យ៉ាងតិចណាស់ពលករខ្មែរ៤នាក់បានស្លាប់ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ផ្លូវនៅប្រទេសថៃ ដោយសារតម្រួតថៃតាមចាប់ពលករទាំងនោះ។នេះបើតាមកាសែត Bangkok Post។

បើតាមកាសែត Bangkok Post ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន នៅព្រឹកថ្ងៃសុក្រ ទី ១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។
ប្រភពដដែលបញ្ជាក់ថាប៉ូលិសថៃបានរកឃើញរថយន្តតូយ៉ូតាមួយបាំងកន្លះព័ណ៌សមួយគ្រឿងដឹកពលករចំណាកស្រុក២១នាក់ក្រឡាប់ធ្លាក់ប្រឡាយទឹកមានជម្រៅ២ទៅ៣ម៉ែត្របណ្តាលឲ្យពលករខ្មែរបួននាក់ស្លាប់នៅក្នុងរថយន្ត។
កាលពីថ្ងៃទី៦តុលា លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលធ្វើការទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្មលើស្ដ្រី និងកុមារបានឱ្យដឹងថា នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៧ នេះ សាកសពពលករខ្មែរដែលអាជ្ញាធរថៃបញ្ចូនមកកម្ពុជា តាមច្រកព្រំដែន មានចំនួន ១១០នាក់ ក្នុងនោះស្ត្រី១៧នាក់។
លោកស្រី ជូន ប៊ុនអេង បានបញ្ជាក់ពីមូលហេតុដែលពលករទាំងនោះស្លាប់គឺ ទីមួយ. ឆ្លងដែនខុសច្បាប់ ទីពីរ. គ្រោះថ្នាក់ដោយសារគ្រាប់មីន ទីបីគ្រោះថ្នាក់ចរាចរណ៍ ទីបួន.គ្រោះថ្នាក់ក្នុងការងារ និងទី៥.ដោយរោគគារផងដែរ ។
តាមរបាយការណ៍របស់អង្គការមួយចំនួន និងរដ្ឋាភិបាលថៃ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃមាន ជាង ១លាននាក់។ក្នុងនោះមួយភាគធំ គឺជាស្ដ្រី។ ពួកគេភាគច្រើនជាកម្មករសំណង់ កម្មកររោងចក្រ កម្មករនេសាទសមុទ្រជាដើម៕