en     km
en     km

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​ លោក​ កឹ​ម​ សុខា​ នៅ​រសៀល​នេះ​

Share

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​ប្រកាស​សាលក្រម​ ក្នុង​សំណុំរឿង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ នៅ​រសៀល​ម៉ោង​ ២​ ថ្ងៃ​ទី​ ០៩​ ខែ​ កញ្ញា​នេះ​ ។​

 ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​  លោក​ កឹ​ម​ សុខា
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

​សវនាការ​ ជំនុំ​ជម្រះក្ដី​ករណី​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​បក្ស​ប្រឆាំង​ រយៈពេល​មួយ​ព្រឹក​នេះ​ គឺ​ករណី​មិន​ចូលខ្លួន​ក្នុង​សំណុំរឿង​ សញ្ចារ​កម្ម​ ទាក់ទិន​នឹង​នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដោយ​មេធាវី​ប្រាំ​រូប​ និង​លោក​ កឹ​ម​ សុខា​ មិន​បាន​ចូលខ្លួន​ ដើម្បី​តតាំង​ក្ដី​នៅ​តុលាការ​នេះ​ទេ​។​

​ចំណែក​នៅ​ក្រៅរបង​ សាលាដំបូង​រាជធានី​ភ្នំពេញ​ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​នាក់​ បាន​ដាក់​ពង្រាយ​ជុំវិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ខណៈ​តុលាការ​បើក​សវនាការ​ ករណី​ លោក​ កឹ​ម​ សុខា​។​

​នៅ​ព្រឹក​មិ​ញ​នេះ​ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​គឺ​លោក​ អ៊ុំ​ ដា​រ៉ា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ នៅ​ពេល​លោក​កាន់​ឧបករណ៍​បំពង​សំឡេង​ និង​បដា​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​លោក​ កឹ​ម​ សុខា​ នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ពី​បទ​បដិសេធ​ ក្នុង​ការ​ ចូលខ្លួន​ ក្នុង​សំណុំរឿង​នាង​ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​គេ​សង្ស័យ​ថា​ មាន​ស្នេហា​ លួច​ លាក់​ជាមួយ​ លោក​ កឹ​ម​ សុខា​។

​យោង​តាម​មាត្រា​ ៥៣៨​ នៃ​ក្រមព្រហ្មទណ្ឌ​ បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន​នេះ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ ខែ​ ទៅ​ ៦​ ខែ​៕

Share

Image
Image
Image