ក្រុងសេអ៊ូល៖ សភាប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធទី ២៩ មិថុនា បានផ្តល់ពាន់រង្វាន់ថ្មីមួយទៀតឱ្យលោកប្រធាន គីម ជុងអ៊ុន បន្ថែមពីលើពាន់រង្វាន់មេដឹកនាំវ័យក្មេងបំផុតដែលលោកធ្លាប់ទទួលបានរួចហើយនោះ។

ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើងបានផ្សាយថា លោកគីម ត្រូវបានធ្វើជាប្រធាននៃគណៈកម្មាធិកិច្ចការរដ្ឋដែលជាស្ថាប័នមួយទើបត្រូវបានបង្កើតឡើង។
លោកគីមត្រូវបានគេផ្តល់ងារថា ជា« កម្មាភិបាលជាទីគោរព គីម ជុងអ៊ុន»។ ជាងនេះទៀតលោកគីម ក៏ជាប្រធានបក្សពលករ ,ជាប្រធានគណៈកម្មការការពារជាតិនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងជាមេបញ្ជាការកំពូលនៃកងទ័ពប្រជា ជនកូរ៉េថែមទៀតផង។
ក្នុងវ័យ 30 ឆ្នាំ លោកគីម ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃពុធលោក បានទទួលឋានៈមួយទៀតជាសេនា ប្រមុខយោធាកូរ៉េខាងជើង ហើយជាងនេះទៀតនោះ លោកក៏ត្រូវបានផ្តល់សិទ្ធិដើម្បីត្រួតពិនិត្យកិច្ចការឃោសនា និងសភាទាំងមូលផងដែរ។
ជាធម្មតាសភាកូរ៉េខាងជើងជួបប្រជុំម្តង ឬពីរដងក្នុងមួយឆ្នាំ ដើម្បីអនុម័តថវិកា ឬគោលនយោបាយដែលបានកំណត់ឡើងដោយគណបក្សពលករដែលកំពុងកាន់អំណាចរបស់ប្រទេសនេះ។
កាលពីថ្ងៃទី 22 ខែមិថុនា កូរ៉េខាងជើងបានបាញ់មីស៊ីល Musudan ចំនួនពីរគ្រាប់ក្នុងវង់ប្រតិបត្តិការមធ្យមដោយទាញឱ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ហើយការសាកល្បងនេះបានរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិហាមប្រទេសឯការមួយនេះ សាកល្បងអាវុធប្រល័យលោក៕
ព្រភព៖ CNA