en     km
en     km

សមាគម​គ្រូបង្រៀន​ ស្នើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​សម្រាប់​បុណ្យចូលឆ្នាំ​

Share

សមាគម​គ្រូបង្រៀន​បាន​ស្នើ​ឱ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ផ្តល់​ប្រាក់​ឧបត្ថម្ភ​ បុណ្យចូលឆ្នាំ​ថ្មី​ចំនួន​ ១៥​ ម៉ឺន​រៀល​ក្នុង​ម្នាក់​ សម្រាប់​គ្រូបង្រៀន​ មន្ត្រីរាជការ​ស៊ី​វិល​ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ ដើម្បី​ជួយ​បន្ធូរបន្ថយ​នូវ​ការ​លំបាក​របស់​ពួក​គេ​បាន​មួយ​កម្រិត​។​

អ្នកស្រី  អ៊ុក ឆាយ៉ាវី
អ្នកស្រី
អ៊ុក ឆាយ៉ាវី

លិខិត​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​ចុះហត្ថលេខា​ដោយ​អ្នកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ ប្រធាន​ស្តីទី​សមាគម​គ្រូ​ប​ង្រៀ​កម្ពុជា​ឯករាជ្យ​ នៅ​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ បានឱ្យ​ដឹង​ថា​ មិន​ដល់​មួយ​ខែ​ទៀត​ បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នឹង​ចូល​មក​ដល់​ ហើយ​ជា​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​ចូលរួម​អបអរ​។​

លិខិត​ដដែល​បន្ត​ថា​ ជា​ទម្លាប់​ប្រជាពលរដ្ឋ​ តែងតែ​ចំណាយ​ប្រាក់​ច្រើន​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ ប៉ុន្តែ​ប្រាក់ខែ​របស់​គ្រូបង្រៀន​ មន្ត្រីរាជការ​ស៊ី​វិល​ ទា​ហ៊ាន​ នគរបាល​ និង​កងកម្លាំង​ដទៃ​ទៀត​ មាន​កម្រិត​ទាប​នៅឡើយ​។​ ជាង​នេះ​ទៅ​ទៀត​ ទំនិញ​សព្វសារពើ​នៅ​លើ​ទីផ្សា​ចេះ​តែ​ឡើងថ្លៃ​ ជា​ហេតុ​ធ្វើ​ឱ្យ​គ្រូបង្រៀន​ មន្ត្រីរាជការ​ស៊ី​វិល​  និង​កងកម្លាំងប្រដាប់អាវុធ​ទូទៅ​មានការ​លំបាក​ក្នុង​ការ​ចូលរួម​ អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​។​

​ដូច្នេះ​ហើយ​  ដើម្បី​ជួយ​បន្ធូរ​នូវ​ការ​លំបាក​របស់​គ្រូបង្រៀន​ មន្ត្រីរាជការ​ស៊ី​វិល​ និង​កងកម្លាំងប្រដាប់អាវុធ​បាន​មួយ​កម្រិត​ មាន​តែ​រដ្ឋាភិបាល​ផ្តល់​នូវ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​នេះ​តែ​ប៉ុណ្ណោះ​៕

Share

ព័ត៌មានទាក់ទង