en     km
en     km

​សហជីព​៖​ កម្មករនិយោជិត​ភាគច្រើន​ចង់ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត​ តែ​ថៅកែ​មិន​ឲ្យ​ច្បាប់​សម្រាក

Share

ភ្នំពេញ៖ ​ប្រធាន​សហជីព​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ បាន​ឲ្យ​ដឹង​តាម​រយៈ​លិខិត​មួយ​ថា​ កម្មករនិយោជិត​ភាគច្រើន​ចង់ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត​របស់​ពួក​គេ​ ប៉ុន្តែ​ថៅកែ​រោងចក្រ​ សហគ្រាស​គ្រឹះស្ថាន​ មិន​បាន​អនុញ្ញាត្តិ​ច្បាប់​ឲ្យ​កម្មករនិយោជិត​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត​ដូច​ឆ្នាំ​មុនៗ​ឡើយ​។​

លិខិតរបស់សហជីពសហភាពការងារកម្ពុជា ។
លិខិតរបស់សហជីពសហភាពការងារកម្ពុជា ។

​នៅ​ក្នុង​លិខិត​របស់​សហជីព​សហភាព​ការងារ​កម្ពុជា​ចុះ​ថ្ងៃ​ទី​ ០៩​ ខែ​ កញ្ញា​នេះ​ បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​ថៅកែ​មិន​អនុញ្ញាត្តិ​ច្បាប់​ គឺ​ដោយ សារ​ម្ចាស់​ក្រុមហ៊ុន​ សហគ្រាស​គ្រឹះស្ថាន​  ទាំងនោះ​មិន​ទាន់​ទទួល​បាន​លិខិត​ណែនាំ​ពី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅឡើយ​។

សហជីព​សហភាព​ការងារ​កម្ពុជា​ក៏​បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សុំ​ការ​អនុញ្ញាត្តិ​ច្បាប់​ពី​ក្រុមហ៊ុន​ ដើម្បី​ឲ្យ​កម្មករ និយោជិត​ បាន​ទៅ​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​មិន​កាត់​ប្រាក់​ឈ្នួ​សកម្ម​ករ​។

សូម​បញ្ជាក់​ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ មាន​រយៈពេល​បី​ខែ​គឺ​ ចាប់ពី​ថ្ងៃ​ទី​ ១​ កញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​២៩​ វិច្ឆិកា​។​ ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាននៅ​ក្នុង​សង្កាត់​ជាង​ ១៦០០​កន្លែង​ និង​បុគ្គលិក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រមាណ​ ៧២០០​នាក់​។​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​ថា​ គ​.​ជ​.​ប​ គឺ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ជាង​ ១​ លាន​នាក់​ គិត​ត្រឹម​ថ្ងៃ​ទី​ ៩​ កញ្ញា​៕

Share

Image
Image
Image