ម៉ិចស៊ិកកូ៖ ប្រធានាធិបតីនៃប្រទេសម៉ិចស៊ិច លោក Andres Manuel Lopez Obrador បានប្តឹងលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកទៅគណៈកម្មាការសិទ្ធិមនុស្សអន្តរអាមេរិក ដោយប្តឹងពីបទ គម្រោងស្ថាបនាកំផែងព្រំដែន ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក ត្រាំ បានបញ្ជាឱ្យស្ថាបនាកំផែងព្រំដែនអាមេរិក ម៉ិចស៊ិចកូ ដោយមានបណ្តោយ ៣ម៉ឺន ២ពាន់គីឡូ ម៉ែត្រ ដើម្បីទប់ស្កាត់ការហូរចូលជន ជាតិម៉ិចស៊ិច ទៅសហរដ្ឋអាមេរិក។
លោកត្រាំ បានដាក់ចេញផែនការដូចនេះ គឺតាមការសន្យារបស់លោកអំឡុងការឃោសនាបោះឆ្នោត ប្រធា នាធិបតីអាមេរិក កាលពីខែវិច្ឆិកា។
តាមទីភ្នាក់សារព័ត៌មាន AFP គណៈកម្មការអន្តរអាមេរិកកាំងអំពីសិទ្ធិមនុស្ស អាចពិនិត្យមើលច្បាប់ទាំង ឡាយណាដែលពាក់ព័ន្ធនឹងការរំលោភ សិទ្ធិមនុស្ស និងការរើសអើង៕ ប្រភព៖ AFP