en     km
en     km

លោកស្រី មូរ សុខហួរ នៅតែបន្តស្វះស្វែងរកមធ្យោបាយវិលចូលមកកាន់កម្ពុជាវិញដើម្បីមកតតាំងក្ដីនៅតុលាការ

Share

អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅតែបន្តស្វែងរក មធ្យោបាយ វិលចូលកម្ពុជា វិញអោយបាន។  លោកស្រីបញ្ជាក់ ថា ការខនខានកើតចេញពី ការរាំងរាំងរបស់រដ្ឋាភិបាល។ តែបែបណា ភាគីរដ្ឋាភិបាល បានហៅក្រុមលោកស្រីមូសុខហួរ ជាឧទ្ទាមក្រៅច្បាប់។

លោកស្រី មូរ សុខហួរ អនុប្រធាននៃគណបក្សសង្គ្រោះជាតិដែល ប៉ុនប៉ងត្រលប់ចូលកម្ពុជាវិញដើម្បីប្រឈមមុខនឹងរឿងក្ដីរបស់លោកស្រីនៅតុលាការត្រូវបានខកខានដោយសារតែក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីមិនអោយលោកស្រីឡើងយន្តហោះជិះមកកាន់សិង្ហបុរី ព្រោះតែលោកស្រីមិនមានទិដ្ឋាការចូលមកកម្ពុជា។ ព្រឹត្តិការនេះបានកើតឡើងកាលពីថ្ងៃ១៥ ខែមករា លើទឹកដីសហរដ្ឋអាមេរិក នៅព្រលានយន្តហោះ ឡូសអេនជេលឡេស។  ក្នុងវីដេអូរបស់លោកស្រី មូរ សុខហួរ និងអតីតគណបក្សសង្គោះជាតិនៅក្រៅប្រទេសបានបង្ហាញ អំពីដំណើរការលោកស្រី មូរ សុខហួរ នៅក្នុងព្រលានយន្តហោះក្រុងឡូសអេនជេលឡេស ដោយលោកស្រី និងសហការីបានបង្ហាញលិខិតឆ្លងដែនសហរដ្ឋអាមេរិក ហើយនិងសំបុត្រយន្តហោះ ប៉ុន្តែ ទីបំផុត លោកស្រីពុំអាចធ្វើដំណើរតាមជើងយន្តហោះសិង្ហបុរី មកកាន់ប្រទេសសិង្ហបុរីតាមការគ្រោងទុកបានឡើយ។ លោកស្រីបានថ្លែងប្រាប់ថា ៖ “ក្រុមហ៊ុនមិនអោយលោកស្រីឡើងជិះលើយន្តហោះនោះដោយសារតែពុំមានការអនុញ្ញាតការផ្ដល់ទិដ្ឋាការចូលប្រទសកម្ពុជា”។

ទោះបីលោកស្រីប្រើប្រាស់លិខិតឆ្លងដែនសហរដ្ឋអាមេរិកក៏ដោយនោះគឺគម្រោងរបស់លោកស្រី វិលមកកម្ពុជាត្រូវខកខានបន្ទាប់ពីលោកស្រីចាកចេញពីប្រទេសនេះជាង៣ ឆ្នាំមកនេះគឺដើម្បី មកតតាំងក្ដីចំពោះបទចោទរបស់តុលារាជធានីភ្នំពេញ ដែលបានចេញដីការកោះហៅលោកស្រី អោយមកចូលខ្លួនសវនាការ ក្នុងសំណុំរឿងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ឬគេហៅថាសំណុំរឿងក្បត់ជាតិ។ លោកស្រីបានអះអាងទៀតថា មូលហេតុដែលរដ្ឋាភិបាលកម្ពុជាមិនផ្ដល់ទិដ្ឋាការអោយលោកស្រីគឺជាបុព្វហេតុតែមួយគត់រារាំងការវិលមកវិញរបស់លោកស្រី។ បែបណាក៏ដោយ ស្ត្រីអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិរូបនេះនៅតែប្ដេជ្ញាថា នឹងបន្តស្វែងរកមធ្យោបាយផ្សេងៗទៀតដើម្បីអោយលោកស្រី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិបានវិលចូលមកកាន់កម្ពុជាវិញ។​ មិនថាឡើយលោកស្រី មូរ សុខហួរ ម្នាក់ទេដែលខកខានការវិលចូលកម្ពុជា។ គឺលោក ម៉ែន ថាវរិន្ធ ក៏មិនបានឡើងជិះយន្តហោះសិង្ហបុរី ដែលលោកត្រូវធ្វើដំណើរពីទីក្រុងប៉ារីសប្រទេសបារាំង ទៅប្រទេសសិង្ហបុរីគឺដោយសារតែ ពុំមានទិដ្ឋាការចូលប្រទេសកម្ពុជា។ លោក ម៉ែន ថាវរិន្ទ គឺជាសមាជិកអចិន្ត្រៃយ៍នៃអតីតគណបក្សសង្ករោះជាតិ លោកក៏មានឈ្មោះដែលតុលាការកម្ពុជា  កោះហៅចូលខ្លួនសវនាការផងដែរ។ ការខកខាននេះបាននាំអោយ អ្នកនាំពាក្យបក្យកាន់អំណាចគឺលោក សុខ ឥសាន្ត បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា “គ្មានរដ្ឋាភិបាលណានៅក្នុងស្រុកនេះ អោយពួកឧទ្ទាមក្រៅច្បាប់មករួមរស់ក្នុងប្រទេសទេ”។ សម្រាប់កម្ពុជាមិនជួយក្រុមក្រៅច្បាប់បានវិលចូលមកកម្ពុជាវិញនោះទេ។

ថ្មីៗនេះគឺមុនពេលលោកស្រី មូរ សុខហួរ រៀបចំផែនការវិលចូលកម្ពុជាដោយខកខាននេះគឺយ៉ាងហោចណាស់អង្គការអន្តរជាតិចំនួន បី មានដូចជា អង្គការអន្តរជាតិសេរីភាព អង្គការអ្នកប្រជាធិបតេយ្យអាស៊ី និងអង្គការសិទ្ធិមនុស្សនៃសមាជិកសភាអាស៊ាន បានទាមទារអោយទម្លាក់ចោលបទចោទប្រឆាំបទចោទលោកស្រី និងមន្ត្រីបក្សប្រឆាំងទាំងអស់ និងអនុញ្ញាតអោយលោកស្រី មូរ សុខហួរ ចូលកម្ពុជាវិញ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានធានាសេរីភាពរបស់ពលរដ្ឋ។ ហើយកម្ពុជាក៏ជាភាគីនៃ កតិ្តការសញ្ញាស្ដីពីសិទ្ធស៊ីវិល និងនយោបាយផងដែរ។

ជាមួយគ្នានេះ សមាជិកសភាអាមេរិក៤រូបបានបញ្ចេញសេចក្ដីថ្លែងការណ៍ដោយទាមទារអោយកម្ពុជា បញ្ចប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងបើកចំហអោយមានការធ្វើមាតុភូមិនិវត្តន៍ដល់អ្នកនយោបាយទាំងអស់ដែលកំពុងនៅក្រៅប្រទេស។ លិខិតរបស់សមាជិកសភាអាមេរិក​ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការដាក់ផែនការវិលកម្ពុជាវិញរបស់លោកស្រី មូរ សុខហួរ។

យ៉ាងហោចណាស់មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រជាង១២០ នាក់ មានអ្នកខ្លះកំពុងត្រូវបានឃុំខ្លួន និងសុទ្ធតែមានឈ្មោះចូលក្នុងសវនាការជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ១៤ មករា៕

 

 

 

Share

ព័ត៌មានទាក់ទង