ភ្នំពេញ៖ នៅថ្ងៃទី១៦កក្កដានេះជាថ្ងៃបុណ្យគម្រប ៧ថ្ងៃ ក្រោយពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គណៈកម្ម ការបុណ្យបានរៀបចំឲ្យមានព្រះសង្ឃប្រមាណ ៥០០អង្គ និមន្តបិណ្ឌបាតដើម្បីឧទិសកុសល ជូនវិញ្ញាណក្ខន្ធអ្នក វិភាគល្បីឈ្មោះរូបនេះ។
ក្នុងកម្មវិធីនេះមានប្រជាពលរដ្ឋជាច្រើនពាន់ដែលបានចូលរួមប្រគេន ចង្ហាន់ ព្រះសង្ឃដែលបាននិមន្តបិណ្ឌបាត។
ប្រជាពលរដ្ឋបានបង្ហាញទស្សនៈដូចៗគ្នាថា ការរាប់បាតក្នុងថ្ងៃនេះគឺដើម្បីជាការបញ្ជូនកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិតឲ្យលោកបានទៅកាន់ឋានបរមសុខ។តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញាច្រឹក ស្រី អូន ដូចតទៅ ៖
ស្តាប់សំឡេង៖


Post Views: 221