en     km
en     km

កូរ៉េ​ខាងត្បូង​៖​ សភា​បាន​ដកហូត​អំណាច​ប្រធានាធិបតី​ ពី​លោកស្រី​ ប៉ាក​ គុន​ហេ​ ទៅ​ឲ្យ​នាយក​រដ្ឋមន្ដ្រី​

Share

កូរ៉េ​ខាងត្បូង​៖ នៅ​ទីបំផុត​សភា​ដ៏​មាន​អំណាច​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​បោះ​ឆ្នោត​ចោទ​លោកស្រី​ ប៉ាក​ គុន​ហេ​ ក្នុង​សំណុំរឿង​អាស្រូវ​ពុក​រលួយ​ និង​បំពាន​អំណាច​រដ្ឋ​ដែល​នាំ​ឲ្យ​លោកស្រី​ត្រូវ​តុលាការ​រដ្ឋធម្មនុញ្ញ​បើក​ជំនុំ​ជម្រះក្ដី​នៅ​ពេល​ខាង​មុខ​។​

សភា​ដ៏​មាន​អំណាច​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​បោះ​ឆ្នោត​ចោទ​លោកស្រី​ ប៉ាក​ គុន​ហេ​ ក្នុង​សំណុំរឿង​អាស្រូវ​ពុក​រលួយ​ និង​បំពាន​អំណាច​រដ្ឋ​
សភា​ដ៏​មាន​អំណាច​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​បោះ​ឆ្នោត​ចោទ​លោកស្រី​ ប៉ាក​ គុន​ហេ​ ក្នុង​សំណុំរឿង​អាស្រូវ​ពុក​រលួយ​ និង​បំពាន​អំណាច​រដ្ឋ​
នៅ​ក្នុង​ការ​បោះ​ឆ្នោត​សម្ដែង​ការ​ទុកចិត្ដ​កាលពី​ រសៀល​ម៉ោង​បី​នៅ​ថ្ងៃ​សុក្រ​ ទី​០៩​ ធ្នូ​ សមាជិក​សភា​ដែល​ប្រឆាំង​លោកស្រី​មាន​ចំនួន​ ២៣៤​ រូប​ហើយ​ ៥៦​ រូប​ មិន​គាំទ្រ​ដែល​ចំនួន​នេះ​គឺ​លើស​ពី​ ២​ភាគ​៣​ ទៅ​ទៀត​ដែល​តម្រូវ​ឲ្យ​លោកស្រី​ស្ថិត​ក្នុង​ស្ថានភាព​មិន​អាច​ប្រើប្រាស់​អំណាច​ប្រធានាធិបតី​បាន​ទៀត​ឡើយ​។​ មាន​ន័យ​ថា​ អំណាច​ទាំងអស់​ត្រូវ​ធ្លាក់​ទៅ​នាយក​រដ្ឋមន្ដ្រី​។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សម្ដែង​ការ​ទុកចិត្ដ​ព្រឹក​មិ​ញ​នេះ​ប្រធានរដ្ឋសភា​ ជុង​ ស៊ី​ឃ្យុ​ង​ បាន​ប្រកាស​ថា​ ចាប់ពី​ថ្ងៃនេះ​តទៅ​លោកស្រី​ ប៉ាក​ គុន​ហេ​ មានរឿង​អាស្រូវ​ ហើយ​កិច្ចការ​របស់​រដ្ឋ​ទាំងអស់​លោកស្រី​មិន​អាច​ពាក់ព័ន្ធ​បាន​ទៀត​ឡើយ​ ទោះបី​មិន​ទាន់​ដកហូត​តំណែង​ពី​លោកស្រី​ក៏​ដោយ​។​

​ការ​ដែល​សភា​បោះ​ឆ្នោត​សម្ដែង​ការ​ទុកចិត្ដ​ប្រឆាំង​នឹង​លោកស្រី​ គឺ​មាន​ន័យ​ថា​ រយៈពេល​យ៉ាង​យូ​ ៦​ខែ​ទៀត​លោកស្រី​ ប៉ាក​ គុន​ហេ​ អាច​នឹង​បាត់បង់​អំណាច​ទាំងស្រុង​ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​ រក​កំហុស​លោកស្រី​ឃើញ​។​ យ៉ាងណា​ក៏​ដោយ​លោកស្រី​ ត្រូវ​ឆ្លងកាត់​ការ​ជំនុំ​ជម្រះក្ដី​ពី​តុលាការ​ធម្មនុញ្ញ​ជា​មុន​សិន​ មុន​នឹង​រដ្ឋ​អាជ្ញា​ធ្វើការ​ចោទប្រកាន់​លោកស្រី​ក្នុង​សំណុំរឿង​នេះ​។​ អ្វី​ដែល​នាំ​ឲ្យ​លោកស្រី​ប្រឈម​មុខ​ដូចនេះ​គឺ​ដោយសារ​មិត្ដភក្ដិ​គឺ​លោកស្រី​ ឆ​ន​ ឈុ​ន​ស៊ី​ល​ ប្រើប្រាស់​ឥទ្ធិពល​របស់​លោកស្រី​ជា​ប្រធានាធិបតី​ ទៅ​អង្គាសប្រាក់​មូ​លិ​ធិ​ដែល​ជា​ទ​ង្វើ​ខុសច្បាប់​។​ ករណី​នេះ​នាំ​ឲ្យ​ជំនួយការ​របស់​លោកស្រី​ ប៉ាក​ គុន​ហេ​ បី​នាក់​ត្រូវ​រដ្ឋ​អាជ្ញា​ចាប់​ឃុំខ្លួន​៕ ប្រភព៖ BBC

Share

Image
Image
Image