ភ្នំពេញ៖ព្រះមហាក្សត្រព្រះបាទ នរោត្ដម សីហមុនី នៅថ្ងៃពុធ ទី២៥ មករា នេះ ព្រះអង្គបានចែកសញ្ញាប័ត្រដល់និស្សិតមកពី សាកលវិទ្យាល័យពុទ្ធិកសីហមុនីរាជា។ការដែលព្រះមហាក្សត្រយាងចែកសញ្ញាប័ត្រដល់និស្សិតនៅថ្ងៃនេះ គឺជាលើកដំបូងហើយក្នុងឋានៈព្រះអង្គជាព្រះមហាក្សត្រកម្ពុជា។
និស្សិតជាច្រើនបានសម្ដែងការសាទរនិងរំភើបខណៈដែលពួកគេបានទទួលសញ្ញាប័ត្រដោយផ្ទាល់ពីព្រះមហាក្សត្រ។ តាមទម្លាប់ការចែកសញ្ញាប័ត្រដល់និស្សិតច្រើនតែធ្វើឡើងដោយប្រមុខរដ្ឋាភិបាល៕