en     km
en     km

នាទីសុខភាព

Post List #4

របបអាហារដែលស្រ្តីគួរបរិភោគពេលកើតមហារីកសុដន់

របបអាហារដែលស្រ្តីគួរបរិភោគពេលកើតមហារីកសុដន់

ទាវ ឧស្សាMay 15, 20236 min read

ពេលដែលមានជំងឺមហារីកសុដន់ ស្រ្តីត្រូវគិតគូរពីរបបអាហារទទួលទានដែលមានតុល្យភាពព្រោះការទទួលទានមានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺ។ ការទទួលទានអាហារដែលជំនួយដល់សុខភាពអាចជួយឱ្យស្រ្តី៖ រក្សាទម្ងន់រាងកាយបានល្អ ប្រការនេះជួយដល់ជាលិកាមានភាពរឹងមាំ និងកាត់បន្ថយការរីករាលដាលនៃកោសិកាមហារីកបាន។ បន្ថែមពីនេះ ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់ស្រ្តីកាន់តែរឹងមាំ បន្ថយការអស់កម្លាំង និងធ្វើឱ្យជីវីតកាន់តែប្រសើរ។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស អ្វីដែលពិសេសជាងនេះទៀត ការទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ អាចជួយឱ្យរាងកាយឆាប់ជាសះស្បើយពីផលប៉ះពាល់នៃការព្យាបាលជំងឺមហារីក ដែលមានដូចជា ពងបែកក្នុងមាត់ មិនសូវចង់ទទួលអាហារ និងក្អួតចង្អោរជាដើម។ តាមគេហទំព័រគ្លីនិច Cleveland បានណែនាំអំពីរបបអាហារសម្រាប់ស្រ្តីដែលកំពុងព្យាបាលជំងឺមហារីកសុដន់ដូចតទៅ៖ រូបភាពនេះមានប្រភពពីគេហទំព័របរទេស   ទី១/ការរក្សាជាតិទឹក៖ ស្រ្តីត្រូវបំពេញជាតិទឹកយ៉ាងហោចណាស់ ២ ទៅ ៣ លីត្រក្នុងមួយថ្ងៃ។ ការរក្សាជាតិទឹកគឺជារឿងសំខាន់ណាស់ ជាពិសេសអំឡុងពេលឆ្លងកាត់ការព្យាបាលជំងឺមហារីកនេះតែម្តង…

ការទទួលទានគ្រឿងស្រវឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់

ការទទួលទានគ្រឿងស្រវឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់

ទាវ ឧស្សាMay 15, 20234 min read

មហារីកសុដន់គឺជាមហារីកមួយប្រភេទដែលត្រូវបានគេរកឃើញញឹកញាប់បំផុត នៅអង្គការសុខភាពពិភពលោកក្នុងតំបន់នៅអឺរ៉ុប (The WHO European Region) ដែលមានស្ត្រីចំនួន ១៥៧៩ នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ថ្ងៃ។ ការទទួលទានគ្រឿងស្រវឹងគឺជាកត្តាដ៏សំខាន់នាំឱ្យកើតជំងឺនេះ។ ក្នុងចំណោមមហារីកសុដន់ ១០០ ករណី គេរកឃើញមាន៧ករណី បង្កឡើងដោយគ្រឿងស្រវឹង។ អង្គការសុខភាពពិភពលោកលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាយល់នូវហានិភ័យនៃជំងឺមហារីកសុដន់នេះ ដែលអាចកាត់បន្ថយបាន ដោយគ្រាន់តែកាត់បន្ថយការទទួលទានគ្រឿងស្រវឹងតែប៉ុណ្ណោះ។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   បន្ថែមពីនេះ យោងតាមការប៉ាន់ប្រមាណពីទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានបង្ហាញថាក្នុងឆ្នាំ ២០២០…

ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

ទាវ ឧស្សាMar 22, 20232 min read

ដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលដុះចូលទៅក្នុងប្រហោងស្បូន។ តាមការពន្យល់ពីមន្ទីរពេទ្យកាល់ម៉ែត ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន ចែកចេញជា ៣កម្រិតដូចជា៖  ទី១(Grade 0): ជាដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន មានទងច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រនោះទេ។ ចំណែកទី២(Grade 1): ជាដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន  ដែលមានទងធំ ស៊ីចូលទៅដល់សាច់ដុំស្បូន។ រីឯទី៣(Grade 2): គឺដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន ដែលមានទំហំធំ ស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំលើសពី ៥ សង់ទីម៉ែត្រ។ រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត   តើអ្វីទៅជាការសម្រាលកូនទម្រង់បញ្ច្រាសជើង? បើតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត ការសម្រាលកូនទម្រង់បញ្ច្រាស ជាការសម្រាលកូនដោយចេញមុនគេមានជាទម្រង់គូទ ឬជើង ហើយផ្នែកក្បាលចេញមកតាមក្រោយទៅវិញ។ ជាទូទៅ ស្ត្រីមានផ្ទៃពោះទាំងអស់មានទម្រង់បែបនេះត្រឹមតែ ៣% ទៅ ៤% តែប៉ុណ្ណោះ។ យ៉ាងណាមិញ មូលហេតុដែលស្ត្រីមានផ្ទៃពោះទម្រង់កូនបញ្ច្រាស មានដូចជា៖…

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ទាវ ឧស្សាMar 20, 20234 min read

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ្រាតទាប​ និងជាតិខ្លាញ់ខ្ពស់។ សារធាតុកាបូអ៊ីដ្រាតភាគច្រើនមាននៅក្នុង បាយ នំបុ័ន នំបញ្ចុក គុយទាវ ដំឡូង​ ពោត ស្ករ សូដា ឬនំផ្សេងៗដែលធ្វើពីម្សៅ ។ របបអាហារគីតូ គេបរិភោគខ្លាញ់ សាច់​ បន្លែ ប៉ុន្តែគេមិនបរិភោគអាហារដែលមានសារធាតុកាបូអ៊ីដ្រាតខ្ពស់ទេ។ នេះជាវិធីសាស្រ្ត សម្រាប់ទទួលបានថាមពលពីប្រួតេអ៊ីន​និងជាតិខ្លាញ់ និងកាត់បន្ថយការទទួលថាមពល ពីសារធាតុកាបូអ៊ីដ្រាត សម្រាប់សកម្មភាពប្រចាំថ្ងៃ ។  វិធីនេះគេហៅថា Ketosis ។   មនុស្សភាគច្រើននិយមរបបអាហារគីតូនេះ​…