ឥណ្ឌូនេស៊ី៖ ប៉ូលិសឥណ្ឌូនេស៊ី បានប្រកាស ដាក់ពង្រាយប៉ូលិស ១៥៥០០០ នាក់ នៅទូទាំងប្រទេស ក្នុងអំឡុង ពិធីបុណ្យ Christmas និងបុណ្យចូលឆ្នាំសាកល។ ការដាក់ពង្រាយប៉ូលិសដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើង បន្ទាប់ពីគេបានដឹងពីផែនការ របស់ពួកសកម្មប្រយុទ្ធ ដែលមានផែនការវាយប្រហារនៅថ្ងៃនោះ។
អគ្គស្នងការនគរបាល លោក Tito Karnavian បាននិយាយថាអាជ្ញាធរ បានពង្រឹង សន្តិសុខ គឺជាការពារទុកជាមុន ខ្លាចក្រែងមានការវាយប្រហារណាមួយកើតឡើងខណៈ មានការប្រមូលផ្ដុំគ្នា ច្រើននៅថ្ងៃនោះ។
ប្រទេសឥណ្ឌូនេស៊ី ធ្លាប់រងការវាយប្រហារដោយអំពើភេរវកម្មជាច្រើនដងមកហើយ ។ កាលពីឆ្នាំ២០០២ មនុស្ស ២០០នាក់បានស្លាប់ នៅកោះបាលី ដោយភាគច្រើនពួកគេជា ជនបរទេស៕ ប្រភព:AFP
Post Views: 210