គណបក្សសាមគ្គី អភិវឌ្ឍន៍សហព័ន្ធ របស់ពួកយោធា ភូមា បានសម្រេចបណ្ដេញ សមាជិកជាន់ខ្ពស់របស់ខ្លួន ១៧នាក់ចេញពីបក្ស ក្នុងនោះមានលោក ស្វេម៉ាន់ អតីតប្រធានរដ្ឋសភា ផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ ការបណ្ដេញមន្ត្រីជាន់ខ្ពស់ ទាំង១៧នាក់ នៃគណបក្ស របស់អតីតរប្រធានាធិបតី ថេន សេន ធ្វើឡើងនៅក្នុងកិច្ចប្រជុំសម្ងាត់មួយកាលពីថ្ងៃទី២៦ មេសា។
នេះជាលើកដំបូងហើយ ដែលអតីតមេដឹកនាំយោធាភូមា ដែលកាន់អំណាចជាង៥០ឆ្នាំ បាន បណ្ដេញមន្ត្រីជាន់ខ្ពស់របស់ខ្លួន បន្ទាប់ពីបាត់បង់អំណាច តាមរយៈការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០១៥ ៕
ប្រភពពី ៖ ស៊ីនហួរ
Post Views: 178