
កាលពីខែមករាឆ្នាំ២០១៤ ហេតុការណ៍នៅភូមិត្រពាំងឈូក បុរសម្នាក់ឈ្មោះថា ខៀវ ផនមានអាយុ៥៥ឆ្នាំត្រូវបានគេសម្លាប់នៅខេត្តកំពង់ស្ពឺ។ កាលនោះគេនៅចំណាំធ្មេញនិងបំណែកឆ្អឹងខ្លះនៅលើដី។
អ្នកភូមិរៀបរាប់ប្រាប់ពីការស្លាប់របស់បុរសរូបនេះថា៖ «យប់មួយពេលត្រលប់មកពិធីបុណ្យភូមិមួយវិញស្រាប់តែមានមនុស្សមួយក្រុមលាក់ខ្លួននៅទីងងឹតចេញមកចាក់គាត់ពីខាងក្រោយ»។ ព្រឹកថ្ងៃបន្ទាប់គេឃើញសាកសពនៅនឹងថ្លុកឈាម និងក្បាលប្រេះបែកចេញពីគ្នា។ ប៉ុន្តែគេរកមិនឃើញបំនែកលលាក្បាលទាល់តែសោះ។
លោកផនត្រូវគេលបសំលាប់ពីព្រោះតែគាត់ចេះធ្មប់អាប មន្តអាគម និងចេះទាយ។ អ្នកភូមិម្នាក់ឈ្មោះ យុំ ឡុង មាត់កំពុងទំពាម្លូបាននិយាយថា គាត់គ្មានការសង្ស័យអ្វីទេ ពីព្រោះថាមានមនុស្សស្លាប់ប៉ុន្មាននាក់ហើយបន្ទាប់ពីពួកគេបានជួបខៀវ ផន។ ឯអ្នកភូមិដទៃទៀតបន្ថែមថា៖ «សប្បាយចិត្តដែលលោកផនស្លាប់»។
មកដល់ខែកក្កដាឆ្នាំ២០១៥នេះ យើងបានបន្តទៅហេតុការណ៍មួយទៀតដែលគ្រូមន្តអាគមត្រូវបានអ្នកភូមិសម្លាប់នៅខេត្តតាកែវ ស្ថិតក្នុងភូមិព្រៃជន្លួញកាលពីឆ្នាំ២០១៤ដែរ។
មនុស្សរាប់សិបនាក់ឈរជុំគ្នានិយាយពីព្រឹត្តិការណ៍ដែលបានកើតឡើង។ ជនរងគ្រោះលោក ពៅ សុវណ្ណត្រូវបានគេចោទពីការចេះធ្វើអំពើមន្តអាគមសម្លាប់មនុស្ស៩នាក់។
ប្រធានភូមិលោក កែវ យ៉ាវបានរៀបរាប់ប្រាប់ថា៖ «មនុស្សរាប់រយនាក់ឈរព័ទ្ធជុំវិញផ្ទះសុវណ្ណដោយគប់ដុំថ្ម ព្រមទាំងឡើងទៅវាយដុំដល់លើផ្ទះផងខណះដែលប៉ូលីសបានត្រឹមតែ

ឈរសំឡឹងមើលមិនអាចឃាត់ជនដៃដល់ជាច្រើននាក់មិនដឹងជាអ្នកណាខ្លះ។ ស្ថិតក្នុងភាពរញ៉េរញ៉ៃរួមផ្សំនិងភាពងងឹតនៅពេលយប់ សូម្បីតែឡានពេទ្យក៏បានទៅដល់តែមិនអាចជួយអ្វីបានទាំងអស់ព្រោះបិទជិតដោយហ្វូងមនុស្ស។ រាងកាយសុវណ្ណបានត្រូវបោះមកលើដីរួមនឹងថ្លុកឈាមនិងមានអ្នកបន្តមកវាយដុំបន្ថែម»។ ក្រុមគ្រួសារបានត្រឹមអស់សង្ឃឹម និងរន្ធត់នឹងហេតុការណ៍នៅចំពោះមុខ។ យើងសួរថាមាននរណាម្នាក់ក្នុងចំណោមនេះគិតថាសុវណ្ណមិនគួរនឹងស្លាប់ តែគ្មានចម្លើយ។ មានតែស្រី្តអ្នកភូមិវ័យកណ្តាលម្នាក់ឆ្លើយថា៖«គាត់សាកសមនឹងស្លាប់» ហើយគ្រប់គ្នាក៏យល់ស្របតាម។
ករណីដូចខាងលើមិនមែនជាលើកទី១ទេ។ នៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តរតនគីរីស្ថិតនៅស្រុកបរកែវ អ្នកភូមិជនជាតិភាគតិចជឿលើជំនឿអរូបីយ៍យ៉ាងខ្ជាប់ខ្ជួន។ លោក រ៉ុមចែ គីនអាយុ៤៦ឆ្នាំជាជនជាតិដើមចារ៉ាយរស់នៅជាមួយប្រពន្ធនិងកូន៨នាក់នៅប៉ុស្តិ៍ប៉ូលីសស្រុកបរកែវមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់វៀតណាម។ ដើមខែមេសានេះ គាត់ត្រូវបានគេបណ្តេញចេញពីភូមិដោយចោទថាមាន «ប្រទាលមន្តអាគម»។ គាត់រត់ចូលព្រៃលាក់ខ្លួនដោយអត់មានអ្វីទាំងអស់រយៈពេល២សប្តាហ៍។ ប៉ូលីសប្រធានប៉ុស្តិ៍ប៉ូលីសសម្រេចិត្តផ្ដល់កន្លែងស្នាក់នៅបណ្តោះអាសន្នដល់លោកគីននិងក្រុមគ្រូសារមុននិងអាចរកជំរកថ្មី។ ជាអកុសល្យគ្មានភូមិណាចង់ទទួលមានគ្រូធ្មប់ជាអ្នកជិតខាងទេពីមាត់មួយទៅមាត់មួយ។
ករណីនៅឯប៉ុស្តិ៍ប៉ូលីសមួយទៀតនៅស្រុកអូយ៉ាដាវ បុរសវ័យចំណាស់ឈ្មោះ សុវណ្ណាធី ជាជនជាតិចារ៉ាយដែលកំប៉ុតដៃទាំងសងខាងតាំងពីគាត់ជាកងពលទាហានក៏ត្រូវអ្នកភូមិដេញចេញដោយចោទថាគាត់ជា «គ្រូធ្មប់» បន្ទាប់ពីប្រើពាក្យសម្តីលេងសើចអំពីរឿង «គ្រូកាន់» ពេលកំពុងហូបស្រាជាមួយអ្នកភូមិប្រុសៗកាលពីខែមិថុនាទៅនេះ។ គាត់បានប្រាប់ថា៖ «គេគំរាមសម្លាប់បងស្រីនិងក្មួយស្រីរបស់ខ្ញុះ ប្រសិនបើខ្ញុំមិនចាកចេញពីភូមិ»។ គាត់ស្នាក់នៅប៉ុស្តិ៍ប៉ូលីសរហូតដល់ខែកញ្ញាកន្លងទៅនេះទើបអាចត្រលប់ទៅរស់នៅភូមិកំណើតវិញបន្ទាប់ពីការចាចារជាច្រើនលើកច្រើនសាររវាងអាជ្ញាធរនឹងអ្នកភូមិ។
នៅក្នុងប្រទេសតំបន់អាស៊ីក៏ដូចជានៅកម្ពុជា មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយរួចហើយពីករណីស្រដៀងនិងដដែលៗទាំងនេះ។ កន្លងមកករណីភាគច្រើនកើតឡើងនៅក្នុងខែសីហា។ ស្រី្តម្នាក់ជាគ្រូថ្នាំខែ្មរវ័យ៦០ឆ្នាំត្រូវបានគេឡើងកាប់សម្លាប់នៅលើផ្ទះស្ថិតនៅខេត្តឧត្ដរមានជ័យ។ នោះក៏មិនជាការភ្ញាក់ផ្អើលពេកនោះទេនៅកម្ពុជា។

«ធ្មប់អាប» មានគេជឿជាក់ថាពិតជាមានប្រាកដមែននៅកម្ពុជាហើយពពួកទាំងនោះរស់នៅតាមដើមឈើក្នុងភូមិស្រុកមនុស្សរស់នៅ។ លោកសាស្ត្រចារ្យ សោមចន្ទ សុវណ្ណដារ៉ា មានមុខជំនាញខាងចិត្តសាស្ត្រនិងសង្គមសាស្ត្រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញដោយមើលឃើញការស្រាវជ្រាវពីការព្យាបាលបែបអបីយជំនឿបានពន្យល់ថា៖ សព្វថ្ញៃមិនមានព្រៃច្រើនដូចមុនទេធ្មប់អាបក៏មិនមានកន្លែងរស់នៅដែលរូមផ្សំការអភិវឌ្ឍន៍សេដ្ឋកិច្ច ការកាត់ឆ្ការយកដីដាំដុះជាដើម។ កត្តាពីររួមមាន៖ អបីយ៍ជំនឿលើមន្តអាគមន៍ និងភាពស៊ីវិល័យនៅក្នុងសង្គមមនុស្សដែលកំពុងតែប៉ះទង្គិចគ្នា។ ជាពិសេសគឺនៅតាមស្រុកស្រែចំការពួកគាត់ពិបាករកសេវាព្យាបាលជំងឺហើយមិនមានចំនេះដឹងគ្រប់គ្រាន់រស់នៅអាស្រ័យលើធម្មជាតិ និងធ្វើកសិកម្ម។ ទាំងនេះបានសរបញ្ជាក់ពីររបៀបនៃការស់នៅក្នុងភាពស្រពិចស្រពិល។
តាមរយះប្រធានមន្ត្រីអាដហុកប្រចាំខែរតនគីរីលោក ឆាយ ធីបានឲ្យដឹងថា៖ «យើងបានពន្យល់ណែនាំនិងបង្រៀនដល់ប្រជាពលរដ្ឋនៅតាមភូមិយល់ដឹងឲ្យបានទូលំទូលាយពីបញ្ហានេះ ប៉ុន្តែជំនឿអរូបីយរបស់ពួកគាត់រឹងមាំណាស់ហើយក៏គ្មានអ្វីបពា្ឈប់ពួកគាត់ទេ។ លោកធីក៏ធ្លាប់បានពិភាក្សាជាមួយអាជ្ញាធរក្នុងការស្វែងរកដីមួយកន្លែងដើម្បីដាក់ជនរងគ្រោះដែលត្រូវអ្នកភូមិបណ្ដេញចេញ និងគំរាមគំហែងឲ្យបាននៅមួយកន្លែង។ ជាពិសេសគឺនៅរតនគីរីនេះតែម្ដងដែលមានជនជាតិភាគតិចរស់នៅច្រើន។
លើកពីនេះទៅទៀតអាចារ្យខាងកាតូលិកជនជាតិបារាំង ហ្វ្រំងស័ស ផនឆោដ François Ponchaud ដែលបានមករស់នៅកម្ពុជាតាំងពីឆ្នាំ១៩៦៥មកម្ល៉េះក៏ជាបុគ្គលទីមួយដែលបានបកប្រែគម្ពីគ្រិស្ថបរិស័ទទៅជាភាសាខ្មែរ។ គាត់ដឹងយ៉ាងច្បាស់ពីអបីយ៍ជំនឿដ៏មុះមុតរបស់ប្រជាជនខ្មែរដែលគាត់មកបំពេញបេសកម្មនៅកម្ពុជាក្នុងគោលបំនងជួយកុំឲ្យមនុស្សភ័យក្លាចនិងចុះញ៉ោមនឹងវិញ្ញាណអាក្រក់។ គាត់ក៏ធ្លាប់ទៅប្រោះព្រំទឹក និងធ្វើពិធីនៅម្តុំត្រើយម្ខាងទន្លេមេគង្គដោយការស្នើសុំពីស្ត្រីចំណាស់មា្នក់ថា៖ មានវិញ្ញាណមិនល្អនៅតំបន់គាត់រស់នៅ។
មន្តអាគម និងរឿងអបីយជំនឿនៅតែជាបញ្ហានៅឡើយនៅកម្ពុជា។ រហូតមានកន្លែងព្យាបាលជំងឺបែបបុរាណដោយគ្រូបារមី។ ស្ថិតនៅក្នុងវត្តបទុមវតីក្នុងរាជធានីភ្នំពេញព្រះតេជគុណព្រះនាមឆោង សៀកសាទដែលល្បីខាងទាយនិងជាគ្រូបារមីពូកែហើយមានមនុស្សមករង់ចាំព្រះតេជគុណមិនដាច់។
យើងឈរនៅខាងមុខកុដិនិងរថយន្តទំនើបរបស់ព្រះតេជគុណយើងបានស្តាប់អ្នករង់ចាំពីមូលហេតុនៃការមករកសេវាព្យាបាលនៅទីនោះ។

ស្រី្តម្នាក់ជាអាជីវករចេះតែឈឺក្បាលមិនដាច់ ហើយមករកលោក(ព្រះសង្ឃ)ដើម្បីស្រាចទឹកយកជំងឺឈឺក្បាលចេញ។ ចំនែកឯស្ត្រីមួយរូបទៀតដោយសារថ្ងៃខែឆ្នាំកំណើតប្តីប្រពន្ធមិនត្រូវគ្នាតែបានជំនះរៀបការដូចនេះជារៀងរាល់ខែគាត់ត្រូវមកស្រាចទឹករំដោះគ្រោះម្តង។
ស្ថិតក្នុងវ័យ៤៦ឆ្នាំ មានមុខរបរជាចុងភៅឲ្យផ្ទះមន្ត្រីធំ ស្ត្រីរូបនេះបានប្រាប់ពីជំងឺដែលមិនច្បាស់លាស់កើតលើខ្លួនគាត់។ ការស្រោចទឹកអ្នកជំងឺត្រូវមក៧ថ្ងៃជាប់គ្នាទើបការព្យាបាលមានប្រសិទ្ធភាព និងចំណាយទៅតាមសទ្ធាជារួមប្រហែល២០ដុល្លារ។ អាគារខាងលើជាកន្លែងសំរាប់អ្នកជំងឺធ្ងន់ធ្ងរ អ្នកជំងឺអាចស្នាក់នៅព្យាបាលរហូតដល់ជាដាច់ដោយមិនកំនត់រយៈពេល។ ស្រីលីនអាយុ១៩ឆ្នាំស្វិតជើងទាំងសងខាង និងមានអាការៈឈឺរមាស់ក្រហាយបាទជើងបានស្នាក់នៅព្យាបាលរយះពេល៣ខែ។ លោកជា សំអឿនជាមន្ត្រីប៉ូលីសវ័យ៥០ឆ្នាំដែលឈឺជើងក៏មករកសេវាព្យាបាលដែរ។ គួរបញ្ជាក់ថាកាប្រើថ្នាំព្យបាលគឺដូចគ្នាគ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ ពេលជាសះស្បើយអ្នកជំងឺត្រូវប្រគេនស៊ីម៉ង់២បាវ(ប្រហែល២០០ដុល្លារ)។
នេះប្រហែលគឺជាដំនើរប៉ះទង្គិចអារម្មណ៍សា្មរតីដែលបានបន្សល់ទុកពីសម័យខ្មែរក្រហមមកម្ល៉េះ ប៉ុន្តែព្រំដែនជីវិត និងសេចក្តីស្លាប់មើលទៅហាក់បីដូចជាមានន័យតិចតួចនៅកម្ពុជាសព្វថ្ងៃក្នុងផ្លូវអបីយជំនឿ។ ជំនឿលើមន្តអាគមប្រៀបដូចជាបំណាក់អាវដែលដេរមិនចេះជិតដូចរឿងរ៉ាវដែលបានកើតឡើងនៅភូមិត្រពាំងឈូកអ្នកភូមិនៅតែភ័យខ្លាចនឹងការស្លាប់របស់គ្រូធ្មប់។ ជាច្រើនខែគេក្លាចថាព្រលឹងរបស់លោកគ្រូធ្មប់ផនដើរស្វែងរកក្បាល។ ពេលងងឹតមកដល់មិនទាន់គេនាំគ្នាចូលផ្ទះ។
អ្នកភូមិម្នាក់ឈ្មោះ យុំ ឡុងក៏បានប្រាប់ថា គាត់បាននិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំទឹក និងព័ទ្ធសីម៉ាសុំសេចក្តីសុខជុំវិញផ្ទះគាត់។ ដូចនៅភូមិព្រៃជន្លួញប៉ុន្មានខែដំបូងបន្ទាប់ពីសុវណ្ណាបានស្លាប់តាមផ្លូវនៅពេលល្ងាចស្ងាត់ជ្រងំមិនមានមនុស្សណាហានដើរ។ ចំនែករ៉ុមចែ គីនវីញកាន់តែកំសត់កំរម្នាក់ឯងមានតែបន្តរស់នៅជីវិតឯកការឆ្ងាយពីភូមិស្រុកដើម្បីចាកចេញពីស្រមោលជីវិតរួមជាមួយនឹងគ្រួសាររបស់គាត់៕
ដោយ៖ Ivan Franceschini
ប្រែសម្រួលដោយ៖ ហេង រតនា / អត្ថបទ៖ Corriere Della Sera (Italy)