ភ្នំពេញ ៖ លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា បានគ្រឿងឥស្សរិយយសសិល្បៈ និងអក្សរសាស្ត្រថ្នាក់អស្សឬទ្ធិ ពីរដ្ឋាភិបាលបារាំងសំរាប់ស្នាដៃរបស់លោកក្នុងការជួយលើកស្ទួយវិស័យអប់រំ និងប្រឆាំងអនក្ខរភាពនៅកម្ពុជា។
អង្គការស៊ីប៉ា ជាអង្គការមួយដែលបានបោះពុម្ព និងផ្សព្វផ្សាយសៀវភៅអប់រំជាច្រើនសំរាប់កុមារនិងយុវវ័យ។ បន្ថែមពីនោះអង្គការនេះបានបង្កើតបណ្ណាល័យចល័តតាមរថយន្តដើម្បីជំរុញឲ្យមានការអានសៀវភៅឲ្យបានច្រើនក្នុងចំណោមកុមារកម្ពុជា។