en     km
en     km

អ្នកវិភាគ​៖​ បើ​កងកម្លាំង​សន្តិសុខ​ខណ្ឌ​ បង្កើត​ឡើង​ដោយ​ខុសច្បាប់​ត្រូវ​តែ​រំលាយ​ចោល​វិញ​ (មានសំឡេង)

Share

ភ្នំពេញ៖ ​កាល​ពេល​ពី​ថ្មីៗ​នេះ​គណបក្សជំទាស់​ធំ​ជាងគេ​ បាន​ដាក់​លិខិតស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ ឲ្យ​រំលាយ​កងកម្លាំង​សន្តិសុខ​ប្រចាំ​ខណ្ឌ​នីមួយៗ​ ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​ ដោយ​ចោទ​ថា​ កម្លាំង​ទាំងនេះ​បង្កើត​ដោយ​ខុសច្បាប់​។​

​ក្រុម​អ្នកវិភាគ​មើលឃើញ​ថា​ បើសិនជា​កម្លាំង​សន្តិសុខ​ បង្កើត​ឡើង​ដោយ​ខុសច្បាប់​ គឺ​ក្រសួងមហាផ្ទៃ​ត្រូវ​តែ​រំលាយ​ និង​ចាប់​អ្នក​បង្កើត​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។​ សូម​អ​ញ្ចើ​ញ​ស្តាប់​ការ​រៀបរៀង​បទ​វិភាគ​នេះ​ដោយ​លោក​ ធូ​ វិ​រៈ​ ដូច​តទៅ​៖

 

កងកម្លំាងសន្តិសុខ ដែលតែងតែបង្រ្កាប់ប្រជាពលរដ្ឋនៅពេលមានការតវ៉ាម្តងៗ
កងកម្លំាងសន្តិសុខ ដែលតែងតែបង្រ្កាប់ប្រជាពលរដ្ឋនៅពេលមានការតវ៉ាម្តងៗ

​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​លិខិតតវ៉ា​ដូចនេះ​ ទៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​ ខ្លឹមសារ​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា​៖«​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ តែងតែ​ប្រើប្រាស់​កម្លាំង​សន្តិសុខ​មួយ​ប្រភេទ​ ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ និង​មាន​ឯកសណ្ឋាន​ខុស​ពី​មន្ត្រី​កងកម្លាំង​សន្តិសុខ​ ឬ​នគរបាល​របស់​ក្រសួងមហាផ្ទៃ​ ដើម្បី​ធ្វើការ​បង្ក្រាប​ដោយ​ហិង្សា​ ដោយ​ការ​ប្រើ​ដំបង​ និង​ជំ​ពាម​កៅស៊ូ​គ្រាប់​ដែក​ទៅ​លើ​ការ​ជួបជុំ​ ការ​ធ្វើ​បាតុកម្ម​ និង​កូដកម្ម​ដោយ​សន្តិវិធី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ សហជីព​ សង្គម​ស៊ី​វិល​ និង​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​បញ្ហា​ដីធ្លី​ជាដើម​»​។​

​ជុំវិញ​លិខិត​របស់​គណបក្សប្រឆាំង​នេះ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ បាន​ផ្តល់​បទ​សម្ភាសន៍​ខ្លី​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ លោក​មិន​ទាន់​ទទួល​បាន​លិខិតស្នើ​សុំ​ឲ្យ​លុប​ចោល​កងកម្លាំង​សន្តិសុខ​ នៅឡើយ​ទេ​។​ ប៉ុន្តែ​លោក​ ខៀវ​ សុភ័គ​ ថា​ រឿង​នេះ​គណបក្សប្រឆាំង​អាច​ប្តឹង​ទៅ​តុលាការ​ ប្រសិនបើ​ករណី​កងកម្លាំង​សន្តិសុខ​ បង្កើត​ឡើង​ដោយ​ខុសច្បាប់​មែន​នោះ​។​

​លោក​ ខៀវ​ សុភ័គ​៖«​អ្នក​ណា​អ្នក​ថា​ ក្រសួងមហាផ្ទៃ​ខ្ញុំ​ មិនឃើញ​ផង​។​ ខ្ញុំ​មិនជា​អ្នកឆ្លើយឆ្លង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ។​ បើ​រក​ឃើញ​ថា​ កម្លាំង​ខុសច្បាប់​មិន​ប្តឹង​ទៅ​ បើ​គ្រាន់បើ​ប្តឹង​ទៅ​តុលាការ​»​។​

​តែ​បែប​នេះ​ក្ដី​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​សិក្សា​គោលនយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្ដរជាតិ​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ គ្មាន​ច្បាប់​ណាមួយ​ ឬ​ រដ្ឋធម្មនុញ្ញ​ចែក​ឲ្យ​ស្ថាប័នរដ្ឋ​បង្កើត​កម្លាំង​សន្តិសុខ​ឡើយ​។​ លោក​ថា​ ការ​បង្កើត​កម្លាំង​សន្តិសុខ​នេះ​ បាន​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ​។​

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិ
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិ

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ បន្ត​ថា​ ប្រសិនបើ​កងកម្លាំង​សន្តិសុខ​បង្កើត​ឡើង​ដោយ​ខុសច្បាប់​មែន​នោះ​ ក្រសួងមហាផ្ទៃ​ត្រូវ​តែ​រំលាយ​ចោល​ និង​ចាប់​អ្នក​បង្កើត​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ខ្ញុំ​យល់​ថា​ ត្រូវ​រំលាយ​ក្រុម​សន្តិសុខ​ឯកជន​ និង​ចេញ​ទៅ​វិញ​ ហើយ​មិន​ត្រឹមតែ​រំលាយ​ចោល​ទេ​ ត្រូវ​រក​អ្នក​ទទួលខុសត្រូវ​ ព្រោះ​កងកម្លាំង​ហ្នឹង​បង្កើត​តាំងពី​ឆ្នាំ​ ២០១៣​ មក​ ដោយ​ចូលរួម​សកម្ម​ នៅ​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​វាយ​បង្ក្រាប​ទៅ​លើ​បាតុករ​យ៉ាង​ព្រៃផ្សៃ​ ដូច្នេះ​ត្រូវ​រក​អ្នក​ទទួលខុសត្រូវ​ចំពោះ​រឿង​និង​ ហើយ​រំលាយ​កងកម្លាំង​នោះ​ចោល​»​។​

​ដូច​គ្នា​នេះ​ដែរ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ យល់​ឃើញ​ថា​ ក្រសួងមហាផ្ទៃ​ត្រូវ​តែ​លុប​បំបាត់​ក្រុម​សន្តិសុខ​ទាំងនោះ​ ព្រោះ​បង្កើត​ឡើង​ដោយ​ខុសច្បាប់​។​ លោក​ថា​ ក្រុម​សន្តិសុខ​ទាំងនោះ​គឺ​ មិន​បាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ដូច​កងកម្លាំង​ប៉េ​អឹ​ម​ នរ​គ​បាល​ និង​កងកម្លាំង​រាជ​អាវុធហត្ថ​។​

​លោក​ សូ​ ច​ន្ថា​៖«​ជា​ទស្សនៈ​របស់ខ្ញុំ​ត្រូវ​តែ​លុប​បំបាត់​ក្រុម​សន្តិសុខ​នេះ​ចេញ​ ព្រោះ​គ្មាន​ក្រប​ខណ្ឌ​អ្វី​ច្បាស់លាស់​ទេ​ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ទទួលខុសត្រូវ​ដែរ​»​។​

​ក្រុម​អ្នកវិភាគ​ពន្យល់​ដូចៗ​គ្នា​ថា​ ការ​បង្កើត​កងកម្លាំង​សន្តិសុខ​ទាំងនេះ​ ទំនងជា​ចង់​គេចវេស​អំពី​ការ​ទទួលខុសត្រូវ​ នៅ​ពេល​កម្លាំង​ទាំងនោះ​បាន​ប្រើ​អំពើ​ហឹ​ង្សា​ ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​ការពារ​ដីធ្លី​ជាដើម​ដែល​ពួក​គេ​ថា​ ជា​កម្លាំង​ក្រៅ​ក្រប​ខណ្ឌ​រដ្ឋ​។​

​គេ​សង្កេត​ឃើញ​កម្លាំង​សន្តិសុខ​ ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ​ បាន​បង្កើត​ នៅ​អំឡុង​ ឆ្នាំ​២០១២​ស្រប​ពេល​ ពលរដ្ឋ​ ដែល​មាន​ជំ​លោះ​ដីធ្លី​ បាន​ចេញ​តវ៉ា​ ជា​ពិសេស​ សហគមន៍​ បឹង​កក់​តវ៉ា​ ការ​ទាមទារ​ បាន​សិទ្ធិ​រស់​ នៅ​សមរម្យ​។​ កង​សន្តិសុខ​ បាន​ប៉ះទង្គិច​ ជាមួយ​ សហគមន៍​បឹង​កក់​ និង​ សកម្មជន​ គណបក្សប្រឆាំង​ ដោយ​ បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស​ ។​

​តែ​បែប​នេះ​ ទាំង​អ្នកស្រី​ ទេព​ វ​ន្នី​ តំណាង​សហគមន៍​ និង​សកម្មជន​ គណបក្ស​សង្គ្រោះ​ជាតិ​ ១៥​នាក់​ កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សរ​ ពួក​គាត់​ ត្រូវ​បាន​ចោទ​ថា​ បង្ក​កុបកម្ម​ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ គឺ​ពេល​បាតុករ​បាន​ប៉ះទង្គិច​ជាមួយ​ កងកម្លាំង​សន្តិសុខ​ខណ្ឌ​៕​

 

Share

Image
Image
Image