សេអ៊ូល៖ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារទី១៦ សីហានេះថា មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកគ្រោងបំពេញទស្សនាជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ។

មន្ត្រីកងទ័ពកូរ៉េខាងត្បូងម្នាក់បានបញ្ជាក់ក្នុងសន្និសីទកាសែតថា ឧត្តមសេនីយ៍ Mark Milley មេបញ្ជា ការកងទ័ពសហរដ្ឋអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកូរ៉េខាងត្បូង ពីថ្ងៃពុធខាងមុខនេះ ដោយចូលជួបសមភាគីកូរ៉េខាងត្បូងរបស់ខ្លួននៅថ្ងៃសុក្រ។
មេបញ្ជាការកងទ័ពអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងទៅអភិវឌ្ឍការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារមីស៊ីល (THAAD) នៅក្នុងទឹកដីកូរ៉េខាងត្បូង។
ដំណើរទស្សនកិច្ចមន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកជាផ្លូវការមកកូរ៉េខាងត្បូងនេះ គឺចំពេលមានភាពតានតឹងពីសំណាក់ពលរដ្ឋក្រុងសេអ៊ូល ជុំវិញការសម្រេចចិត្តជាមួយក្រុងវ៉ាស៊ីនតោនកាលពីខែមុន ដើម្បីដាក់ពង្រាយប្រព័ន្ធ THAAD នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូងដែលនឹងបញ្ចប់នៅចុងឆ្នាំក្រោយនេះ។
មានការជំទាស់ពីសកម្មជនសង្គមស៊ីវិល និងសមាជិកសភា ប្រឆាំងនឹងការដាក់ពង្រាយខែលមីស៊ីលរបស់យោធាអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បួង ខណៈដែលប្រទេសចិន និងរុស្ស៊ីបានប្រឆាំងនឹងការ ដាក់ពង្រាយប្រព័ន្ធ THAAD។ ចិន និងរុស្ស៊ី ក៏បានបន្លែមថា ប្រព័ន្ធរ៉ាដា X-band របស់កូរ៉េខាងត្បូងអាចជ្រៀតជ្រែកទឹកដីរបស់ចិន និងរុស្ស៊ី៕
ប្រភព៖ស៊ីនហួរ