en     km
en     km

ព្រឹទ្ធសភា​ ទាត់​ចោល​បណ្ដឹង​របស់​ត្រាំ​ប្ដឹង​អូ​បា​ម៉ា​ 

Share

សហរដ្ឋអាមេរិក៖ ​ទីបំផុត​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ដែល​គេ​ហៅ​ថា​ ជា​ស្ថាប័ន​ឯករាជ្យ​មិន​ក្រោម​ចំណុះ​របស់​សេត​វិមាន​ បាន​សម្រេច​ច្រានចោល​បណ្ដឹង​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​ប្ដឹង​លោក​ អូ​បា​ម៉ា​ ពី​បទ​លួច​ថត​សំឡេង​របស់​លោក​ត្រាំ​ ក្នុង​យន្ដការ​រក​សំឡេង​ឆ្នោត​។​

trump-ok-2

សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​គណៈ​ក​ម្មា​ការ​ស៊ើបអង្កេត​នៃ​ព្រឹទ្ធសភា​ Richard​ Burr​ បាន​ចាត់​ទុក​បណ្ដឹង​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ថា​ មិន​មាន​ភស្ដុ​តាង​គ្រប់គ្រាន់​។​

​បន្ទាប់​ពី​ឡើង​កាន់​អំណាច​ភ្លាម​ លោក​ត្រាំ​បាន​ប្ដឹង​លោក​អូ​បា​ម៉ា​ ករណី​នេះ​  ប៉ុន្ដែ​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ ដូច​ជា​ រឿង​សងសឹក​ទៅ​វិញ​ ។​​នេះ​ជា​ការ​បរាជ័យ​មួយទៀត​របស់​លោក​ត្រាំ​ ដែល​ព្យាយាម​បំបាក់​គូរ​ប្រកួត​ ។​

​កាលពីដើម​ស​ប្ដា​ហ៍​នេះ​ ចៅក្រម​តុលាការ​នៅ​តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន​ បាន​ច្រានចោល​បទបញ្ជា​របស់​លោក​ដូ​ណា​ល់​ត្រាំ​ ដែល​ហាម​មិន​ឱ្យ​ពួក​ម៉ូ​ស្លី​ម​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ចូល​សហរដ្ឋអាមេរិក​។​ ​ចៅក្រម​ទាំងនោះ​ មាន​ទាំង​ចៅក្រម​នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក​ផង​ដែរ​ ។​

ពួក​គេ​បាន​ចាត់​ទុក​បំរាម​របស់​លោក​ត្រាំ​ ថា​ រំលោភសិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង​៕BBC

 

Share

ព័ត៌មានទាក់ទង