ក្មេងៗក្នុងភូមិអណ្ដូង សង្តាត់គោករកា ខណ្ឌ ព្រែកព្នៅ ភាគច្រើនចូលកាន់សាសនាគ្រឹស្ត ព្រោះនៅសាលាគ្រឹស្ត ផ្តល់ការអប់រំ និងសម្ភារៈដល់សិស្សដោយមិនគិតប្រាក់។រូបភាពWMC(កែវ សុខា)សាលារៀននេះ មានឈ្មោះថាសាលារៀននៃក្ដីសង្ឃឹមកម្ពុជា។ កុមារក្រីក្រនេះ គឺជាកុមារនៃសហគមន៍សំបុកចាបដែលត្រូវបានបណ្ដេញពីរាជធានីភ្នំពេញ កាលពីឆ្នាំ 2006 ហើយ បច្ចុប្បនុ្នពួកគេរស់នៅ ក្នុងភូមិអណ្ដូង សង្តាត់គោករកា ខណ្ឌព្រែកព្នៅ។ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រីកាលពីថ្មីៗនេះ បានចុះជួបកុមារទាំងនោះ ដោយបានសួរនាំអំពីការចាប់អារម្មណ៍ និងការចូលសាសនាថ្មី និងផលប្រយោជន៍ ទៅថៃ្ងខាងមុខរបស់កុមារទាំងនោះ។
សូមស្ដាប់ បទយកការណ៍របស់កញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖
អ្នកលក់គ្រឿងភេសជ្ជៈនៅក្នុងភូមិអណ្ដូង សង្តាត់ គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ កំពុងផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវិទ្យុស្រ្តី។រូបភាពWMC(កែវ សុខា)