ប្រធានាធិបតីអាល្លឺម៉ង់បានទទូចឱ្យបក្សនយោបាយដែលមានអាសនៈនៅរដ្ឋសភា ត្រូវធ្វើការសម្របសម្រួលគ្នាជាបន្ទាន់ ដើម្បីការបោះឆ្នោតដ៏ចម្រូងនៅពេលខាងមុខ ឬការបោះឆ្នោតមុនអាណត្តិធ្វើឡើងតាមការបង្ខំរបស់អធិការបតី។
តាមទីភ្នាក់ងារសារព័ត៌មានAFP លោក Frank-Walter Steinmeier ដែលមានសិទិ្ធឱ្យមានការបោះឆ្នោតឡើងវិញបានទទូចថា គេត្រូវបញ្ជៀសការបោះឆ្នោតមួយដែលមិនមានការឯកភាពគ្នា ហើយត្រូវទៅរកតុចរចា។
លោកស្រីអធិការបតី Angela Merkel បានកាន់កាប់អាណត្តិទី៤របស់លោកស្រី កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារការបែកបាក់គ្នាក្នុងរដ្ឋាភិបាលចម្រុះ។
ទាក់ទិនរឿងនេះ ប្រធានាធិបតីបារាំង Emmanuel Macron បានសម្ដែងការព្រួយបារម្ភអំពីការជាប់គាំនយោបាយដែលធ្វើ ឱ្យប៉ះពាល់ដល់ស្ថិរភាពតំបន់៕
Post Views: 214