en     km
en     km

បក្ស​ប្រឆាំង​នៅ​ស៊ី​រី​ ចង់​បញ្ចប់សង្គ្រាម​

Share

​អ្នកនយោបាយ​បក្ស​ប្រឆាំង​ និង​ក្រុម​ប្រដាប់​អាវុធ​ ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ ប្រធានាធិបតី​ បា​សា​អាល់​ អាសា​ដ​ បាន​ដាក់​ចេញ​គោលនយោបាយ​មួយ​ ដើម្បី​បញ្ចប់សង្គ្រាម​ដែល​ មាន​រយៈពេល​៥​ ឆ្នាំ​មក​ហើយ​នេះ​។​

រូបភាព: BBC
រូបភាព: BBC

គណៈកម្មាធិការ​កិច្ចចរចា​ជាន់ខ្ពស់​ (HNC)​ បាន​ស្នើ​សុំ​ឲ្យ​មាន​បទ​ឈប់​បាញ់​ ក្នុង​រយៈពេល​ ៦​ខែ​ ដោយ​បាន​ដាក់​ជូន​ទៅ​ ប្រធានាធិបតី​ អាល់​ អាសា​ដ​ ដើម្បី​ឈាន​ទៅ​ដល់​បទ​ឈប់​ បាញ់​ពេញលេញ​។​

​តាម​ផែនការ​របស់​ក្រុមប្រឆាំង​ គឺ​លោក​ អាល់​ អាសា​ដ​ នឹង​ត្រូវ​ប្រគល់​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​បង្រួបបង្រួម​មួយ​ដឹកនាំ​ ជំនួស​ គឺ​រយៈ​១៨​ខែ​ មុន​ប្រទេស​នេះ​រៀបចំ​ឲ្យ​មានការ​បោះ​ឆ្នោត​។​

​តែ​រដ្ឋមន្ត្រី​ការ​បរទេស​ ស៊ី​រី​ លោក​ Faisal​ Mekdad​ បាន​ប្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ថា​ ការ​ទាមទារ​ឱ្យ​លោក​អាល់​ អាសា​ដ​ ចុះ​ចេញពី​តំណែង​គឺ​ពិតជា​ ឆ្កួត​ និង​ មិន​គួរ​ឱ្យ​ជឿ​។​

​ប្រទេស​ស៊ី​រី​ បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​តាំងពី​ឆ្នាំ​២០១១​ មក​នោះ​គឺ​មនុស្ស​  ២៥០​ពាន់​នាក់​ស្លាប​និង​ ជា​ច្រើន​លាន​នាក់​ ក្លាយជា​ជនភៀសខ្លួន​៕

Share

ព័ត៌មានទាក់ទង