ស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein បានទទូចឱ្យមេដឹកនាំថៃ ព្យួរចោលអំណាចរបស់ពួកយោធា លើកិច្ចការសន្តិសុខស៊ីវិល ដែល លោកថា« អំណាច ដ៏គ្រោះថ្នាក់» ខណៈលោក លើក
ទឹកចិត្ត ឱ្យមានការពិភាក្សាគ្នា លើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ ។តាមទីភ្នាក់ងារសារព័ត៌មាន Reuters ការទទូចរបស់ ស្នងការសិទិ្ធមនុស្សអង្គការសហប្រជាជាតិ បានធ្វើឡើងបន្ទាប់ពីពួកយោធាថៃ កាលពីថ្ងៃចន្ទបានចាប់ខ្លួនអ្នកនយោបាយ ម្នាក់នៃគណបក្សភឿថៃ ដោយសារបានរិះគន់រដ្ឋធម្មនុញ្ញថ្មីរបស់ពួកយោធា ។

រដ្ឋធម្មនុញ្ញថ្មីនេះគ្រោងដាក់ឱ្យ ធ្វើប្រជាមតិនៅខែកក្កដាខាងមុខនេះ ។ រដ្ឋធម្មនុញ្ញនេះ រៀបរៀងដោយពួកយោធា និងក្រុមបញ្ញវ័ន្តប៉ុន្តែត្រូវបានរិះគន់ថាមានការរឹតត្បិតសេរីភាព នយោបាយយ៉ាងខ្លាំង ។
ពួកយោធាបានធ្វើរដ្ឋប្រហារ នៅខែឧសភាឆ្នាំ២០១៥ បន្ទាប់ពីសង្គមថៃធ្លាក់ក្នុងវិបត្តិនយោបាយ ជាងមួយឆ្នាំ ។
លោក Zeid Ra’ad Al Hussein និយាយថាអំណាចដែលផ្ដល់ឱ្យពួកយោធា គឺមានភាពលើសលុប ។
លោក Zeid Ra’ad Al Hussein ៖ «ខ្ញុំ សូមអំពាវនាវ រដ្ឋាភិបាលថៃ ឱ្យព្យួរអំណាច ឬច្បាប់ ពិសេស ទៅឱ្យពួកយោធា ហើយរដ្ឋាភិបាលត្រូវលើកទឹកចិត្តដើម្បីពិភាក្សាលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ» ។
តែយ៉ាងនេះក្ដី ឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីកើតចេញពីរដ្ឋប្រហារ បាន អះអាងថាប្រទេសថៃនឹងមានរដ្ឋាភិបាលជាប់ឆ្នោត នៅខែកក្កដា ឆ្នាំ២០១៧៕ ប្រភព:Reuters