en     km
en     km

នាទីសុខភាព

Post List #4

នាទីសុខភាព៖ជំងឺរលាកបំពង់កដោយមេរោគ ស្រេបតូកុកឃឹស (Streptococcus pharyngitis)

នាទីសុខភាព៖ជំងឺរលាកបំពង់កដោយមេរោគ ស្រេបតូកុកឃឹស (Streptococcus pharyngitis)

WMCFeb 20, 20242 min read

ជំងឺរលាកបំពង់កដោយមេរោគ ស្រេបតូកុកឃឹស(streptococcus) ជាជំងឺឆ្លងនៅបំពង់កដោយមេរោគបាក់តេរីមួយប្រភេទឈ្មោះ ស្រេបតូកុកឃឹសផ្យូសែន ឬ ក្រុមអេ (streptococcus pyogen ឬ group A) ។ជំងឺនេះអាចកើតលើមនុស្សគ្រប់វ័យ តែភាគច្រើន កើតលើក្មេងចន្លោះ 5 ទៅ15ឆ្នាំ នឹងកម្រកើតលើក្មេងអាយុក្រោម 3ឆ្នាំណាស់។ នេះបើយោងតាមការលើឡើងរបស់ទំព័រហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ មេរោគនេះឆ្លងដោយការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឬអ្នកដែលផ្ទុកមេរោគ តាមរយៈកម្ទេចទឹកមាត់ កន្តាស សំបោរនិងតាមរយៈអាហារដែលមានមេរោគ។ ចំពោះរោគសញ្ញាចំបង រយៈពេលកើតរោគសញ្ញា ចន្លោះ2 ទៅ5ថ្ងៃបន្ទាប់ពីប៉ះពាល់ឬឆ្លងមេរោគ។ចំណែកឯរោគសញ្ញាបន្ថែមរួមមាន ឈឺក ក្តៅខ្លួន ឈឺក្បាល ឈឺពោះ ក្អួត ចង្អោរ ហើយការរលាកបំពង់កដោយមេរោគនេះ មិនសូវបង្កឲ្យក្អក ហៀរសំបោរទេ…

នាទីសុខភាព៖រយៈពេលដែលស្រ្តីមានគភ៌ក្រោយរៀ​បការ

នាទីសុខភាព៖រយៈពេលដែលស្រ្តីមានគភ៌ក្រោយរៀ​បការ

WMCFeb 16, 20242 min read

ស្ត្រីម្នាក់ៗតែងតែមានលក្ខណៈដូចៗ។ កត្តាជាច្រើនអាចបណ្តាលឱ្យមានបម្រែបម្រួលអរម៉ូន និងសរីរាង្គរបស់ស្ត្រី ដូចជាកត្តាផ្លូវកាយ និងផ្លូវចិត្ត ដែលបង្កើនរយៈពេលនៃការមានផ្ទៃពោះ។ ជាទូទៅគូស្វាមីភរិយាត្រូវរង់ចាំ និងចំណាយពេលជាមធ្យម៧ខែទៅ១ឆ្នាំ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន ជាមួយពេលវេលាដែលត្រូវការដើម្បីមានគភ៌។ ពេលវេលាអាចប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត ដោយយោងតាមសក្ដានុពលនៃការមានកូនរបស់ពួកគេ។ រយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះគឺរវាង៣ ទៅ៦ ខែសម្រាប់គូស្នេហ៍វ័យក្មេង ហើយបង្កើនទៅតាមអាយុ ដោយជារួមរយៈពេលជាមធ្យមដើម្បីមានផ្ទៃពោះ គឺអាស្រ័យលើកត្តារាងកាយផងដែរ។នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ សម្រា​ប់ការពន្យាកំណើត និងការមានផ្ទៃពោះ រឿងដំបូងដែលស្ត្រីគិតចង់បង្កើតកូន គឺបញ្ឈប់រាល់វិធានការពន្យារកំណើត។ នៅពេលដែលស្រ្តីប្រើថ្នាំដើម្បីផ្លាស់ប្តូរវដ្តរដូវធម្មជាតិ ស្ត្រីត្រូវការពេលវេលា ដើម្បីទទួលបានវដ្តរដូវមកធម្មតាវិញ ហើយកុំបារម្ភប្រសិនបើមិនមានផ្ទៃពោះជាលើកដំបូង។ ម៉្យាងវិញទៀតអាយុក៏មានឥទ្ធិពលលើពេលវេលាផងដែរ…

នាទីសុខភាព៖វិធីកាត់បន្ថយអារម្មណ៍ការថប់បារម្ភនៅពេលព្រឹក

នាទីសុខភាព៖វិធីកាត់បន្ថយអារម្មណ៍ការថប់បារម្ភនៅពេលព្រឹក

WMCFeb 13, 20243 min read

ការថប់អារម្មណ៍ពេលព្រឹក ជាទូទៅកើតមានលើមនុស្សជាច្រើននាក់។ ពេលខ្លះពន្លឺព្រះអាទិត្យមិនទាន់បានប៉ះភ្នែក៥នាទីផង ចិត្តមនុស្សគិតដល់ សម្លៀកបំពាក់ត្រូវពាក់ធ្វើការងារ និងអ្វីដែលត្រូវកើតឡើងនាពេលខាងមុខបាត់ទៅហើយ។ ការណ៍នេះ ធ្វើឱ្យមនុស្ស​មាន​អារម្មណ៍​ថា​ជាប់​នឹង​គ្រែ​ពេញដោយ​ការ​ព្រួយ​បារម្ភ​ ហើយ​ហាក់​ដូច​ជា​មិន​អាច​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​បាន​។ ការថប់បារម្ភពេលព្រឹក ជាអារម្មណ៍នៃការភ័យខ្លាចដែលធ្វើឱ្យរាងកាយ ហោះហើរឬស្រមើស្រមៃ។ ​ការ​ថប់​បារម្ភ​ច្រើនកើតមាន​ភ្លាម​ៗ​បន្ទាប់ភ្ញាក់​ពី​ដំណេក ទាក់​ទង​នឹង​អ្វី​មួយ​ដែលបានគិតមុនដំណេក ហើយ​បន្ទាប់​មក​ពេល​ភ្ញាក់​ពី​ដំណេកក៏​នៅតែ​គិតពី​វា។ រោគសញ្ញានៃការថប់អារម្មណ៍ពេលព្រឹកគឺស្រដៀងទៅនឹងការថប់បារម្ភទូទៅដែលមានអារម្មណ៍ពេញមួយថ្ងៃ ដែលមានរោគសញ្ញាដូចជា ឈឺក្រពះ ធ្ងន់ឬតឹងក្នុងទ្រូង ឈឺក្បាល ញ័របេះដូងជាដើម។ នេះបើយោងតាមការបង្ហាញពីគេហទំព័រគ្លីនិក Cleveland ។ ការ​ដោះស្រាយ​ការ​ថប់​អារម្មណ៍​ពេល​ព្រឹក​អាច​ជា​ការ​ពិបាក​បន្តិចប៉ុន្តែវាអាចចាប់ផ្តើមដោះស្រាយ ដោយការបង្ការនៅពេលយប់ជាមុន។ វិធី​មួយ​ចំនួន​ដែល​​អាច​ការពារ និង​បំបាត់​ការ​ថប់​អារម្មណ៍​ពេល​ព្រឹកមាន៖ ១.បន្ថែមវិធីស្ងប់ស្ងាត់ទៅក្នុងទម្លាប់ពេលចូលគេង…

នាទីសុខភាព៖មូលហេតុដែលស្រ្តីរលូតកូននិងវិធីបង្ការ

នាទីសុខភាព៖មូលហេតុដែលស្រ្តីរលូតកូននិងវិធីបង្ការ

WMCFeb 9, 20242 min read

ការរលូតកូន គឺជាការខ្ជាក់ចេញនៃទារកឬគ័ភ៌ពីស្បូនមុន ២៤សប្តាហ៍ ទោះបីជាគ័ភ៌ឈប់វិវត្តន៏ ឬទារកនៅរស់ក៏ដោយ។ បញ្ហានេះត្រូវបានវេជ្ជបណ្ឌិត ញែកដាច់ពីគ្នាដោយ ការរលូតកូននៅត្រីមាសទី១ កើតឡើងជាញឹកញាប់មូលហេតុមកពីកូនខ្លួនឯង។ ការរលូតនៅត្រីមាសទី២ បណ្ដាលមកពីស្បូន កើតឡើងច្រំដែល និងការរលូតពេលដែលស៊ុតលែងលូតលាស់ ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម ឬ ឆ្លងរោគ។  នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីពេទ្យកាល់ម៉ែត។ ចំពោះការរលូតកូន មានរោគសញ្ញាពីរដំណាក់កាលបន្តបន្ទាប់ដូចជា ដំណាក់កាលទី១ គំរាមរលូត ដែលមានសញ្ញាដូចជា  ធ្លាក់ឈាម តិច ឫច្រើន ប្រសិនជាពណ៍ខ្មៅជាករណីស៊ុតលែងលូតលាស់ ឈឺពោះ តិច ឫខ្លាំង ដែលបណ្តាលមកពីស្បូនកន្រ្តាក់…

នាទីសុខភាព៖វិធីសាស្រ្តបឋមដើម្បីបង្ការនិងព្យាបាល ជំងឺគ្រុនផ្តាសាយ!

នាទីសុខភាព៖វិធីសាស្រ្តបឋមដើម្បីបង្ការនិងព្យាបាល ជំងឺគ្រុនផ្តាសាយ!

WMCFeb 6, 20242 min read

ជំងឺគ្រុនផ្តាសាយ ជាជំងឺដែលបង្កឡើងដោយ វីរុស(Virus) ។ ភាគច្រើនជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា និងរដូវលំហើយ។ ជំងឺផ្តាសាយឆ្លងតាមរយៈ ការក្អក កណ្តាស់ សំបោរ ស្លេស្ម ឬនៅក្បែរអ្នកជំងឺផ្តាសាយ និងប៉ះវត្ថុដែលមានមេរោគ។ ឯកសារពីមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា ចំពោះ អាការៈទូទៅនៃជំងឺគ្រុនផ្តាសាយ ចាប់ផ្តើមឈឺគ្រុនក្តៅភ្លាមៗ អស់កម្លាំង ខ្សោយ ល្ហិតល្ហៃ ឈឺខ្លួន ឈឺក ឈឺក្បាល រងារ ញាក់ និងក្អកហៀរសំបោរ ។ ប្រភពដដែលបន្ដថា ដើម្បីបង្ការកុំអោយឆ្លងជំងឺគ្រុនផ្តាសាយ…