en     km
en     km

នាទីសុខភាព

Post List #4

ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

ទាវ ឧស្សាMar 22, 20232 min read

ដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលដុះចូលទៅក្នុងប្រហោងស្បូន។ តាមការពន្យល់ពីមន្ទីរពេទ្យកាល់ម៉ែត ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន ចែកចេញជា ៣កម្រិតដូចជា៖  ទី១(Grade 0): ជាដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន មានទងច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រនោះទេ។ ចំណែកទី២(Grade 1): ជាដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន  ដែលមានទងធំ ស៊ីចូលទៅដល់សាច់ដុំស្បូន។ រីឯទី៣(Grade 2): គឺដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន ដែលមានទំហំធំ ស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំលើសពី ៥ សង់ទីម៉ែត្រ។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត   យ៉ាងណាមិញ មូលហេតុនៃជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូននេះមានដូចជា៖ ជំងឺនេះកើតមានតែលើស្រ្តីក្នុងវ័យបន្តពូជ ស្ត្រីដែលលើសជាតិអ័រមូនអ៊ឺស្រ្តូហ្សែន ស្ត្រីដែលមានវិបត្តិអ័រមូន និងស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់។  ម្យ៉ាងទៀតកត្តាចំណីអាហារ…

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ទាវ ឧស្សាMar 21, 20233 min read

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ្យបុត្រធីតាមានសុខភាពល្អ ហើយឆ្លងកាត់ការសម្រាលប្រកបដោយសុវត្ថិភាពទាំងខ្លួនជាម្តាយ និងកូន។ ស្ត្រីមានផ្ទៃពោះតែងតែមានការបារម្ភនៅពេលដែលខ្លួនជិតដល់ពេលសម្រាល ជាពិសេសស្ត្រីមានផ្ទៃពោះដែលកូនមានទម្រង់បញ្ច្រាសជើង ឬនិយាយឱ្យងាយយល់កូននៅក្នុងពោះកំពុងបញ្ច្រាសជើង ហើយបញ្ហាកើតមានចម្ងល់ជាច្រើនសម្រាប់ម្តាយ។   រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត   តើអ្វីទៅជាការសម្រាលកូនទម្រង់បញ្ច្រាសជើង? បើតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត ការសម្រាលកូនទម្រង់បញ្ច្រាស ជាការសម្រាលកូនដោយចេញមុនគេមានជាទម្រង់គូទ ឬជើង ហើយផ្នែកក្បាលចេញមកតាមក្រោយទៅវិញ។ ជាទូទៅ ស្ត្រីមានផ្ទៃពោះទាំងអស់មានទម្រង់បែបនេះត្រឹមតែ ៣% ទៅ ៤% តែប៉ុណ្ណោះ។ យ៉ាងណាមិញ មូលហេតុដែលស្ត្រីមានផ្ទៃពោះទម្រង់កូនបញ្ច្រាស មានដូចជា៖…

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ទាវ ឧស្សាMar 20, 20234 min read

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ្រាតទាប​ និងជាតិខ្លាញ់ខ្ពស់។ សារធាតុកាបូអ៊ីដ្រាតភាគច្រើនមាននៅក្នុង បាយ នំបុ័ន នំបញ្ចុក គុយទាវ ដំឡូង​ ពោត ស្ករ សូដា ឬនំផ្សេងៗដែលធ្វើពីម្សៅ ។ របបអាហារគីតូ គេបរិភោគខ្លាញ់ សាច់​ បន្លែ ប៉ុន្តែគេមិនបរិភោគអាហារដែលមានសារធាតុកាបូអ៊ីដ្រាតខ្ពស់ទេ។ នេះជាវិធីសាស្រ្ត សម្រាប់ទទួលបានថាមពលពីប្រួតេអ៊ីន​និងជាតិខ្លាញ់ និងកាត់បន្ថយការទទួលថាមពល ពីសារធាតុកាបូអ៊ីដ្រាត សម្រាប់សកម្មភាពប្រចាំថ្ងៃ ។  វិធីនេះគេហៅថា Ketosis ។   មនុស្សភាគច្រើននិយមរបបអាហារគីតូនេះ​…

ជំងឺឬសដូងបាត នៅក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ!

ជំងឺឬសដូងបាត នៅក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ!

ទាវ ឧស្សាMar 15, 20234 min read

ជំងឺឬសដូងបាត កើតនៅលើស្ត្រីមានផ្ទៃពោះប្រមាណពី ៨% ទៅ ៣៨%។ បន្ទាប់ពីសម្រាលហើយមានប្រមាណ ២០% នៃស្ត្រីដែលនឹងអាចមានរោគសញ្ញានៃជំងឺនេះ។ តាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ជំងឺឬសដូងបាត ជាបណ្តុះសរសៃរឈាមដែលស្ថិតនៅរន្ធបាត ដែលជាធម្មតាមានសរសៃឈាមក្រហម៣ ដែលបង្កើតបានជាដុំចំនួន៣ដែរ។ នៅពេលដែលឬសដូងបាតខាងក្នុងរីក វានឹងរមួលនៅម្តុំសាច់ដុំខ្ចឹបគូថ ដែលវានឹងឡើងហើម និងងាយហូរឈាម។   រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត   តើកត្តាអ្វីខ្លះ ដែលបណ្តាលឲ្យមានជំងឺឬសដូងបាត ក្នុងពេលមានផ្ទៃពោះ? តាមមន្ទីរកាល់ម៉ែតដដែល បានបង្ហាញថា កត្តាប្រឈម…

ស្វែងយល់ពីមូលហេតុនៃការលំបាក ឬពុំអាចមានលទ្ធភាពមានគភ៌

ស្វែងយល់ពីមូលហេតុនៃការលំបាក ឬពុំអាចមានលទ្ធភាពមានគភ៌

ទាវ ឧស្សាMar 15, 20233 min read

ការលំបាក ឬពុំអាចមានលទ្ធភាពមានគភ៌ បច្ចុប្បន្នមានអត្រាកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ប្រេវ៉ាឡង់ដៃគូស្វាមីភរិយាដែលអសម្ថភាពក្នុងការមានគភ៌នៅប្រទេសបារាំង គឺស្ថិតនៅអត្រា ១៤,១% ស្របតាមការសិក្សានាឆ្នាំ១៩៨៨ ហើយកើនឡើង ២២,៧%នៅឆ្នាំ២០១៤។ នេះបើតាមទិន្នន័យលើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត្រ។ នៅប្រទេសកម្ពុជាឯនេះវិញ នាពេលបច្ចុប្បន្ននេះ អត្រានៃគូស្វាមីភរិយាដែលមកពិគ្រោះនូវបញ្ហាពាក់ព័ន្ធទៅនឹងករណី លំបាកមានគភ៌នៅក្នុងវ័យបន្តពូជ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។   រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត   បើតាមមន្ទីរពេទ្យកាល់ម៉ែត្របានឱ្យបង្ហាញថា អ្នកជំងឺបានមកពិគ្រោះជំងឺនៅផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត្រមានចំនួន ៩១២៥ករណី នៃដៃគូដែលអសមត្ថភាពមានគភ៌នៅក្នុងវ័យបន្តពូជ។ នេះបើយោងតាមការសិក្សារយៈពេល ៣០ខែ នៅចន្លោះឆ្នាំ២០១១…