en     km
en     km

CNRP​ ស្នើ​ឱ្យ​ចិន​ ជួយ​ធានា​ឱ្យ​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​ ២៣​ តុលា​

Share

ភ្នំពេញ៖ ​ស្រប​ពេល​ដែល​ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ ចិន​ មក​ទស្សនកិច្ច​ ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​ មេដឹកនាំ​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​ស្នើ​ឱ្យ​ប្រទេស​ធំ​មួយ​នេះ​ ដែល​ជា​ប្រទេស​ហត្ថលេខី​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ ទីក្រុង​បារី​ស​ ២៣​ តុលា​ ជួយ​ធានា​ឱ្យ​មានការ​អនុវត្តន៍​ឱ្យ​បាន​ពេញលេញ​ នូវ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​។​

ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិត ចិន ស៊ី ជីនភីង
ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិត ចិន ស៊ី ជីនភីង

ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​១៩៩១​ ស្តី​ពី​កម្ពុជា​នោះ​ បាន​ចង្អុល​បង្ហាញផ្លូវ​ឱ្យ​ប្រទេស​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ ធ្វើ​ដំណើរ​ដោយ​ធានា​បាន​នូវ​ឯករាជ​ភាព​ អធិបតេយ្យភាព​ បូ​រណៈ​ទឹកដី​ គោរព​អនុវត្ត​នូវ​គោលការណ៍​ ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ គោរព​សិទ្ធិ​មនុស្ស​ និង​ស្តារ​ប្រទេស​កម្ពុជា​ឡើង​វិញ​ ឱ្យ​មានការ​រី​ចម្រើន​។​

​ក្នុង​លិខិត​មួយ​ជូន​លោក​ប្រធានាធិបតី​ ចិន​ ស៊ី​ ជី​ន​ភីង​ ដែល​ចុះហត្ថលេខា​ ដោយ​ប្រធាន​ លោក​ សម​ រ​ង្ស៊ី​ និង​ លោក​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ ចិន​គឺជា​ប្រទេស​មួយ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ និង​ជា​ប្រទេស​ហត្ថលេខី​មួយ​ ដ៏​សំខាន់​ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ សន្តិភាព​ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ តាម​រយៈ​ការ​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ឆ្នាំ​១៩៩១​។​

​លិខិត​របស់​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​ ធ្វើ​ឡើង​ ស្រប​ពេល​ ខួប​២៥​ ឆ្នាំ​ នៃ​កិច្ចព្រមព្រៀង​ សន្តិភាព​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃអាទិត្យ​ ស​ប្ដា​ហ៍​ក្រោយ​នេះ​៕​

Share

Image
Image
Image