ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនការលើស្ត្រីសកម្មជនដីធ្លីសហគមន៍បឹងកក់អ្នកស្រី ទេព វន្នី។ សវនការព្រឹកនេះ ក្រោមបទចោទអ្នកស្រីទេព វន្នី បានដឹកនាំឲ្យមានការតវ៉ាកើតអំពើហិង្សាប្រព្រឹត្តិកាលពីថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៣កន្លងទៅ នៅក្បែរផ្ទះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ខណៈសវនការកំពុងប្រព្រឹត្តនៅខាងមុខតុលាការ ប្រជាពលរដ្ឋសហគមន៍បឹងកក់ ប្រមូលផ្ដុំគ្នាស្រែកតវ៉ាឱ្យដោះលែងតំណាងរបស់ពួកគេមានសេរីភាពវិញ។ ក្នុងព្រឹត្តិការនោះ មានការប៉ះទង្គិចគ្នារវាងកងសន្តិសុខខណ្ឌ ៧មករា និងប្រជាសហគមន៍។ អ្នកស្រី ទេព វន្នី ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃសត្រូវបានចាប់ខ្លួនកាលពីថ្ងៃ១៥ សីហា ឆ្នាំ២០១៦ ខណៈដែលកំពុងធ្វើប្រារព្ធពិធីថ្ងៃចន្ទពណ៌ខ្មៅ៕