en     km
en     km

​បណ្តាញ​យុវជន​កម្ពុជា​ ៖​ យុវជន​គួរតែ​យល់​ដឹង​ពី​ការ​ទំនប់​វា​រីង​អគ្គិសនី​នៅ​លើ​ដង​ទន្លេមេគង្គ​

Share

ភ្នំពេញ ៖ ​នៅ​ថ្ងៃអាទិត្យ​ទី​ ២២​ មក​រា​ឆ្នាំ​ ២០១៧​ បណ្តាញ​យុវជន​កម្ពុជា​ បាន​រៀបចំ​វេទិកា​ ពិភាក្សា​ដេញដោល​មតិ​យុវជន​ក្រោម​ប្រធានបទ​ "​តើ​ប្រទេស​កម្ពុជា​ចាំបាច់​សាងសង់​ទំនប់​វា​រីង​អគ្គិសនី​នៅ​លើ​ដង​ទន្លេមេគង្គ​និង​ដៃទន្លេ​ដែរ​ឬទេ​?"​។​ កម្មវិធី​នេះ​រៀបចំ​នៅ​ វិទ្យាស្ថាន​អន្តរទ្វីប​អា​មេ​រិច​កាំ​ង​ សាខា​ទួល​គោក​ ដើម្បី​លើកកម្ពស់​ការ​យល​ដឹង​របស់​យុវជន​ពី​បញ្ហា​ប្រឈម​ និង​គម្រោង​សាងសង់​ទំនប់​វា​រី​គ្គិ​ស​នី​នានា​ លើក​ដង​ទន្លេមេគង្គ​។​

 

សកម្មភាព វេទិកា ពិភាក្សាដេញដោលមតិយុវជនក្រោមប្រធានបទ
សកម្មភាព វេទិកា ពិភាក្សាដេញដោលមតិយុវជនក្រោមប្រធានបទ "តើប្រទេសកម្ពុជាចាំបាច់សាងសង់ទំនប់វារីងអគ្គិសនីនៅលើដងទន្លេមេគង្គនិងដៃទន្លេដែរឬទេ?"
​យុវជន​ប្រមាណ​ ១០០​នាក់​ បាន​មក​ជួបជុំ​ជជែក​គ្នា​វែកញែក​ពី​ផល​ប៉ះពាល់​ និង​ អត្ថប្រយោជន៍​នៃ​សាងសង់​ទំនប់​វា​រីង​អគ្គិសនី​នៅ​លើ​ដង​ទន្លេមេគង្គ​និង​ដៃទន្លេ​។​

លោក​ ស​ ម៉ូ​រី​ អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​រៀបចំ​កម្មវិធី​នេះ​គឺ​ដើម្បី​ ឲ្យ​យុវជន​យល់​ដឹង​ពី​ អភិបាលកិច្ច​ទឹក​ទំនប់​វា​រីង​អគ្គិសនី​នៅ​លើ​ដង​ទន្លេមេគង្គ​និង​ដៃទន្លេ​ ក្នុង​ប្រទេស​កម្ពុជា​។​ លោក​បន្ត​ថា​ យុវជន​ដែល​ជា​អ្នក​បន្តវេន​ គួរតែ​យល់​ពី​ផល​ប៉ះពាល់​ និង​អត្ថ ប្រយោជន៍​ទាំងនោះ​ ដើម្បី​ជា​ការ​ចូលរួម​ក្នុង​ការ​សម្រេចចិត្ត​ កសាង​ទំនប់​វា​រីង​អគ្គិសនី​ទាំងនោះ​។​

​លោក​ សេង​ សុ​ណ្ណា​រិ​ទ្ធ​ ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ ថា​ការ​ចូល​ក្រោយ​នេះ​វា​ជា​ភារៈ​របស់​យុវជន​ ដែល​ត្រូវ​តែ​យល់​ដឹង​។​ លោក​ថា​ ក្រោយ​ពី​ចូលរួម​វគ្គ​សិក្ខាសាលា​នេះ​ លោក​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ជា​ច្រើន​ដូច​ជា​ ការ​សាងសង់​ទំនប់​វា​រីង​អគ្គិសនី​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ម​ច្ចា​នៅ​ក្នុង​ទន្លេ​ និង​ការ​ដាំ​ដុះ​នៅ​ជិត​តំបន់​នោះ​។​

​លោក​ ហ៊ែ​ម​ ឧត្តម​ អ្នក​សិក្សា​ស្រាវជ្រាវ​សាងសង់​ទំនប់​វា​រីង​អគ្គិសនី​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​ មាន​ធនធានធម្មជាតិ​ជា​ច្រើន​ ដែល​អាច​ឲ្យ​ដែល​អាច​កែ​ច្នៃ​ ទាញ​យក​ជា​អគ្គិសនី​ ដូច​ជា​ ខ្យល់​ សារធាតុ​ជីវ​មាស​ (​សំរាម​)​  និង​ថាមពលព្រះអាទិត្យ​ផង​ដែរ​។​ លោក​បន្ត​ថា​ ទោះ បីជា​ការ​បង្កើត​ទំនប់​វា​រី​អគ្គិសនី​នេះ​ កាត់​បន្ថយ​ការ​ទិញ​អគ្គិសនី​ពី​ប្រទេស​ជិតខាង​មក​ប្រើប្រាស់​ក៏​ដោយ​ តែ​រដ្ឋាភិបាល​គួរ​សិក្សា​ស្វែង​យល់​ពី​ផល​ប៉ះពាល់​ និង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ តម្រូវការ​អគ្គិសនី​សរុប​ប៉ុន្មាន​ឲ្យ​ច្បាស់​។​

​ប្រទេស​កម្ពុជា​ មាន​ទំនប់​វា​រី​អគ្គិសនី​ជា​ច្រើន​ ក្នុង​នោះ​មាន​ ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​កំចាយ​ ខេត្តកំពត​ ដែល​ជា​ទំនប់​វា​រី​អគ្គិសនី​ធំ​បំផុត​នៅ​កម្ពុជា​ មាន​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​បន្ថែម​បាន​ចំនួន​ ១៩៣,២​ មេ​ហ្គា​វ៉ា​ត់​។​  ទំនប់​វា​រី​អគ្គិសនី​មួយទៀត​ គឺ​គម្រោង​វា​រី​អគ្គិសនី​ ដ​ន​សា​ហុង​ ដែល​បាន​គ្រោង​ធ្វើ​ឡើង​គឺ​ស្ថិត​នៅ​ លើ​តួ​ទន្លេមេគង្គ​ នៅ​ក្នុង​តំបន់​ស៊ី​ផា​ន់​ដ​ន​ ភាគ​ខាងត្បូង​ប្រទេស​ឡាវ​ នៅ​ជិត​ ២​ គីឡូម៉ែត្រ​ ខាងលើ​ខ្សែទឹក​នៃ​ព្រំដែន​ឡាវ​-​កម្ពុជា​។​ ទំ​បន់​នេះ​ផលិត​អគ្គិសនី​ ពី​ ២៤០​ ដល់​ ៣៦០​ មេ​ហ្គា​វ៉ា​ត់​។​​

Share

ព័ត៌មានទាក់ទង