en     km
en     km

ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ៖​ ក្រុម​ស្ត្រី​បឹង​កក់​អន្ទង​បក្ស​ធំ​ទាំង​ពីរ​ឆាប់​ជួប​គ្នា​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​ដីធ្លី​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ ក្រុម​ស្ត្រី​បឹង​កក់​នៅ​ថ្ងៃ​ទី​ ០៩​ ខែមករា​ នេះ​បាន​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ឡើង​វិញ​ ដោយ​អន្ទង​ឱ្យ​គណបក្ស​ធំៗ​ទាំង​ពីរ​ឆាប់​បើក​ជំនួប​ច​ចារ​គ្នា​វិញ​ ដើម្បី​ព​ន្លឿ​ន​កិច្ច​អន្តរាគមន៍​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ មន្ត្រី​ គ​.​ជ​.​ប​ និង​សកម្មជន​ដីធ្លី​ ពី​ពន្ធ​នា​គារ​។​ យ៉ាងណា​ក៏​ដោយ​មន្ត្រី​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​មិន​ទាន់​អាច​បញ្ជាក់​ពី​ការ​សន្យា​លើ​ការ​ទាមទារ​ខាងលើ​នេះ​នៅឡើយ​។​

 

សកម្មភាពប្រារព្ធយុទ្ធការថ្ងៃច័ន្ទពណ៌ខ្មៅ នៅសហគមន៍បឹងកក់ នៅសប្តាហ៍ទី៣៦ បន្ទាប់ពីខានធ្វើ ២សប្តាហ៍។រូបភាពពីWMC(ថតដោយ កែវ សុខា)
សកម្មភាពប្រារព្ធយុទ្ធការថ្ងៃច័ន្ទពណ៌ខ្មៅ នៅសហគមន៍បឹងកក់ នៅសប្តាហ៍ទី៣៦ បន្ទាប់ពីខានធ្វើ ២សប្តាហ៍។រូបភាពពីWMC(ថតដោយ កែវ សុខា)
បន្ទាប់​ពី​ខក​ខាត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​អស់​រយៈពេល​ពី​រស​ប្តា​ហ៍​ នៅ​ថ្ងៃ​ច័ន្ទ​ទី​០៩​ មក​រា​នេះ​ ក្រុម​ស្ត្រី​បឹង​កក់​ចាប់ផ្តើម​យុទ្ធនាការ​នេះ​ជា​ថ្មី​ ដោយ​ទទូច​ស្នើ​ឲ្យ​អ្នកនយោបាយ​នៃ​គណបក្ស​ដែល​មាន​អាសន្ន​ក្នុង​រដ្ឋសភា​ ឆាប់​ជួប​ច​ចារ​គ្នា​ ដើម្បី​ឈាន​ទៅ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ មន្ត្រី​ គ​.​ជ​.​ប​ និង​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់​ឃុំឃាំង​។​

ស្ត្រី​សហគមន៍​បឹង​កក់​ប្រមាណ​ ៤០​ នាក់​ និង​មន្ត្រី​សង្គម​ស៊ី​វិល​មួយ​ចំនួន​ទៀត​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​សហ​គម​ហ៍​បឹង​កក់​ដោយ​បាន​លើក​រូបថត​សក ម្មជន​ដីធ្លី​អ្នកស្រី​ ទេព​ វ​ន្នី​ និង​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ទាំង​បួន​ម្នាក់​ ព្រមទាំង​អគ្គលេខាធិការ​រង​គជ​ប​ លោក​នី​ ចរិយា​។​ ក្រុម​សកម្មជន​ទាំងនេះ​ស្រែក​អំពាវនាវ​ឱ្យ​មានការ​ដោះ​លែង​អ្នក​ទាំង​អស់នោះ​។​

តំណាងសហគមន៍បឹងកក់ឡើងថ្លែងពីគោលដៅក្នុងការរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។រូបភាពពីWMC(ថតដោយ កែវ សុខា)
តំណាងសហគមន៍បឹងកក់ឡើងថ្លែងពីគោលដៅក្នុងការរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។រូបភាពពីWMC(ថតដោយ កែវ សុខា)
ក្រុម​អ្នក​តវ៉ា​បាន​ផ្អាក​ចលនា​ថ្ងៃ​ច​ន្ទ័​ពណ៌​ខ្មៅ​កាលពី​ចុងខែ​ធ្នូ​ដោយសារ​ពួក​គេ​ទន្ទឹងរង់ចាំ​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​រំពឹង​ថា​ជំនួប​នេះ​អាច​នឹង​ជួយ​ដោះ​លែង​ជនសង្ស័យ​ដែល​កំពុង​តែ​ជាប់​ឃុំឃាំង​បាន​។​

លោក​ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​ធ្លាប់​បាន​អះអាង​ថា​បក្ស​ទាំង​ពីរ​អាច​នឹង​ជួប​គ្នា​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​ដំណាច់ឆ្នាំ​ ២០១៦​ ដើម្បី​ពិភាក្សា​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​បួន​នាក់​និង​ មន្ត្រី​គ​.​ជ​.​ប​ មួយ​រូប​។​ ប៉ុន្តែ ជំនួប​ត្រូវ​គ្រោង​ធ្វើ​នៅ​ក្រោយ​ថ្ងៃ​ទី​១១​ខែមករា​នេះ​ នៅ​តែ​មិន​ទាន់​បាន​កំណត់​ពី​កាលបរិច្ឆេទ​ជំនួប​ពិតប្រាកដ​នៅឡើយ​។​

​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​មួយ​រូប​ កញ្ញា​ សុង​ ស្រី​លាប​ បាន​សំដែង​ការ​សោកស្តាយ​ចំពោះ​ការ​ពន្យា​ពេល​ជំនួប​នេះ​។​ កញ្ញា​បន្ត​ថា​ សមាគម​បឹង​កក់​ដែល​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ថ្ងៃនេះ​ដើម្បី​ទទូច​សុំ​ឱ្យ​បក្ស​ទាំង​ពីរ​ឆាប់​ជួប​ច​ចារ​គ្នា​ឡើង​វិញ​។​កញ្ញា​ សុង​ ស្រី​លាប​៖ «​ប្រារព្ធ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ឡើង​វិញ​ យើង​សង្ឃឹមថា​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ គាត់​ហ្នឹង​ធ្វើការ​រួបរួម​ដើម្បី​ជាតិ​ ដើម្បី​ប្រជាពលរដ្ឋ​ ជា​ពិសេស​គណបក្ស​ទាំង​ពីរ​ ចូលរួម​កសាង​ជាតិ​ កសាង​ប្រទេស​ដើម្បី​ប្រជាពលរដ្ឋ​ និង​ដើម្បី​ឱ្យ​មាន​តុលាការ​មួយ​ឯករាជ្យ​ សម្រាប់​ឱ្យ​មា​នាករ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ រួម​ទាំង​មន្ត្រី​អង្គា​ការ​សង្គម​ស៊ី​វិល​ និង​លោក​ នី​ ចរិយា​»​។

សកម្មភាពប្រារព្ធយុទ្ធការថ្ងៃច័ន្ទពណ៌ខ្មៅ នៅសហគមន៍បឹងកក់ នៅសប្តាហ៍ទី៣៦ បន្ទាប់ពីខានធ្វើ ២សប្តាហ៍។កញ្ញា សុង ស្រីលាប ។រូបភាពពីWMC(ថតដោយ កែវ សុខា)
សកម្មភាពប្រារព្ធយុទ្ធការថ្ងៃច័ន្ទពណ៌ខ្មៅ នៅសហគមន៍បឹងកក់ នៅសប្តាហ៍ទី៣៦ បន្ទាប់ពីខានធ្វើ ២សប្តាហ៍។កញ្ញា សុង ស្រីលាប ។រូបភាពពីWMC(ថតដោយ កែវ សុខា)
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ជំនួប​រវាង​គណបក្ស​ទាំង​ពីរ​នឹង​អាច​កើត​មាន​ឡើង​នៅ​ក្រោយ​ថ្ងៃ​ទី​១១​ ខែមករា​នេះ​ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បង្ហើប​ពី​ របៀបវារៈ​នៃ​កិច្ចប្រជុំ​និង​មិន​ទាន់​អាច​កំណត់​ថ្ងៃ​ណា​ពិតប្រាកដ​នៅឡើយ​។​

លោក​ សុខ​ ឥ​សាន្ត​ លើក​ឡើង​ថា​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​វិញ​ មិន​មាន​ទម្ងន់​អ្វី​សម្រាប់​ដាក់​សម្ពាធ​ឱ្យ​មានការ​ដោះ​លែង​ក្រុម​មន្ត្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ​ទេ​។​ លោក​ សុខ​ ឥ​សាន្ត​៖«​គាត់​ធ្វើ​ម៉េច​ធ្វើ​ទៅ​ ចង់ឱ្យ​ដោះ​លែង​សង្ក​ម​ស៊ី​វិល​ បី​ បួន​ នាក់​ហ្នឹង​ខ្ញុំ​យល់​ថា​ កាលដែល​ចូល​ពន្ធ នាគារ​ឃុំខ្លួន​នោះ​ គឺ​វា​មាន​ដីកា​របស់​តុលាការ​ អ​ញ្ចឹ​ង​បើ​ចង់ឱ្យ​ចេញ​វិញ​លុះត្រាតែ​ទៅ​យក​ដីកា​តុលាការ​មក​ទើប​អាច​ចេញ​ មិនមែន​ធ្វើ​បាតុកម្ម​ចេញ​កើត​នោះ​ទេ​»​។​

សកម្មជនដីធ្លីតំបន់បឹងកក់លើកបាដា បង្ហាញពីការទាមទារឱ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី។រូបភាពពីWMC(ថតដោយ កែវ សុខា)
សកម្មជនដីធ្លីតំបន់បឹងកក់លើកបាដា បង្ហាញពីការទាមទារឱ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី។រូបភាពពីWMC(ថតដោយ កែវ សុខា)
ចំណែក​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ស៊ុន​ ឆៃ​ បញ្ជាក់​ថា​ជំនួប​នៃ​គណបក្ស​ទាំង​ពីរ​ក្នុង​ពេល​ខាង​មុខ​គឺ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ​ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ពីរ​ករណី​ពិភាក្សា​ពី​សំណុំរឿង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ មន្ត្រី​គជ​ប​និង​សកម្មជន​ដីធ្លី​នោះ​ទេ​។​

ប៉ុន្តែ​លោក​យល់​ថា​ រដ្ឋាភិបាល​គួរតែ​ដោះ​លែង​អ្នក​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ពីព្រោះ​ការ​ចាប់​ឃុំខ្លួន​ពួក​គេ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ និង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ និង​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ផង​ដែរ​។​ លោក​ ស៊ុន​ ឆៃ​៖«​យើង​ឃើញ​ហើយ​ថា​មានការ​រិះគន់​ធ្ងន់ធ្ងរ​ណាស់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​លើ​ការ​ដាក់ទោស​មន្ត្រី​អា​ដ​ហុ​ក​ ហើយ​និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ហ្នឹង​គឺជា​ការ​ធ្វើ​ដោយ​មិន​ត្រឹមត្រូវ​ ហើយ​រឿង​នេះ​មិន​គួរ​ដាក់​ជា​បន្ទុក​មក​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​»​។​

​ការ​ចាប់ផ្តើម​យុទ្ធនាការ​ថ្ងៃ​ច​ន្ទ័​ពណ៌​ខ្មៅ​នៅ​ថ្ងៃនេះ​ គឺជា​យុទ្ធនាការ​ស​ប្តា​ហ៍​ទី​ ៣៦​ហើយ​។​ក្រុម​អ្នក​តវ៉ា​នៃ​សហគមន៍​បឹង​កក់​គ្រោង​នឹង​ដាក់​ញត្តិ​ជូន​ក្រសួងមហាផ្ទៃ​ និង​រដ្ឋសភា​ នៅ​ថ្ងៃ​ទី​១០​ មក​រា​ ស្អែក​នេះ​ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង​ពីរ​ជួយ​រក​យុត្តិធម៌​ជូន​អ្នកស្រី​ ទេព​ វ​ន្នី​៕

Share

Image
Image
Image