en     km
en     km

អ្នកជំនាញកំពុងស៊ើបអង្កេតវត្ថុចម្លែកធ្លាក់ពីលើមេឃនៅឆ្នេរអូស្ត្រាលី

Share

ប្រភព៖ The Guardian ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៣

វត្ថុចម្លែកជាបំណែកនៃកំទេចកំទីអវកាសដ៏ធំដែលបានធ្លាក់នៅលើឆ្នេរសមុទ្រដាច់ស្រយាលនៅអូស្ត្រាលីភាគខាងលិច ត្រូវបានគេយកទៅកាន់ទីតាំងសម្ងាត់មួយ ប៉ុន្តែប្រភពដើមរបស់វត្ថុចម្លែកនេះគេនៅមិនទាន់ដឹងនៅឡើយទេ។រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល

ទីភ្នាក់ងារអវកាសអូស្ត្រាលី និយាយថា វត្ថុរាងដូចស៊ីឡាំងមានកម្ពស់ប្រហែល ២.៥ម៉ែត្រ មានពណ៌មាស ទំនងជាសំបកម៉ូទ័ររ៉ុក្កែតអ្វីមួយ។វត្ថុអវកាសចម្លែក​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​សៅរ៍​ទី១៥ ខែ

កក្កដា ឆ្នាំ២០២៣ នៅ​ជិតទីក្រុង Green Head ចម្ងាយ​ប្រហែល ២៥០ គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ក្រុង Perth។មានការលើកឡើងខ្លះថា​អាច​ជា​បំណែក​យន្តហោះដែលបានផ្ទុះ​ធ្លាក់​ចុះមក។

ប៉ូលីសអូស្ត្រាលីបានដាក់ខ្សែការពារនៅជុំវិញវត្ថុចម្លែកនេះ ដោយសារតែមានការភ័យខ្លាចថាវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ខណៈដែលអ្នកជំនាញបានធ្វើការដើម្បីកំណត់អត្តសញ្ញាណវា។ប៉ូលីស​បាននិយាយកាលពីថ្ងៃពុធទី១៩ កក្កដាថា “ផ្ទុយទៅនឹងការរំពឹងទុក មិនមានភស្តុតាងបញ្ជាក់ថាវត្ថុនោះជាបំណែកនៃយន្តហោះនោះទេ”។”បន្ទាប់ពីមានការពិគ្រោះយោបល់យ៉ាងដិតដល់ជាមួយទីភ្នាក់ងាររដ្ឋ និងអ្នកមានជំនាញខាងដែនសមុទ្រ អាកាសចរណ៍ ការពារជាតិ និងឧស្សាហកម្មអវកាស វាត្រូវបានគេជឿថាវត្ថុចម្លែកនោះគឺទាក់ទងនឹងប្រព័ន្ធរ៉ុក្កែត”។

អ្នកនាំពាក្យប៉ូលីសបាននិយាយថា “ដោយសារតែការវាយតម្លៃដំបូងនៃវត្ថុចម្លែកនេះបង្ហាញថាវាទាក់ទងនឹងឧស្សាហកម្មអវកាស ហើយអាចជាបំណែកនៃអវកាសយាន។ទោះយ៉ាងណាមានការប្រុងប្រយ័ត្នបន្ថែម​ដើម្បីធានាថាវត្ថុនោះមិនមានគ្រោះថ្នាក់ដល់សហគមន៍” ។”វិធានការចាំបាច់ទាំងអស់ត្រូវបានចាត់វិធានការដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមាន ហើយវត្ថុនោះត្រូវបានរក្សាទុកដោយសុវត្ថិភាព ខណៈដែលទីភ្នាក់ងារអវកាសអូស្ត្រាលី កំពុងធ្វើការដើម្បីបញ្ជាក់ប្រភពដើមរបស់វា។”

ទីភ្នាក់ងារអវកាសអូស្ត្រាលីបាននិយាយថា វត្ថុចម្លែកនេះអាចជាផ្នែកមួយនៃយានអវកាសបរទេសណាមួយ​។គេកំពុងធ្វើការជាមួយភ្នាក់ងារអវកាសអន្តរជាតិដើម្បីកំណត់អត្តសញ្ញាណរបស់វាឱ្យបានច្បាស់។

អ្នកលេងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានស្មានថាឧបករណ៍នេះអាចជាសារធាតុពុលអវកាសរបស់ប្រទេសឥណ្ឌាគឺគ្រាប់រ៉ុក្កែត LVM3-M4 ៕

Share

ព័ត៌មានទាក់ទង