ភ្នំពេញ៖ ព្រះបាទជ័យវរ្ម័នទី៧ គឺជាមហាកំពូលមេទ័ពខ្មែរនៃសម័យអង្គរ។ ព្រះអង្គគឺជាមេទ័ពសម័យអង្គរ ដែលវាយកំទេច ពួកចាមចេញពីអង្គរ និងបានចូលកាន់កាប់ទឹកដីចម្ប៉ាទៀតផង។ សម័យព្រះអង្គ គឺរាជាណាចក្រខ្មែរ គ្រានោះមានផ្ទៃដីលាតសន្ធឹងមហាសាល។ ព្រះបាទជ័យវរ្ម័នទី៧ ជាសេ្ដចខ្មែរ មួយអង្គក្នុងចំណោមស្ដេចអង្គរជាច្រើនអង្គទៀត ត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រខ្មែរថា ជាមហាបុរសខ្មែរពិតៗ។
កន្លងមកប្រជាពលរដ្ឋខ្មែរនៅ តែមានចម្ងល់ជុំវិញរូបសំណាករបស់របស់ ព្រះបាទជ័យវរ្ម័នទី៧ដែលមានរូបមួយចំនួនមានព្រះហស្តហើយមួយចំនួនគ្មានព្រះហស្តថែមទាំងបែកព្រះកេសទៀតផង។
ប្រជាពលរដ្ឋខ្មែរបានបញ្ចេញទស្សនៈផ្សេងៗគ្នា ជុំវិញរូបសំណាករបស់ព្រះអង្គដែលមានភិនភាគខុសគ្នានេះ។
លោក សំបូ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ មានប្រសាសន៍ថាព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គជាពុទ្ធសាសនិក ហើយជាព្រះមហាក្សត្រដែលមានទសពិធរាជធម៍ដ៏ជាទីគោរព នៃរាស្ត្រខែ្មរ គ្រប់ជំនាន់។ លោកថា ដើម្បីជាការគោរពដល់ព្រះអង្គ ក៏មានការកសាងនូវរូបសំណាកព្រះអង្គ។
ប៉ុន្តែលោកបញ្ជាក់ថាបន្ទាប់ ពីប្រទេសម្ពុជាមានជម្លោះសាសនានិងមានការបំផ្លាញនូវរូបសំណាកផ្សេងៗជាពិសេសរូបសំណាក ព្រះបានទជ័យវរ្ម័នទី៧ គេរកឃើញ រូបសំណាក ព្រះអង្គខ្លះពុំមានព្រះហស្ត និងបែកព្រះកេសបន្តិច។
ដើម្បីជ្រាបកាន់តែច្បាស់ សូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន និងលោក សំបូ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរដូចតទៅ៖