ភ្នំពេញ៖ លោក សួន សាន ជាសិល្បៈករចាប៉ីដងវែង ដែលធ្លាប់ទទួលបានជ័យលាភីលេខ២ទូទាំងប្រទេសក្នុងសម័យសង្គមរាស្ត្រនិយម ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ទោះជា អាយុ ៦៨ឆ្នាំក៏ដោយ តែលោកនៅស្រលាញ់និងចង់ឲ្យប្រជាពលរដ្ឋខ្មែររួមគ្នាថែរក្សា សិប្បៈវប្បធម៍នេះបន្តទៀត។
ចាប៉ីជាឧបករណ៍តន្ត្រីបុរាណរបស់ខ្មែរ ដែលទើបត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕