en     km
en     km

អ្នកជំនាញ​៖​ ព្រះអាទិត្យ​រះ​ចំ​ចំនុចកំពូល​ប្រាសាទអង្គរវត្ត​ គឺជា​ភាព​ប៉ិនប្រសព្វ​នៃ​អតីត​វិស្វករ​ខ្មែរ​ ស្ដេច​អង្គរ

Share

ភ្នំពេញ៖ នៅ​ព្រឹក​មិ​ញ​នេះ​ អ្នក​ទេសចរណ៍​ជាតិ​ និង​អន្ដរជាតិ​បាន​មូរ​មី​គ្នា​ ទៅ​មើល​ភាព​អស្ចារ្យ​នៃ​ព្រះអាទិត្យ​រះ​ចុង​កំពូល​កណ្ដាល​ ប្រាសាទអង្គរវត្ត​ ជា​អ​ច្ឆិ​រយៈ​កើត​មាន​២​ដង​ក្នុង​មួយ​ឆ្នាំ​។​

ព្រះអាទិត្យបានរះ ចំចំនុចកំពូល ប្រាសាទអង្គរវត្ត
ព្រះអាទិត្យបានរះ ចំចំនុចកំពូល ប្រាសាទអង្គរវត្ត

​ព្រះអាទិត្យ​ចាប់ផ្ដើម​រះ​នៅ​ម៉ោង​៦​ព្រឹក​ ចាំង​ពន្លឺ​ព្រិចៗ​ មក​លើ​បរិវេណ​ប្រាសាទអង្គរវត្ត​ ដោយ​ព្រះអាទិត្យ​សំកាំង​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​ ធ្វើ​អោយ​អ្នក​ទេសចរណ៍​ គយគន់​មិន​ដាក់​ភ្នែក​។​

​បាតុភូត​ព្រះអាទិត្យ​រះ​នេះ​គេ​ហៅ​ថា​ Equinox​ គឺជា​ភាសាបរទេស​មួយ​ ដែល​គេ​និយាយ​ពី​ដំណើរ​គោ​ចរណ៍​ នៃ​ព្រះអាទិត្យ​រះ​ ចំនុចកណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​ ហើយ​បាតុភូត​ដ៏​អស្ចារ្យ​នេះ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ដ្រ​អះអាង​ថា​ មាន​កើតឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ គឺ​ កើតឡើង​ ក្នុង​ខែមីនា​ និង​ខែកញ្ញា​។​

​ទាក់ទិន​រឿង​នេះ​វិទ្យុ​ស្ត្រី​បាន​សុំ​ការ​បកស្រាយ​ត្រួសៗ​ពី​ លោក​ ធុ​យ​ ចាន់​ធួន​ អនុប្រធាន​សមាគម​អ្នកប្រវត្តិសាស្ដ្រ​ នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​ ដោយ​លោក​បាន​ពន្យល់​ពី​បាតុភូត​នេះ​។​

​លោក​ថា​ ជា​គំនិត​ច្នៃប្រឌិត​របស់​អតីត​វិស្វករ​បុព្វបុរស​ខ្មែរ​ នៃ​សម័យ​អង្គរ​ ដែល​មាន​ភាព​វៃឆ្លាត​ បើ​ទោះបីជា​សម័យ​នោះ​មិន​មាន​ភាព​ជឿនលឿន​ក៏​ដោយ​ តែ​បុព្វបុរស​ជំនាន់​មុន​បាន​ធ្វើ​អោយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ ស្ងើចសរសើរ​យ៉ាង​ខ្លាំង​។​

​លោក​ថា​ ចំពោះ​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គ​វត្ត​ កើត​មាន​២​ដង​ក្នុង​មួយ​ឆ្នាំ​ គឺ​ មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ តែ​ជា​បាតុភូត​មួយ​នៃ​គន្លង​ព្រះអាទិត្យ​ដែល​ដើរ​តាម​ខ្សែ​អេក្វាទ័រ​។​

​ជ្រាប​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ ស្ដាប់​បទ​សម្ភាសន៍​ដែល​រៀបចំ​ឡើង​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖


ព្រះអាទិត្យបានរះ ចំចំនុចកំពូល ប្រាសាទអង្គរវត្ត
ព្រះអាទិត្យបានរះ ចំចំនុចកំពូល ប្រាសាទអង្គរវត្ត

 

 

 


Share

Image
Image
Image