ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃទី ២៦ ខែ ឧសភានេះថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី ដែលអាចបង្កឱ្យ ៖
១. តំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ។
២. តំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅច្រើន។
៣. តំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពីបង្គួរទៅច្រើន។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀង និងខ្យល់ខ្លាំង នៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី ២៦ ខែ ឧសភា ដល់ថ្ងៃទី ០៥ មិថុនា។
បើតាមក្រសួងធនធានទឹក និងឧតុនិយម រលកសមុទ្រអាចមានកំពស់ចាប់ពី ១,០០ ម៉ែត្រ - ២,៥០ ម៉ែត្រ៕
Post Views: 289