ភ្នំពេញ៖រាជរដ្ឋាភិបាលនឹងដាក់ឲ្យដំណើរការដំណាលគា្នផ្លូវរថភ្លើងនិងទូកដឹកអ្នកដំណើរនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ផ្លូវរថភ្លើងពីរខ្សែររត់ពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងប៉ោយប៉ែតនិងរថភ្លើងពីទីក្រុងភ្នំពេញឆ្ពោះទៅព្រលានយន្តអន្តរជាតិភ្នំពេញហើយនិងសេវាដឹកអ្នកដំណើរតាមទូកពីព្រែកព្នៅមកភ្នំពេញឆ្ពោះទៅក្រុងតាខ្មៅខេត្តកណ្តាល។

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនប្រកាលថាផ្លូវរថភ្លើងពីរខ្សែរត់ពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងប៉ោយប៉ែតនិងរថភ្លើងពីទីក្រុងភ្នំពេញឆ្ពោះទៅព្រលានយន្តអន្តរជាតិភ្នំពេញហើយនិងសេវាដឹកអ្នកដំណើរតាមទូកពីព្រែកព្រៅមកភ្នំពេញឆ្ពោះទៅក្រុងតាខ្មៅខេត្តកណ្តាលនឹងដាក់ឲ្យដំណើរការដំណាលគ្នានៅក្នុងខែ មេសា ឆ្នំានេះ ពោលគឺដំណើរការមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការណ៍និងដឹកជញ្ជូនបានប្រាប់អ្នកសារព័ត៌មាននៅយប់ថ្ងៃទី៩ ខែ មីនា ក្នុងដំណើរទស្សនកិច្ចការសាងសងផ្លូវរថភ្លើងមួយខ្សែរថាក្រសួងនឹងដាក់ឲ្យដំណើរថ្លូវរថភ្លើងពីទីក្រុងប៉ោយប៉ែតមកស្វាយស៊ីសុផុននិងឆ្ពោះមករាជធានីភ្នំពេញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៨នេះ។
ក្រសួងឲ្យដឹងថាផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមករាជធានីភ្នំពេញមានប្រវែងជាង៣០០គីឡូម៉ែត្រដោយចំណាយទឹកប្រាក់សាងសងប្រមាណ២០លានដុល្លារដោយថវិការរដ្ឋ។
រាជរដ្ឋាភិបាលរំពឹងថាផ្លូវរថភ្លើងភ្នំពេញប៉ោយប៉ែតដែលតភ្ជាប់ទៅប្រទេសថៃផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងសម្របសម្រួលពាណិជ្ជកម្មរវាងប្រជាជនកម្ពុជានិងប្រជាជនថៃស្របពេលរាជរដ្ឋាភិបាលទាំងពីរប្តេជ្ញាចិត្តពង្រីងទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់១៥ពាន់លានដុល្លារត្រឹមឆ្នាំ២០២០។
ដំណាលគ្នានេះក្រសួងក៏នឹងដាក់ឲ្យដំណើរការផ្លូវរថភ្លើងថ្មីមួយទៀតពីទីក្រុងភ្នំពេញឆ្ពោះទៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញដែលមានអាចដឹកអ្នកដំណើរជាង១០០នាក់ដោយចំណាលពេលជិះប្រហែល២៥នាទី។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុលអះអាងថាការសាកល្បងដំណើរផ្លូវរថភ្លើងទាំងពីរខ្សែរនេះដោយដឹកអ្នកដំណើរដោយឥតគិតថ្លៃចាប់ពីខែមេសារហូតដល់ដើមខែសីហាឆ្នាំ២០១៨។
ការដាក់ឲ្យដំណើរសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកពីព្រែកព្នៅមកទីក្រុងភ្នំពេញនិងឆ្ពោះទៅក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០១៨។
សេវាដឹកអ្នកដំណើរតាមទូកនឹងប្រើប្រាស់ទូកចំនួនបួនគ្រឿងគឺពីរគ្រឿងទិញនិងកំពុងជួសជុលដោយក្រុមហ៊ុនក្នុងស្រុកនិងពីរគ្រឿងទៀតបញ្ជាទិញពីប្រទេសវៀតណាមក្នុងមួយគ្រឿងថ្លៃ២០ម៉ឺនដុល្លារអាមេរិក។នេះបើតាតការបញ្ជាក់ពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រាប់អ្នកសារព័ត៌មាននៅពេលចុះពិនិត្យការសាងសង់កពង់ផែនៅព្រឹកថ្ងៃសៅរ៍ទី ១០ ខែ មីនា ឆ្នាំ ២០១៨នេះ។
ក្រសួងសាធារណការនិងដឹងជញ្ជូនបានឲ្យដឹងថាកំពង់ផែចំនួន១៥សម្រាប់ទូកចូលចតដឹកអ្នកដំណើរពី ព្រែកព្នៅឆ្ពោះទៅក្រុងតាខ្មៅ។
ក្នុងគម្រោងសាងសង់ផ្លូវរថភ្លើងទាំងពីរខ្សែនិងសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកក្នុងគោលបំណង់កាត់បន្ថយការកក់ស្ទះចរាចរណ៍។យោងតាមរបាយការណ៍មួយរបស់ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់ បង្ហាញថាកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនឹងកើនពី៤,៣ លាននាក់នៅឆ្នាំ២០១៤ ដល់៧,៩ លាននាក់ នៅឆ្នាំ២០៣០។
បើយោងតាមរបាយការណ៍ក្រសួងសាធារណការនិងដឹកជញ្ជូនរថយន្តចុះបញ្ជី៣លានគ្រឿង។ក្នុងនោះរថយន្ត៥សែនគ្រឿងនិង២,៥លានគ្រឿងកាលពីឆ្នាំ២០១៦៕