រោម​ចំណងជើង​ថា​«​កម្ពុជា​ជា​ផ្កាយ​កំពុង​រះ​របស់​អាស៊ាន​»​។​

សម្ដេច​ ហ៊ុន​ សែន
សម្ដេច​ ហ៊ុន​ សែន
​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុជា​ កាល​ថ្ងៃ​ទី​១២​ មក​រា​  សម្ដេច​មាន​គំរោង​ទៅ​ប្រទេស​ស្វិ​ស​ គឺ​តាម​ការ​អ​ញ្ចើ​ញ​ របស់​លោក​សាស្ដ្រាចារ្យ​ ក្លូ​ស​ ស្វា​ប់​ (Klaus​ Schwab)​ ស្ថាបនិក​និង​ជា​ប្រធាន​ ប្រតិបត្តិ​វេទិកា​ សេដ្ឋកិច្ច​ពិភពលោក​។​

​សេចក្តីជូនដំណឹង​នេះ​បានឱ្យ​ដឹង​ថា​ វេទិកា​នេះ​ប្រព្រឹត្ត​ ទៅ​ក្រោម​ប្រធានបទ​ «​ការ​រៀបចំ​ប្រព័ន្ធ​ពិភពលោក​ប្រឈម​មុខ​ នឹង​ភាព​មិន​ច្បាស់លាស់​នៃ​នយោបាយ​ និង​សេដ្ឋកិច្ច​»​។​ បើ​តាម​ហ្វេ​ស​របស់​នាយក​រដ្ឋមន្ត្រី​  សម្ដេច​ ហ៊ុន​ សែន​ នឹង​ចាក​ចេញពី​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៥​មក​រា​ នេះ​ ហើយ​វេទិកា​នេះ​ ប្រព្រឹត្ត​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២០​មក​រា​។​

​តែបើ​តាម​សេចក្តីជូនដំណឹង​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​វេទិកា​ សេដ្ឋកិច្ច​ពិភពលោក​ ស្តី​ពី​អាស៊ាន​ នៅ​ឆ្នាំ​នេះ​ហើយ​ សម្តេច​ ហ៊ុន​ សែន​ នឹង​ឆ្លៀត​យក​ឱកាស​ វេទិកា​ នេះ​ ដើម្បី​បង្ហាញ​ពី​អាស៊ាន​និង​ផ្សព្វផ្សាយ​ ពី​ប្រទេស​កម្ពុជា​ នៅ​ក្នុង​កម្មវិធី​ពិសេស​មួយ​ ដែល​មាន​ចំណងជើង​ថា​ “​កម្ពុជា ផ្កាយ​កំពុង​រះ​របស់​អាស៊ាន​“​ ។​

​ទន្ទឹម​នឹង​នេះ​ដែរ​សម្តេច​ ហ៊ុន​ សែន​ នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ លោក​សាស្ដ្រាចារ្យ​ ក្លូ​ស​ ស្វា​ប់​ ស្ថាបនិក​ និង​ជា​ប្រធាន​ប្រតិបត្តិ​វេទិកា​ សេដ្ឋកិច្ច​ពិភពលោក​ ព្រមទាំង​ជាមួយ​ ថ្នាក់ដឹកនាំ​ នៃ​ប្រទេស​មួយ​ចំនួន​ ផង​ដែរ​។​

​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំឆ្នាំ​ គឺជា​ការ​ជួប​ប្រជុំ​ថ្នាក់ដឹកនាំ​ ពិភពលោក​កំរិត​ខ្ពស់​បំផុត​ ពី​រដ្ឋាភិបាល​ អ្នកជំនួញ​ អ្នក​ស្រាវជ្រាវ​ សង្គម​ស៊ី​វិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​រៀង​រាល់​ដើមឆ្នាំ​ ដើម្បី​កំណត់​របៀបវារៈ​ ពិភពលោក​ តំបន់​ និង​ឧស្សាហកម្ម​៕​


Share

Image
Image
Image