en     km
en     km

អ្នក​សង្កេតការណ៍​៖​ សម្ដេច​ ហ៊ុន​ សែន​ ចុះ​ជួប​ពលរដ្ឋ​ជា​បន្តបន្ទាប់​គឺជា​កា​បើក​ទីលាន​ដោយ​អវត្តមាន​អ្នក​ខ្លាំង​

Share

​ភ្នំពេញ៖ សម្តេច​ ហ៊ុន​ សែន​ បាន​ធ្វើ​ដំណើរ​ទៅ​ចុះ​សួរសុខទុក្ខ​ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ​ និង​តំបន់​មាន​ជំ​លោះ​ ដែល​មាន​ដូច​ជា​ខេត្ត​ ស្ទឹង​ត្រែង​ ក្រចេះ​ បាត់ដំបង​ជាដើម​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អប់អរសាទរ​។ ​តែ​ដំណើរ​ចុះ​សួរសុខទុក្ខ​របស់​សម្ដេច​ ស្រប​ពេល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​និង​តំណាងរាស្ត្រ​កាន់តែ​ខិតចូល​មក​ដល់​។​​

សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ រូបភាពពី៖ Facebook សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ រូបភាពពី៖ Facebook សម្តេច ហ៊ុន សែន

ផ្ទុយ​ទៅ​វិញ​មេ​បក្ស​ប្រឆាំង​ដែល​ជា​គូប្រកួត​មិន​បាន​ចេញ​ធ្វើ​វេទិការ​សាធារណៈ​ ដើម្បី​ជួប​សកម្មជន​បក្ស​ខ្លួន​ដូច​ពី​មុន​ទៀត​ ព្រោះ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​ នៅ​តែ​ក្នុងផ្ទះ​ ចំណែក​ប្រធាន​បក្ស​នៅ​ក្រៅ​ស្រុក​។

​អ្នកវិភាគ​ថា​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​របស់​សម្តេច​ គឺជា​ការងារ​រដ្ឋបាល​ដែល​ជា​តួរ​នាទី​រដ្ឋាភិបាល​។​ ប៉ុន្តែ​ពួក​គាត់​ថា​ដើម្បី​ឲ្យ​មាន​ភាព​ស្មើគ្នារ​វា​អ្នក​ប្រកួត​ គេ​ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ រួម​ទាំង​ការ​ត្រូវ​ផ្សព្វផ្សាយ​ផ្សេងៗ​ត្រូវ​មាន​ភាព​ស្មើគ្នា​។​ តែ​បក្ស​កាន់​អំណាច​ថា​ ដំណើរ​សួរសុខទុក្ខ​ពលរដ្ឋ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ​មិន​បាន​រំលោភ​លើ​ច្បាប់បោះឆ្នោត​ឡើយ​។​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ រាយការណ៍​៖

 

​ខណៈ​ស្ថានការណ៍​នយោបាយ​ឡើង​កំ​ដៅ​ ដែល​អ្នក​តាមដាន​សង្គម​ថា​ កម្ពុជា​ ដើរ​លើ​ ផ្លូវ​ មួយ​បែកបាក់​ជាតិ​ គេ​សង្កេត​ឃើញ​បក្ស​កាន់​អំណាច​ បាន​ចុះ​ជួយ​ពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​ជនបទ​ ឆ្ងាយៗ​ ហើយ​ជា​ពិសេស​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ដាក់​ផែនការ​របស់​សម្ដេច​ចុះ​ជួប​សួរសុខទុក្ខ​ពលរដ្ឋ​នៅ​ជួប​បញ្ហា​ ហើយ​ជំនួប​នោះ​ មាន​ភាព​ សាមញ្ញ​ច្រើន​ គឺ​មាន​ថត​ រូប​អនុស្សា​វរិ​យ៍​ទៀត​ផង​។​

​អ្នក​សង្កេតការណ៍​កិច្ចការ​បោះ​ឆ្នោត​ គិត​ថា​ជា​រឿង​ល្អ​ដែរ​ ដែល​សម្ដេច​ឆក់​ឱកាស​ដូចនេះ​ ព្រោះ​ស្រប​តាម​តួនាទី​មេដឹកនាំ​ ប៉ុន្តែ​ពួក​គាត់​ថា​ អ្វី​ដែល​មានការ​សង្ស័យ​គឺ​ ហាក់ជា​ការ​ឆក់​ឱកាស​ មុន​ការ​បើក​សង្វៀន​ ប្រ​កូត​ចូល​មក​ដល់​ខណៈ​គូប្រកួត​ខ្លាំង​ស្ថិត​ក្នុង​ស្ថានភាព​ភ័យ​ខ្លាច​ មិន​អាច​ចេញ​ដើរ​ដោយ​សេរី​បាន​ឡើយ​។​ ពួក​គាត់​ថា​ បើ​គិត​ពី​តុល្យភាព​ មិន​មាន​ស្មើគ្នា​នោះ​ទេ​។​

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​លោក​ គល់​ បញ្ញា​ មាន​ប្រសាសន៍​ថា​ការ​ចុះ​ជួប​សំណេះសំណាល​ប្រជាពលរដ្ឋ​ នៅ​តាម​បណ្តា​ខេត្ត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ គឺជា​កិច្ចការរដ្ឋបាល​ដែល​ជា​កាតព្វកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​។​

​លោក​បន្ត​សម្មភាព​នេះ​ក៏​អាច​ជា​ទំនុកចិត្ត​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ការ​គាំទ្រ​ដល់​បក្ស​កាន់​អំណាច​ស្រប​ពេល​បក្ស​ប្រឆាំង​ មិន​បាន​បញ្ចេញ​សកម្មភាព​ ទោះបី​បក្សនយោបាយ​ក្នុងស្រុក​ខ្លះ​អាច​បាន​ធ្វើ​សម្មភាព​ក៏​ដោយ​។​

​លោក​ បន្ត​ថា​ដើម្បី​ឲ្យ​ដំណើរការ​ប្រកួតប្រជែង​នៃ​កា​បោះ​ឆ្នោត​ប្រកបដោយ​ ភាព​ស្មើគ្នា​រវាង​បក្ស​ទាំង​២​គឺ​គោរព​ច្បាប់​។​‹‹ធ្វើ​ច្បាប់​ដើម្បី​បែងចែក​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ និង​ឲ្យ​គណបក្ស​ផ្សេងៗ​តាម​គោល​ការ​សមភាព​ទៅ​តាម​កំលាំង​នយោបាយ​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​ កុំ​ឲ្យ​បក្ស​មាន​អំណាច​អាច​ប្រើប្រាស់​ធនធាន​រដ្ឋ​ស្តី​ពី​កន្លែង​សាធារណៈ​បាន​តាម​ចិត្ត​ ហើយ​គណៈបក្ស​ផ្សេង​ មិន​អាច​ប្រើប្រាស់​បាន​មាន​គោលការណ៍​ នឹង​ធ្វើ​គោលការណ៍​នឹង​ឲ្យ​បាន​ច្បាស់លាស់​។​ ​ហើយ​ គ​.​ជ​.​ប​ និង​រដ្ឋ​ថា​ភិ​បាល​ពង្រឹង​បរិយាកាស​មុន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ពេល​បោះ​ឆ្នោត​គណបក្ស​។​ ធានា​ថា​មន្ត្រី​ គ​.​ជ​.​ប​ បក្សនយោបាយ​ ប្រជាពលរដ្ឋ​និង​ស្ថិត​នៅ​ក្នុង​ភាព​សុវត្ថិភាព››

​ចំណែក​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច​ មាន​ប្រសាសន៍​ថា​ ជា​រឿង​ប្រសើរ​ដែល​នាយក​រដ្ឋមន្ត្រី​យកចិត្តទុកដាក់​ ចំពោះ​រាស្ត្រ​។​ ប៉ុន្តែ​លោក​បន្ត​ថា​ដើម្បី​ប្រកួតប្រជែង​ឲ្យ​មាន​ភាព​ស្មើគ្នា​គ្រប់​ជ្រុងជ្រោយ​ទាំង​ក្នុង​ពេលធ្វើការ​ឃោសនាបោះឆ្នោត​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​ជាដើម​គឺ​ បក្សនយោបាយ​ត្រូវធ្វើ​អ្វី​ដោយ​សមធម៌​នឹង​ច្បាប់បោះឆ្នោត​។​‹‹ការ​ប្រកួតប្រជែង​គឺ​ស្មើរ​ភាព​គ្នា​គ្រប់​ជ្រុងជ្រោយ​ ទាំង​វិស័យ​ព័ត៌មាន​ទាំង​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ​ និង​ទូរទស្សន៍​ហើយ​និង​លទ្ធភាព​ក្នុង​ការ​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ដោយ​គ្មាន​ការ​គាប់សង្កត់​ ដោយ​សេរី​››។​

​ជុំវិញ​ការ​លើក​ឡើង​ពី​ការ​មិន​ស្មើភាព​គ្នា​នៃ​ក្រ​ប្រកួតប្រជែង​ របស់​បក្ស​ប្រឆាំង​និង​​បក្ស​កាន់​អំណាច​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​របស់​សម្តេច​ គឺជា​ការ​ចុះ​ត្រួតពិនិត្យ​កិច្ចការ​នៅ​ពាក់កណ្តាល​អាណា​ត្តិ​ ហើយ​អ្វី​ដែល​ជា​កង្វល់​របស់​សម្ដេច​ ដើម្បី​បន្ត​ការ​ដោះស្រាយ​។​

​ចំពោះ​អ្វី​ដែល​ថា​អាច​មិន​មាន​ភាព​ស្មើរ​គ្នា​ លោក​ថា​ បក្សនយោបាយ​ទាំងអស់​គឺ​មាន​សិទ្ធិ​ក្នុង​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​ ដោយ​គោរព​តាម​ច្បាប់​គឺ​គ្មាន​ការ​ហាមឃាត់​ដែល​អាច​ធ្វើ​បាន​តាម​លទ្ធភាព​បក្ស​រាងខ្លួន​។​​‹‹ប្រមុខ​រាជរដ្ឋាភិបាល​ជា​ប្រធាន​គណបក្ស​ប្រជាជន​ អ​ញ្ចឹ​ង​ចុះ​សកម្មភាព​ដើម្បី​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​នឹង​ហើយ​បក្ស​ដ៏​ទៃ​ទៀត​អស់លោក​ដែល​ប្រុង​ឈរ​ ឈ្មោះ​បោះ​ឆ្នោត​លោក​ធ្វើ​អ្វី​តាម​ចិត្ត​ទៅ​តាម​លទ្ធភាព​។​ ការ​ស្មើរ​ភាព​ចំពោះ​មុខ​ច្បាប់​ធ្វើ​ឲ្យ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់​តែបើ​ឲ្យ​គណបក្ស​ប្រជាជន​ ធ្វើ​លា​សា​រៀន​មួយ​ឲ្យ​គាត់​ធ្វើ​មួយ​គាត់​ម៉ិច​មាន​លុយ​ធ្វើ››​

សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា
សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា

​ជុំវិញ​នឹង​បញ្ហា​ នេះ​លោក​ សូ​ ច​ន្ថា​ សាស្ត្រ​ចា​រ្យ​វិទ្យាសាស្ត្រ​នយោបាយ​មាន​ប្រសាសន៍​ថា​ការ​ធ្វើ​កិច្ចការ​បែប​នេះ​គឺជា​កិច្ចការ​របស់​រដ្ឋាភិបាល​។​ តែ​លោក​ថា​ការ​ដែល​ធ្វើ​បែប​នេះ​បើ​ប្រៀបធៀប​ដល់​ការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​គឺ​ មាន​លក្ខណៈ​មិន​ស្មើរ​ភាព​គ្នា​ដែរ​។​‹‹​បើសិន​ក្នុង​ករណី​ប្រកួតប្រជែង​នយោបាយ​ ភាគី​ម្ខាង​មាន​បញ្ហា​មិន​អាច​ធ្វើ​សម្មភាព​បាន​ហើយ​ម្ខាង​ទៀត​អាច​ធ្វើ​នយោបាយ​សេរី​នោះ​ខ្ញុំ​គិត​ថា​នេះ​ ជា​ការ​ប្រកួតប្រជែង​ដោយ​មិន​ស្មោះ​ ដោយ​មិន​មាន​តម្លាភាព​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ជា​ការ​បន្ត​វប្ប​ធ​ម៍​មួយ​នាំ​ឲ្យ​ភាគី​ចូលរួម​ប្រកួតប្រជែង​មិន​អស់ចិត្ត​រាងខ្លួន​គឺ​អ្នក​ចាញ់​មិន​អស់ចិត្ត​ ឯ​អ្នក​ឈ្នះ​មិន​ពេញ​មុខ​​››

​បើ​តាម​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ សម្តេច​ ហ៊ុន​ សែន​ នឹង​មាន​ផែនការ​បន្ត​ទៀត​ដើម្បី​ចុះ​ត្រួត​ពិ​ត្យ​ស​មិ​ទិ្ធ​ផល​ របស់​រដ្ឋាភិបាល​និង​ជួប​ប្រជាពលរដ្ឋ​គ្រប់​ខេត្ត​ក្នុង​ប្រទេស​ដែល​ជា​ផែនការ​របស់​សម្តេច​។​

​យ៉ាងណា​ ក៏​ដោយ​ទាំង​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ជា​មេ​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ ពួក​គាត់​មិន​មាន​លទ្ធភាព​ចុះ​ជួប​ពលរដ្ឋ​ដូច​មុន​ឡើយ​។​ អ្នក​ទាំង​២​ស្ថិត​ក្នុង​សំនុំរឿង​ចោទប្រកាន់​ ទៅ​តុលាការ​ ដែល​អ្នក​សង្កេតការណ៍​ព្រួយបារម្ភ​ពី​ ទីលាន​ប្រកួត​បាត់​កីឡាករ​ល្បីឈ្មោះ​២​រូប​នេះ​៕

Share

Image
Image
Image