en     km
en     km

ពីរ​ខែ​ដើមឆ្នាំ​២០១៧​ ជន​ចំណាកស្រុក​ជាង​ ៣០០​ស្លាប់​ ខណៈ​ព្យាយាម​ជិះទូក​ទៅ​អឺរ៉ុប​

Share

UN៖​ ជន​ចំណាកស្រុក​ប្រមាណ​ ៣៦៦​នាក់​ បាន​ស្លាប់​នៅ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខណៈ​ពួក​គេ​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​តំបន់​អឺរ៉ុប​  នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​។​

imii

​របាយការណ៍​នេះ​ឲ្យ​ដឹង​ទៀត​ថា​ បើ​ធៀប​ក្នុង​រយៈពេល​ដូច​គ្នា​ចំនួន​ ៥៣​ថ្ងៃ​ នៃ​ដើមឆ្នាំ​ ករណី​ជន​ចំណាកស្រុក​ស្លាប់​នៅ​លើ​សមុទ្រ​មានការ​ថយ​ចុះ​ ដែល​កាលពីដើម​ឆ្នាំ​២០១៦​ ករណី​ជន​ចំណាកស្រុក​ស្លាប់​ព្រោះ​ការ​ធ្វើ​ដំណើរ​ទៅ​តំបន់​អឺរ៉ុប​នេះ​មាន​ចំនួន​ប្រមាណ​ជាង​ ៤២៥​ករណី​។

​បើ​តាម​អង្គការ​អន្តរជាតិ​ ហៅ​កាត់​ថា​ (IOM)​ បាន​រាយការណ៍​ថា​ ជន​ចំណាកស្រុក​ដែល​ព្យាយាម​ធ្វើ​ដំណើរ​តាម​ទូក​ឆ្លង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅ​តំបន់​អឺរ៉ុប​នៅ​ឆ្នាំ​២០១៧​ នេះ​មាន​ចំនួន​ប្រមាណ​ ១៣៩២៤​នាក់​ ដែល​ចំនួន​នេះ​គឺ​មានការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ ដែល​មាន​ចំនួន​ប្រមាណ​ជាង​ ១០៥៤២៧​នាក់​៕​ ប្រភព​៖UN​ News

Share

ព័ត៌មានទាក់ទង