ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានបដិសេធការចោទថាលោកបំពានអំណាចថ្នាក់ក្រោម តែលោកចោទវិញថា មានរដ្ឋមន្រ្តីខ្លះបានបំពានសិទ្ធរបស់សម្ដេចក្នុងការស្នើតែងតាំងប្រធាននាយកដ្ឋាននានា។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ សម្ដេច ហ៊ុន សែន បានថ្លែងថាមានការរិះគន់ថាការរុះរើគណៈរដ្ឋមន្រ្តីគឺមុខដដែល។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រីបានច្រានចោលការរិះគន់នេះ ដែលសម្ដេចអះអាងថា សម្ដេចមិនដែលបំពានការងាររដ្ឋមន្រ្តីនោះទេ ។
សម្ដេចមានប្រសាសន៍ថា៖ “ខ្ញុំមិនដែលទៅបំពានជាមួយកិច្ចការរដ្ឋមន្រ្តីណាទេ”។
តើអ្នកសង្កេតការណ៍ មានទស្សនៈដូចម្ដេចចំពោះការអះអាងថា របស់សម្ដេចនាយករដ្ឋមន្ត្រី ដូចនេះ។ វិទ្យុ FM 102 នឹងស្រង់ទស្សនៈរបស់អ្នកវិភាគ លើប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីនៅក្នុងម៉ោងផ្សាយពេល ៥ រសៀលថ្ងៃនេះ៕