កូរ៉េខាងត្បូង៖ អតីតមេដឹកនាំបក្សប្រឆាំងលោ Moon Jae-in នៅតែរក្សាប្រជាប្រិយភាពនាំមុខនៅក្នុងការស្ទាបស្ទង់មតិមួយលើបេក្ខជនប្រធានាធិបតីខណៈអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បានគីមូន នៅលំដាប់ទី២។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិរបស់អង្គការ Realmeter ហើយបានចុះផ្សាយដោយសារព័ត៌មានពាណិជ្ជកម្ម Maeil នៅថ្ងៃចន្ទ នេះ។
ករណីនេះនាំឲ្យតុលាការរដ្ឋធម្មនុញ្ញប្រទេសនេះបើកសវនាការកាលពីថ្ងៃទី២៧ ធ្នូ ហើយបើរកកំហុសឃើញ លោកស្រីអាចនឹងត្រូវបណ្ដេញពីតំណែង ហើយមានទោសទៀតផង។ យ៉ាងណាក៏ដោយសហការីរបស់លោកស្រី ៤រូបត្រូវបានរដ្ឋអាជ្ញាប្រទេសនេះចាប់ឃុំខ្លួននិងចោទប្រកាន់ពីបទប្រើប្រាស់ឥទ្ធិពលប្រធានាធិបតី ខុសច្បាប់ក្នុងការបង្កើតមូលនិធិមនុស្សធម៌៕- Reuters