ភ្នំពេញ៖ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ នៃសហរដ្ឋអាមេរិកបានសម្រេចបញ្ចប់ការធ្វើកូដកម្មអង្គុយតវ៉ាទាមទារឲ្យចេញច្បាប់មួយ ដើម្បីគ្រប់គ្រងអាវុធជាតិផ្ទុះបន្ទាប់ពីពួកគេបានធ្វើកូដកម្មរយៈពេល ២៤ម៉ោង កាលពីថ្ងៃព្រហស្បត្ដិ៍ ទី ២៣ ម្សិលមិញ ។

ការធ្វើកូដកម្មរបស់សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ ដែលទាមទារឲ្យមានច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះនេះ គឺជាការឆ្លើយតបទៅនិងការវាយប្រហារដោយខ្មាន់កាំភ្លើងម្នាក់នៅរដ្ឋ Orlando ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៩ នាក់កាលពីសប្ដាហ៍មុន ។
សមាជិកសភានៃគណបក្សសាធារណៈរដ្ឋ ដែលមិនបានចូលរួមជាមួយសមាជិកសភាបក្សប្រជាធិបតេយ្យនោះក៏មិនបានបង្ហាញការចាប់អារម្មណ៍ពីការជំរុញឱ្យមានច្បាប់នេះទេ។ តែបែរជាក្រុមនេះបានសម្រេចផ្អាកកិច្ចប្រជុំសភាហើយបិទទ្វារសភាថែមទៀត។
ទោះជាយ៉ាងនេះក្ដីសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ នឹងត្រឡប់មកាន់សភាវិញនៅពេលសភាបើកទ្វារធ្វើការវិញ នៅរយៈពេល ២ សប្ដាហ៍ទៀតនេះ។ សូមជម្រាបថា សមាជិកបក្សសារធារណៈរដ្ឋមានសំលេងលើសលប់លើបក្សប្រជាធិបតេយ្យ ៕
ប្រភព:BBC