ភ្នំពេញ ៖ រដ្ឋាភិបាលស្វីសបានផ្តល់ជំនួយដល់អាជ្ញាធរមីនកម្ពុជា ជាទឹកប្រាក់ចំនួន ៣.៤ លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ ឆ្នាំ សម្រាប់បោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយក ស៊ី ម៉ាក់ (CMAC)។
ទាក់ទិនទៅនឹងជំនួយនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt មានប្រសាសន៍ថា សហរដ្ឋអាមេរិកក៏បានចំណាយទឹកប្រាក់ជាង ១១៤ លានដុល្លារអាមេរិកក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ នៅក្នុងគម្រោងមនុស្សធម៌ ដើម្បីធ្វើការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់កាលពីសម័យសង្គ្រាមនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋ អាមេរិក ចេញផ្សាយនៅថ្ងៃ ព្រហស្បត្តិ៍ ទី៥ នេះ៕