en     km
en     km

មន្ត្រី​CPP​ ៖​ កម្ពុជា​ ជា​រដ្ឋ​ឯករាជ្យ​មិន​ក្រោម​ឥទ្ធិពល​ ប្រទេស​វៀតណាម​ឡើយ​

Share

ភ្នំពេញ៖ ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រ​ FM​ 102​  នៅ​ថ្ងៃ​សុក្រ​ទី​១៧​មិថុនា​នេះ​ អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​បកស្រាយ​ថា​កម្ពុជា​ គឺជា​រដ្ឋ​អធិបតេយ្យ​ និង​ឯករាជ្យ​ គឺ​មិន​ចំណុះ​ ឬ​ ក្រោម​ឥទ្ធិពល​ប្រទេស​វៀតណាម​ ឡើយ​ ។​

sok-eysan-WMC1
អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត

លោក​ថា​ការ​រិះគន់​កម្ពុជា​ថា​ ក្រោម​ឥទ្ធិពល​វៀតណាម​ គឺ​ក្រុម​ដែល​រិះគន់​នេះ​មិន​មានការ​ពិចារណា​ច្បាស់លាស់​ ហើយ​និយាយ​គ្មាន​ការ​ពិត​ ឬ​ជា​ក្រុមប្រឆាំង​ផ្កាប់មុខ​ ។​

​លោក​ក៏​បាន​អះអាង​ថា​ ការ​ដាក់​រូប​ប្រ​ឆាយ​លក្ខ​ព្រះមហាក្សត្រ​ និង​ប្រមុខរដ្ឋ​វៀតណាម​ស្មើគ្នា​ទន្ទឹម​គ្នា​គឺ​គ្មាន​បញ្ហា​អ្វី​ទេ​ ព្រោះ​ជា​ពិ​ធិ​ការ​អន្តរជាតិ​ ។​

​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​ គិត​ថា​តាម​រយៈ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​វៀតណាម​នៅ​កម្ពុជា​ ហើយ​បាន​ចេញ​ សេចក្ដីថ្លែងការណ៍​រួម​ជាមួយ​គ្នា​ដោយ​មេដឹកនាំ​ វៀតណាម​ ទទូច​ឱ្យ​កម្ពុជា​ ជួយ​ការពារ​សុវត្ថិភាព​ ជនជាតិ​វៀតណាម​ រស់នៅ​កម្ពុជា​ និង​ទទូច​ឱ្យ​មានការ​ទុកចិត្ត​អំពី​ការ​បោះបង្គោល​ព្រំដែន​គឺ​អាច​ថា​មេដឹកនាំ​កម្ពុជា​ នៅ​តែ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ វៀតណាម​ ។​

​ដើម្បី​បាន​ជ្រាប​ សូម​ស្ដាប់​ បទ​សម្ភាសន៍​រវាង​ លោក​ កែវ​ សុខា​ ជាមួយ​និង​ លោក​ សុខ​ ឥ​សាន្ត​ ដូច​តទៅ​នេះ​ ៖

 

Share

Image
Image
Image