en     km
en     km

អាមេរិកប្តេជ្ញាការពារហ្វីលីពីនពីការគំរាមកំហែងរបស់ចិន

Share

វ៉ាស៊ីនតោន៖ នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣មានកិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងសមភាគីហ្វីលីពីនលោក Ferdinand Marcos Jr នៅសេតវិមាន។នៅក្នុងការិយាល័យរាងពងក្រពើ លោក Biden បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារប្រទេសហ្វីលីពីន។

លោក Marcos Jr បាននិយាយថា ប្រទេសហ្វីលីពីនស្ថិតនៅក្នុងតំបន់មួយដែលមាន “ស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន” ។”ដូច្នេះវាជារឿងធម្មតាសម្រាប់ហ្វីលីពីនក្នុងការសម្លឹងមើលដៃគូតែមួយគត់របស់ខ្លួន ដើម្បីពង្រឹងឡើងវិញនូវទំនាក់ទំនងដែលយើងមានតួនាទីក្នុងការប្រឈមនឹងភាពតានតឹងដែលកំពុងកើនឡើងនៅពេលនេះនៅសមុទ្រចិនខាងត្បូង និងអាស៊ីប៉ាស៊ីហ្វិក»។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “វាច្បាស់ណាស់ថាយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏ស៊ីជម្រៅ ទាក់ទងនឹងការចូលរួមនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់យើង”។

សូមរំឮកផងដែរថា កោះតៃវ៉ាន់និងទីក្រុងប៉េកាំងមានភាពតានតឹងជាមួយគ្នាឥតឈប់ឈរ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាថានឹងជួយការពារដែនកោះនេះ។ រដ្ឋបាល Biden បានពង្រឹងសមត្ថភាពយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស។ចំណែកប្រទេសហ្វីលីពីន ដែលស្ថិតនៅជិតផ្លូវសមុទ្រជាមួយកោះតៃវ៉ាន់ ក៍បានជាប់ពាក់ព័ន្ធនឹងភាពតានតឹងនេះដែរ។ លោក Marcos Jr ប្រាប់​អ្នក​កាសែត​ថាលោក​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជ្រើសរើស​រវាង​ប្រទេស​មហាអំណាច​។លោកបន្តថា «​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ហ្វីលីពីន​ត្រូវ​បាន​គេ​ប្រើ​ជា​ទីតាំង​សម្រាប់​សកម្មភាព​យោធា​ប្រភេទ​ណា​មួយ​ឡើយ»។ទោះបីជាយ៉ាងណាក៏ដោយ នៅពេលកន្លងទៅថ្មីៗនេះ ប្រទេសហ្វីលីពីនបានអនុញ្ញាតឱ្យអាមេរិកតាំងមូលដ្ឋានយោធាចំនួនបួនបន្ថែមពីលើទីតាំងដែលមានស្រាប់ចំនួនប្រាំ រួមទាំងទីតាំងមួយនៅជិតប្រជុំកោះស្ព្រាតលីផងដែរ។ សម្ព័ន្ធមិត្តទាំងពីរក៏បានធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។បញ្ហានេះ​បាន​បង្ក​ការ​ព្រួយបារម្ភ​ដល់​ប្រទេស​ចិន ដោយ​ចិនបាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា​បាន​ព្យាយាម​ជំរុញ​ឲ្យ​មាន​ជម្លោះ​រវាង​ទីក្រុង​ប៉េកាំង និង​ក្រុង​ម៉ានីល៕

 

 

Share

ព័ត៌មានទាក់ទង