en     km
en     km

នាទីសុខភាព

Post List #4

នាទីសុខភាព៖អ្វីទៅជាជំងឺតេតាណូស?

នាទីសុខភាព៖អ្វីទៅជាជំងឺតេតាណូស?

WMCFeb 27, 20243 min read

តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក បណ្តាលមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ដែលតែងតែចូលមកផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតយើងជាញឹកញាប់។ នេះដោយយោងតាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថាជំងឺស្កន់ជាន់។ ដោយសារមិនបានការចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់(Vaccination incomplète) ឬមិនបានចាក់ រំលឹកឡើងវិញ(Absence de rappel) និងការខ្វះអនាម័យធ្វើជំងឺតេតាណូសកើតមានឡើងជាញឹកញាប់ហើយធ្ងន់ធ្ងរ ដែលបណ្តាលអ្នកជំងឺស្លាប់។ ១) ភ្នាក់ងារបង្ករោគ៖ មេរោគនៃជំងឺតេតាណូសឈ្មោះក្លូសទ្រីឌីយ្យូមតេតានី (Clostridium tetani ou Bacillus tetani ou…

នាទីសុខភាព៖ជំងឺរលាកអញ្ចាញធ្មេញអាចបំផ្លាញដល់សុខភាពទូទៅដោយមិនដឹងខ្លួនជាពិសេសស្រ្តីមានផ្ទៃពោះ

នាទីសុខភាព៖ជំងឺរលាកអញ្ចាញធ្មេញអាចបំផ្លាញដល់សុខភាពទូទៅដោយមិនដឹងខ្លួនជាពិសេសស្រ្តីមានផ្ទៃពោះ

WMCFeb 23, 20242 min read

ការរលាកអញ្ចាញធ្មេញបង្កឱ្យមានហានិភ័យដល់សុខភាពទូទៅ ជាពិសេសស្ត្រីមានផ្ទៃពោះជាហេតុធ្វើឱ្យកូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ ដែលម្ដាយគ្រប់រូបគួរយកចិត្តទុកដាក់លើបញ្ហានេះដើម្បីជៀសវាសគ្រោះថ្នាក់ពេលសម្រាល។ ចំណែកហានិភ័យចំពោះសុខភាពទូទៅវិញមានដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺរលាកខួតរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺពុកឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺមហារីក ជាដើម។ ទន្ទឹមនឹងនេះដែរ មន្ទីពេទ្យកាល់ម៉ែតបានលើកឡើងពីមូលហេតុធំចម្បងមួយដែលបណ្តាលឱ្យមានការរលាកអញ្ចាញធ្មេញ មកពីពពួកបាក់តេរីដែលមាននៅក្នុងកំណកកំបោរព័ទ្ធជុំវិញធ្មេញ ក្នុងរយៈពេលយូរ។ រីឯមូលហេតុផ្សេងទៀតអាចមកពី ការប៉ះទង្គិច ការប៉ះសារធាតុគីមី ការដាក់ធ្មេញ ឬប៉ះធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។ រូបភាពពីទំព័រហ្វេសប៊ុកកាល់ម៉ែត យ៉ាងណាមិញ…

នាទីសុខភាព៖ជំងឺរលាកបំពង់កដោយមេរោគ ស្រេបតូកុកឃឹស (Streptococcus pharyngitis)

នាទីសុខភាព៖ជំងឺរលាកបំពង់កដោយមេរោគ ស្រេបតូកុកឃឹស (Streptococcus pharyngitis)

WMCFeb 20, 20242 min read

ជំងឺរលាកបំពង់កដោយមេរោគ ស្រេបតូកុកឃឹស(streptococcus) ជាជំងឺឆ្លងនៅបំពង់កដោយមេរោគបាក់តេរីមួយប្រភេទឈ្មោះ ស្រេបតូកុកឃឹសផ្យូសែន ឬ ក្រុមអេ (streptococcus pyogen ឬ group A) ។ជំងឺនេះអាចកើតលើមនុស្សគ្រប់វ័យ តែភាគច្រើន កើតលើក្មេងចន្លោះ 5 ទៅ15ឆ្នាំ នឹងកម្រកើតលើក្មេងអាយុក្រោម 3ឆ្នាំណាស់។ នេះបើយោងតាមការលើឡើងរបស់ទំព័រហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ មេរោគនេះឆ្លងដោយការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឬអ្នកដែលផ្ទុកមេរោគ តាមរយៈកម្ទេចទឹកមាត់ កន្តាស សំបោរនិងតាមរយៈអាហារដែលមានមេរោគ។ ចំពោះរោគសញ្ញាចំបង រយៈពេលកើតរោគសញ្ញា ចន្លោះ2…

នាទីសុខភាព៖រយៈពេលដែលស្រ្តីមានគភ៌ក្រោយរៀ​បការ

នាទីសុខភាព៖រយៈពេលដែលស្រ្តីមានគភ៌ក្រោយរៀ​បការ

WMCFeb 16, 20242 min read

ស្ត្រីម្នាក់ៗតែងតែមានលក្ខណៈដូចៗ។ កត្តាជាច្រើនអាចបណ្តាលឱ្យមានបម្រែបម្រួលអរម៉ូន និងសរីរាង្គរបស់ស្ត្រី ដូចជាកត្តាផ្លូវកាយ និងផ្លូវចិត្ត ដែលបង្កើនរយៈពេលនៃការមានផ្ទៃពោះ។ ជាទូទៅគូស្វាមីភរិយាត្រូវរង់ចាំ និងចំណាយពេលជាមធ្យម៧ខែទៅ១ឆ្នាំ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន ជាមួយពេលវេលាដែលត្រូវការដើម្បីមានគភ៌។ ពេលវេលាអាចប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត ដោយយោងតាមសក្ដានុពលនៃការមានកូនរបស់ពួកគេ។ រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះគឺរវាង៣ ទៅ៦ ខែសម្រាប់គូស្នេហ៍វ័យក្មេង ហើយបង្កើនទៅតាមអាយុ ដោយជារួមរយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះ គឺអាស្រ័យលើកត្តារាងកាយផងដែរ។នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ សម្រា​ប់ការពន្យាកំណើត និងការមានផ្ទៃពោះ រឿងដំបូងដែលស្ត្រីគិតចង់បង្កើតកូន គឺបញ្ឈប់រាល់វិធានការពន្យារកំណើត។ នៅពេលដែលស្រ្តីប្រើថ្នាំដើម្បីផ្លាស់ប្តូរវដ្តរដូវធម្មជាតិ ស្ត្រីត្រូវការពេលវេលា ដើម្បីទទួលបានវដ្តរដូវមកធម្មតាវិញ ហើយកុំបារម្ភប្រសិនបើមិនមានផ្ទៃពោះជាលើកដំបូង។ ម៉្យាងវិញទៀតអាយុក៏មានឥទ្ធិពលលើពេលវេលាផងដែរ…

នាទីសុខភាព៖វិធីកាត់បន្ថយអារម្មណ៍ការថប់បារម្ភនៅពេលព្រឹក

នាទីសុខភាព៖វិធីកាត់បន្ថយអារម្មណ៍ការថប់បារម្ភនៅពេលព្រឹក

WMCFeb 13, 20243 min read

ការថប់អារម្មណ៍ពេលព្រឹក ជាទូទៅកើតមានលើមនុស្សជាច្រើននាក់។ ពេលខ្លះពន្លឺព្រះអាទិត្យមិនទាន់បានប៉ះភ្នែក៥នាទីផង ចិត្តមនុស្សគិតដល់ សម្លៀកបំពាក់ត្រូវពាក់ធ្វើការងារ និងអ្វីដែលត្រូវកើតឡើងនាពេលខាងមុខបាត់ទៅហើយ។ ការណ៍នេះ ធ្វើឱ្យមនុស្ស​មាន​អារម្មណ៍​ថា​ជាប់​នឹង​គ្រែ​ពេញដោយ​ការ​ព្រួយ​បារម្ភ​ ហើយ​ហាក់​ដូច​ជា​មិន​អាច​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​បាន​។ ការថប់បារម្ភពេលព្រឹក ជាអារម្មណ៍នៃការភ័យខ្លាចដែលធ្វើឱ្យរាងកាយ ហោះហើរឬស្រមើស្រមៃ។ ​ការ​ថប់​បារម្ភ​ច្រើនកើតមាន​ភ្លាម​ៗ​បន្ទាប់ភ្ញាក់​ពី​ដំណេក ទាក់​ទង​នឹង​អ្វី​មួយ​ដែលបានគិតមុនដំណេក ហើយ​បន្ទាប់​មក​ពេល​ភ្ញាក់​ពី​ដំណេកក៏​នៅតែ​គិតពី​វា។ រោគសញ្ញានៃការថប់អារម្មណ៍ពេលព្រឹកគឺស្រដៀងទៅនឹងការថប់បារម្ភទូទៅដែលមានអារម្មណ៍ពេញមួយថ្ងៃ ដែលមានរោគសញ្ញាដូចជា ឈឺក្រពះ ធ្ងន់ឬតឹងក្នុងទ្រូង ឈឺក្បាល ញ័របេះដូងជាដើម។ នេះបើយោងតាមការបង្ហាញពីគេហទំព័រគ្លីនិក Cleveland ។ ការ​ដោះស្រាយ​ការ​ថប់​អារម្មណ៍​ពេល​ព្រឹក​អាច​ជា​ការ​ពិបាក​បន្តិចប៉ុន្តែវាអាចចាប់ផ្តើមដោះស្រាយ ដោយការបង្ការនៅពេលយប់ជាមុន។ វិធី​មួយ​ចំនួន​ដែល​​អាច​ការពារ និង​បំបាត់​ការ​ថប់​អារម្មណ៍​ពេល​ព្រឹកមាន៖ ១.បន្ថែមវិធីស្ងប់ស្ងាត់ទៅក្នុងទម្លាប់ពេលចូលគេង…