en     km
en     km

​អ្នក​អភិរក្ស​ភាសា​ខ្មែរ​និង​មន្ត្រី​អប់រំ​ចង់ឱ្យ​មាតាបិតា​ត្រូវ​ឱ្យ​កូន​រៀន​ភាសា​ខ្មែរ​ច្រើន​ជាង​ភាសាបរទេស​(​បទ​យកការណ៍​)

Share

​ភ្នំពេញ​៖​ ខណៈ​មានការ​លើក​ទ្បើ​ង​ពី​មតិ​សាធារណៈជន​មួយ​ចំនួន​ សម្តែង​ការ​ព្រួយបារម្ភ​ថា​តើ​នៅ​ថ្ងៃ​អនាគត​ កូន​ខ្មែរ​នឹង​ទៅ​ជា​យ៉ាងណា​ បើ​ឪពុក​ម្តាយ​របស់​ពួក​គេ​បញ្ជូន​កូន​ទៅ​រៀន​ភាសាបរទេស​តាំងពី​ពួក​គេ​មិន​ទាន់​បាន​សិក្សា​ភាសា​ខ្មែរ​ផង​នោះ​។​ បញ្ហា​នេះ​ មាតា​ បិតា​សិស្ស​ ថា​ការ​សម្រេច​បញ្ជូន​ កូន​ទៅ​រៀន​ភាសារ​បរទេស​គឺជា​ជម្រើស​ត្រឹមត្រូវ​បំផុត​ស្រប​តាម​តម្រូវ​ទីផ្សារ​កម្ពុជា​។​ ចំណែក​មន្ត្រី​អប់រំ​យល់​ស្រប​ការ​លើក​ឡើង​នេះ​ តែ​អ្នក​ភិ​រក្ស​អក្សរសាស្ត្រ​ខ្មែរ​ ថា​ក្រសួង​ត្រូវ​រៀបចំ​ឱ្យ​សាលារៀន​ឯកជន​ រៀន​ភាសា​ខ្មែរ​ច្រើន​ជាង​ភាសាបរទេស​ ទើប​រក្សា​អត្តសញ្ញាណ​ខ្មែរ​។

​សូម​ស្ដាប់​បទ​យកការណ៍​ដែល​ រៀបរៀង​ដោយ​ លោក​ ជួន​ សា​រ៉េ​ត​ ដូច​តទៅ​៖

 

student-9-1
​អង្គុយ​នៅ​លើ​ម៉ូតូ​ដោយ​មាន​ទឹកមុខ​ស្រស់ស្រាយ​ពេល​ឃើញ​កូន​របស់​ខ្លួន​ដើរ​ចេញពី​ សាលារៀន​ភាសារ​ចិន​គឺ​អ្នកស្រី​ ស៊ុន​ អេ​ង​។​ អ្នកស្រី​ និយាយ​ថា​ការ​បញ្ជូន​កូន​ទៅ​រៀន​ភាសារ​បរទេស​នៅ​វ័យ​កុមារ​គឺជា​រឿង​សំខាន់​ដែល​ឪពុក​ម្តាយ​គ្រប់​រូប​ត្រូវ​តែ​យកចិត្តទុកដាក់​។​

​អ្នកស្រី​ ស៊ុន​ អេ​ង​ បន្ត​ថា​អ្នកស្រី​បាន​បញ្ជូន​កូន​របស់​គាត់​ឱ្យទៅ​រៀន​នៅ​សា​លាម​តេ​យ្យ​តាំងពី​អាយុ​ ៣​ ឆ្នាំ​ ហើយ​ឥឡូវ​កូន​អ្នកស្រី​អាយុ​ ៥​ ឆ្នាំ​។​

​អ្នកស្រី​ ស៊ុន​ អេ​ង​ ៖«៣​ភាសា​ចិន​ ខ្មែរ​ អង់គ្លេស​ ភាសា​ចិន​គាត់​ឆាប់​បាន​ជាងគេ​ ភាសា​ចិន​រីក​ចម្រើន​ខ្លាំង​នៅ​ស្រុក​ខ្មែរ​ ហើយ​ចេះ​ភាសារ​ចិន​ស្រួល​រក​ការងារ​ធ្វើ​ទៀត​»​។​

​អ្នកស្រី​ ស៊ុន​ អេ​ង​ បន្ថែម​ទៀត​ថា​ ដើម្បី​អាច​ដណ្តើម​យក​ទីផ្សារ​ការងារ​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​គឺ​ត្រូវ​បណ្តុះ​កុមារ​ ឱ្យ​រៀន​ភាសារ​បរទេស​ពី​តូច​ទើប​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​បាន​។​ អ្នកស្រី​ ស៊ុន​ អេ​ង​ យល់​ឃើញ​ថា​ការ​បញ្ជូន​កូន​ទៅ​រៀន​ថ្នាក់​ម​តេ​យ្យ​ភាសារ​បរទេស​មុន​ភាសារ​ខ្មែរ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​អរិយធម៌​អក្សរសាស្ត្រ​ខ្មែរ​ទ្បើ​យ​ ព្រោះ​ភាសារ​ខ្មែរ​ជា​ភាសារ​ដើម​កំណើត​របស់​កម្ពុជា​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​ភ្លេច​បាន​នោះ​ទេ​។​

​អ្នកស្រី​ ស៊ុន​ អេ​ង​៖«​ខ្ញុំ​ថា​វា​អត់​មាន​ប៉ះពាល់​អី​ទេ​ព្រោះ​អី​យើង​ជា​ជនជាតិ​ខ្មែរ​ស្រាប់​ហើយ​ យើង​រៀន​ឆាប់​ចេះ​ទេ​ខ្មែរ​នោះ​ មាន​មាន​តែ​ភាសារ​បរទេស​ទេ​ដែល​យើង​រៀន​ក្រចេះ​បាន​ខ្ញុំ​បញ្ជូន​ឱ្យទៅ​រៀន​ភាសារ​បរទេស​មុន​»​។​

​ងាក​មក​ចាប់អារម្មណ៍​ស្ត្រី​មួយ​រូប​ទៀត​ ដែល​បាន​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​សាលា​ឯកជន​ដែរ​ នោះ​ គឺ​អ្នកស្រី​ ទូច​ ស្រី​មុំ​។​ អ្នកស្រី​ យល់​ស្រប​ថា​ កុមារ​តូចៗ​រៀន​ភាសាបរទេស​មុន​ភាសា​ខ្មែរ​មិនល្អ​ទេ​ តែ​នេះ​ជា​ ការ​និយម​តៗ​គ្នា​។​

​អ្នកស្រី​បន្ត​ថា​ទោះបីជា​ភាសាបរទេស​មាន​សារៈសំខាន់​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​យ៉ាងណា​ក៏​ដោយ​តែ​សម្រាប់​អ្នកស្រី​សុំ​ឱ្យ​ឳ​ពុក​ម្តាយ​បញ្ជូន​កូន​ឱ្យទៅ​រៀន​ភាសារ​ខ្មែរ​មុន​ ជា​ជាង​ដាក់​ឱ្យ​កូន​ទៅ​រៀន​ភាសា​រទេស​មុន​ភាសារ​ខ្មែរ​។​

​អ្នកស្រី​ ទូច​ ស្រី​មុំ​៖«​សូម​សំណូមពរ​ដល់​ប្អូន​ទាំងអស់​ឱ្យ​កូន​ខិត​ខំរៀន​ភាសារ​ខ្មែរ​ឱ្យ​បាន​ច្បាស់​នេះ​គឺជា​អក្សរ​ជាតិ​យើង​ទេ​ ឧប្បមា​ថា​យើង​ចេះ​អង់គ្លេស​ប៉ុន្តែ​យើង​កូន​ខ្មែរ​ យើង​អត់​សូវ​ចេះអក្សរ​ខ្មែរ​ ចេះ​តិចតួច​អ​ញ្ចឹ​ង​វា​ក៏​ពិបាក​ទទួលយក​បាន​ដែរ​ រាជរដ្ឋាភិបាល​ឬ​ក៏​ក្រសួង​អប់រំ​ ជួយ​បន្តឹងបន្ថែម​ទៀត​ទៅ​ដល់​ការ​លោកគ្រូ​ អ្នកគ្រូ​បន្ថែម​ទៀត​ក្នុង​ការ​បង្រៀនអក្សរ​ខ្មែរ​ទៅ​ដល់​សិស្ស​នៅ​តាម​សាលា​នីមួយៗ​»​។​

​ចំណែក​ អ្នកស្រី​ ហង់​ សុ​ម៉ា​លី​ មិន​មាន​ទស្សនៈ​ដូច​អ្នកស្រី​អ្នកស្រី​ ទូច​ ស្រី​មុំ​ នោះ​ទេ​។​អ្នកស្រី​រៀបរាប់​ថា​អ្នកស្រី​មានកូន​ប្រុស​៣​នាក់​ ហើយ​ក្នុង​ចំណោម​កូនប្រុស​ទាំង​៣​របស់​អ្នកស្រី​ គឺ​កូនប្រុស​ ២​នាក់​ដែល​អ្នកស្រី​បញ្ជូន​ឱ្យ​រៀន​សា​លាម​តេ​យ្យ​ភាសារ​អង់គ្លេស​។​ អ្នកស្រី​ថា​ការ​បញ្ជូន​កូន​ទៅ​សិក្សា​សាលា​ឯកជន​ភាសារ​អង់គ្លេស​នឹង​ជួយ​ឱ្យ​កូន​អ្នកស្រី​ឆាប់​ចេះ​ភាសាបរទេស​ពីព្រោះ​ដើម្បី​ងាយស្រួល​ស្វែងរក​ការងារ​ធ្វើ​នៅ​ថ្ងៃ​អនាគត​។​

​អ្នកស្រី​ ហង់​ សុ​ម៉ា​លី​៖«​បើ​រៀន​នៅ​សាលា​ឯកជន​គឺ​ឆាប់​ចាប់​បាន​ជាង​រៀន​ខ្មែរ​ សាលា​រដ្ឋ​យើង​រៀន​។​មើលទៅ​វារ​ញ៉េ​ញ៉ៃ​ពេក​វា​មិន​ដូច​សាលា​ឯកជន​។​ សាលា​ឯកជន​ដូច​ថា​គេ​មាន​មើល​ការ​ខុស​ត្រូវ​កូន​យើង​អ​ញ្ចឹ​ង​ កូន​រៀន​នៅ​សាលា​អង់គ្លេស​២​នាក់​ ហើយ​១​នាក់​ទៀត​រៀន​ខ្មែរ​។​  ពីរ​នាក់​រៀន​ម​តេ​យ្យ​មួយ​អាយុ​ ៥​ឆ្នាំ​ មួយទៀត​អាយុ​៦​  ឆ្នាំ​ ហើយ​គាត់​ចូល​ចិត្ត​សរសេរ​អង់គ្លេស​ជាង​ខ្មែរ​ អង់គ្លេស​រៀន​ឆ្លាត​»។​

​យ៉ាងណា​ក៏​ដោយ​អ្នកស្រី​សុ​ម៉ា​លី​ ទទួលស្គាល់​ ថា​ការ​ពិត​ការ​បញ្ជូន​កូន​ឱ្យទៅ​រៀន​ភាសារ​បរទេស​មុន​ភាសារ​ខ្មែរ​វា​ពិតជា​មាន​បញ្ហា​ប្រឈម​ទៅ​ដល់​ថ្ងៃ​អនាគត​កូន​ខ្មែរ​ ព្រោះ​អាច​ប៉ះ​ធ្វើ​ឱ្យ​បាត់បង់​ភាសា​ខ្មែរ​។​

​នៅ​រាជធានី​ភ្នំពេញ​ ឬ​នៅ​ទីប្រជុំ​ខេត្ត​ច្រើន​ទៀត​ គេ​សង្កេត​ឃើញ​ សាលារៀន​ឯកជន​ និង​សាលា​ភាសាបរទេស​ កើត​ព្រោងព្រាត​ នៅ​រយៈពេល​ មួយ​ទស​វត្ស​ចុង​ក្រោយ​នេះ​។​ ការ​សម្រុក​ឱ្យ​កុមារ​រៀន​ភាសាបរទេស​ មិន​ថា​ឡើយ​ កូន​ពលរដ្ឋ​ធម្មតា​ សូ​ម្បី​កូនលោក​ធំ​ មាន​ថ្នាក់​រដ្ឋមន្ត្រី​ ក៏​ឱ្យ​ កូន​រៀន​សាលា​ភាសាបរទេស​បង់ថ្លៃ​ខ្ពស់​ដែរ​ដោយ​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​។​ អ្នកខ្លះ​បញ្ជូន​កូន​ទៅ​រៀន​នៅ​ប្រទេស​គេ​ទៀត​ផង​។​ ប្រការ​នេះ​ នាំ​ឱ្យ​អ្នក​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ​ ព្រួយបារម្ភ​ពី​ អនាគត​ភាសាជាតិ​របស់​ខ្លួន​ ដែល​ លោក​ថា​កាន់តែ​ធ្លាក់​ ចុះ​ប្រជាប្រិយ​ផង​ នឹង​ការ​ប្រើ​ភាសា​ខ្មែរ​កាន់តែ​រួម​តូច​។​

​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសារ​ខ្មែរ​ និង​ជា​អនុប្រធាន​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​ លោក​ បណ្ឌិត​ ច័ន្ទ​ សំណព្វ​ យល់​ឃើញ​ថា​ យុវជន​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​គឺ​កម្រិត​នៃ​ ការ​សរសេរ​អក្សរសាស្ត្រ​ខ្មែរ​ពិតជា​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​ លោក​ សាស្ត្រាចារ្យ​ ទទូច​ថា​ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​ផ្តល់​តម្លៃ​ភាសារ​បរទេស​ច្រើន​ជាង​ភាសារ​ដើម​កំណើត​របស់​ខ្លួន​ទ្បើ​យ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អត្តសញ្ញាណ​ជាតិខ្មែរ​ ទាំងមូល​។​

student-9-2
​លោក​ បណ្ឌិត​ ច័ន្ទ​ សំណព្វ​ ៖«​មែន​ចាំបាច់​តែ​ចេះ​អង់គ្លេស​បាន​យើង​ធ្វើការ​កើត​ទេ​ខ្ញុំ​មិន​ជឿ​ទេ​អា​រឿង​ហ្នឹង​នោះ​ គ្រាន់តែ​យើង​ចេះ​អង់គ្លេស​ទៅ​យើង​មាន​ផល​ប្រ​យោ​ជ​ន៏​មួយ​ថែម​ទៀត​មាន​ដែន​ចក្ខុវិស័យ​ ដែន​ប្រតិបត្តិ​និង​សមត្ថភាព​ទ្វេរ​ដង​តែ​មិន​ទាមទារ​ថា​ទាល់តែ​ចេះ​ភាសារ​គេ​បាន​មាន​អនាគត​ខ្ញុំ​មិន​ឯកភាព​នោះ​ទេ​ជា​រឿង​មិន​ត្រឹមត្រូវ​»​។​

​លោក​សាស្ត្រាចារ្យ​ បន្ត​ថា​ដើម្បី​អាច​ថែរក្សា​អក្សរសាស្ត្រ​ខ្មែរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​នោះ​អ្នកដឹកនាំ​ត្រូវ​មានការ​លើកទឹកចិត្ត​បញ្ញវ័ន្ត​ខ្មែរ​ដែល​មាន​ជំនាញ​ច្បាស់លាស់​ដើម្បី​អាច​ឱ្យ​ពួក​គេ​បន្ត​ការ​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​ ចែករំលែក​ចំណេះដឹង​ទៅ​ដល់​យុ​ជន​ជំនាន់​ក្រោយ​ឱ្យ​បាន​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ថែរក្សា​អក្សរសាស្ត្រ​ខ្មែរ​។​

​លោក​ បណ្ឌិត​ ច័ន្ទ​ សំណព្វ​ ៖«​លើកទឹកចិត្ត​ចំពោះ​បញ្ញវ័ន្ត​ខ្មែរ​ អ្នកចេះ​ដឹង​ដែល​មាន​ជំនាញ​ចំណេះ​ច្បាស់លាស់​ក្នុង​អក្សរសាស្ត្រ​ខ្មែរ​ឱ្យ​គាត់​មាន​ឋានៈ​មានការ​រស់នៅ​ភ្ជាប់​ជាមួយ​ប្រាក់​ឧបត្ថម្ភ​ដើម្បី​ជា​គំរូ​ទៅ​ដល់​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​ថា​អ្នកចេះ​ខ្មែរ​ច្បាស់លាស់​រស់​ស្រួល​មិន​ថមថយ​មិន​ក​ន្ទេ​កក​ន្ទា​ក​ដែល​ជា​ភាព​ទាក់ទាញ​មួយ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ចាប់អារម្មណ៍​ភាសា​រហើយ​រៀន​ភាសារ​យើង​ទ្បើ​ង​វិញ​»​

​ចំណែក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កី​ទ្បា​ រាជរាជ​ធានី​ភ្នំពេញ​ លោកស្រី​ ហួត​ យ៉ា​រី​ ហាក់​យល់​ស្រប​តិចតួច​ចំពោះ​មាតាបិតា​ដែល​ឱ្យ​កូន​ទៅ​រៀន​ភាសាបរទេស​មុន​ភាសា​ខ្មែរ​ខណៈ​លោកស្រី​ការពារ​ គំនិត​របស់​លោក​ បណ្ឌិត​ ច័ន្ទ​ សំណព្វ​ ។​ អ្នក​ ថា​ ការ​បញ្ជូន​កុមារ​តូចៗ​ទៅ​រៀន​ភាសារ​   បរទេស​មុន​ភាសារ​ខ្មែរ​ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អក្សរសាស្ត្រ​ខ្មែរ​នោះ​ទេ​ ។​ផ្ទុយ​ទៅ​វិញ​វា​ជា​រឿង​ល្អ​ប្រសើរ​ទៅ​វិញ​ទេ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ចូល​ក្នុង​សមាហរណកម្ម​អាស៊ាន​។​

​តែ​បែប​នេះ​ក្ដី​លោកស្រី​ថា​មាតា​ បិតា​សិស្ស​ ក៏​មិន​ត្រូវ​ភ្លេច​បញ្ជូន​កូន​ទៅ​រៀន​ភាសារ​ខ្មែរ​នោះ​ដែរ​ ព្រោះ​ភាសារ​ខ្មែរ​ជា​អត្តសញ្ញាណ​របស់​ជាតិ​។​

​លោកស្រី​ ហួត​ យ៉ា​រី​ ៖«​កន្លង​មក​ខ្ញុំ​បាន​ណែនាំ​មួយ​ចំនួន​ហើយ​ទៅ​ដល់​ម្តាយ​ ឳ​ពុក​គេ​ ខ្ញុំ​ថា​ធម្មតា​យើង​ចូល​អាស៊ាន​ហើយ​ភាសារ​បរទេស​ជា​ភាសា​រយាន​មួយ​សម្រាប់​ទំនាក់ទំនង​ សម្រាប់​បម្រើ​ការងារ​កូនៗ​ទាំងអស់​គ្នា​ប៉ុន្តែ​បើ​យល់​ឃើញ​ថា​អនាគត​កូន​របស់​យើង​ យើង​ជា​ខ្មែរ​យើង​ត្រូវ​តែ​ចេះ​ខ្មែរ​»​។​

​លោកស្រី​បន្ថែម​ទៀត​ថាបើ​យល់​ថា​ខ្លួនឯង​ជា​ជនជាតិ​ខ្មែរ​គឺ​ត្រូវ​តែ​ចេះ​ភាសារ​ខ្មែរ​ឱ្យ​បាន​ច្បាស់លាស់​ ហើយ​ មាតា​ បិតា​ សិស្ស​ មាន​កត​ព្វ​កិច្ច​សំខាន់​ក្នុង​ការ​បញ្ជូន​កូន​របស់​ខ្លួន​ឱ្យទៅ​សិក្សា​ភាសារ​ខ្មែរ​។​

​លោកស្រី​ ហួត​ យ៉ា​រី​ អះអាង​ថា​ក្រសួង​អប់រំ​បាន​បញ្ចូល​វិស័យ​អប់រំ​ទៅ​គ្រប់​សាលា​ឯកជន​ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​អក្សរសាស្ត្រ​ខ្មែរ​ឱ្យ​បាន​គង់វង្ស​។​

«​សាលា​ខ្លះ​គាត់​មាន​៣​ភាសារ​ក្នុង​មួយ​អាទិត្យ​ដូច្នេះ​គាត់​ស្រ​រេ​ទៅ​ក្នុង​ហ្នឹង​គឺ​មាន​ភាសារ​ខ្មែរ​នៅ​ក្នុង​ហ្នឹង​ដែរ​គឺ​មិន​អត់​ទេ​ត្រូវ​តែ​មាន​ភាសារ​ខ្មែរ​ក្រសួង​អប់រំ​យើង​ត្រូវ​តែ​បញ្ចូល​ភាសារ​ខ្មែរ​ត្រង់​តិច​ច្រើន​ខ្ញុំ​ក្កាប់​អត់​អស់​ទេ​ ជា​ទូទៅ​សំណូមពរ​ដល់​មាតា​ បិតា​ បើសិន​យើង​ជា​ខ្មែរ​យើង​ត្រូវ​គិត​ពី​អក្សរសាស្ត្រ​ជាតិ​យើង​ចេះ​ច្រើន​ទើបបាន​ប្រទេស​ជាតិ​យើង​រុងរឿង​»​។​

​គេ​សង្កេត​ឃើញ​ការ​សរសេរ​ភាសា​ខ្មែរ​ លើ​បណ្ដាញ​សង្គម​ មានការ​ខុស​ទាំង​អក្ខរាវិរុទ្ធ​និង​ការ​ដក​ឃា្ល​ឬ​ បញ្ចប់​ប្រយោគ​និ​យ​មួយៗ​ មិនសូវ​តាម​ក្បួនខ្នាត​វេយ្យាករណ៍​ ត្រឹមត្រូវ​ឡើយ​។​ ករណី​នេះ​ ធ្វើ​ប៉ះពាល់​ កិត្ត​យស​ខ្លះ​ដែរ​ ចំពោះ​ ការ​សរសេរ​ភាសា​កំណើត​របស់​ខ្លួន​។​ គេ​សង្កេត​ឃើញ​ ការ​បញ្ចេញមតិ​ លើ​បណ្ដាញ​សង្គម​ ភាគច្រើន​ក៏​និយម​ប្រើ​ភាសា​អង់គ្លេស​ដែរ​។​អ្នក​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ​ ថា​ប្រការ​នេះ​ដោយសារ​  ការ​រៀន​និង​ប្រើ​ភាសាជាតិ​ តិច​ជាង​ភាសាបរទេស​៕​

Share

Image
Image
Image