ភ្នំពេញ ៖ នារីខ្មែរជាស្ត្រីរមទមសុភាពរាបសា ហើយសម្រស់នារីខ្មែរក៏កាន់តែស្រស់ស្អាតទ្វេដងនៅពេលស្លៀកពាក់ហូលផាមួងខ្មែរ។ បច្ចុប្បន្ន ហូលខ្មែរមិនសូវពេញនិយមប្រើច្រើនដូនមុនទេ ភាគច្រើននារីខ្មែរនាសម័យនេះ គេនិយមស្លៀករ៉ូប និង កាត់សំលៀកបំពាក់ដោយប្រើក្រណាត់មកពីបរទេស ដើម្បីទៅចូលរួមក្នុងកម្មវិធីបុណ្យផ្សេងៗដូចជាពិធីមង្គលការជាដើម។
ហូលផាមួងជាសំលៀកបំពាក់បុរាណខ្មែរ ដែលបង្ហាញពីចរិយាមាយាទ សេចក្តីថ្លៃថ្នូររបស់មនុស្ស ភាពទន់ភ្លន់ រួសរាយពោពេញដោយក្តីសង្ឃឹម និងបង្ហាញពីអរិយធម៌ដ៏អស្ចារ្យរបស់ខ្មែរផងដែរ។ ប្រជាជនដែលនិយមផលិតហូលផាមួងច្រើនជាងគេ គឺអ្នកខេត្តតាកែវ ហើយជាស្នាដៃរបស់ស្ត្រីខ្មែរ។
ដើម្បីជ្រាប់កាន់តែច្បាស់តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖